ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

​សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វឿង ឌិញ​វ៉េ (Vuong Dinh Hue) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

​សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វឿង ឌិញ​វ៉េ (Vuong Dinh Hue) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

​ថ្ងៃ​សុក្រ ១២ រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​បំពេញ​ភារកិច្ច​ជា​ប្រមុខរដ្ឋស្តីទី បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វឿង ឌិញ​វ៉េ សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តាម​ប្រព័ន្ធ​វីដេអូ​។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម វឿង ឌិញ​វ៉េ បាន​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ជ័យជម្នះដ៏​ធំធេង​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ព្រមទាំង​បាន​អបអរសាទរ និង​កោតសរសើរ សម្តេច​តេជោ ដែល​ត្រូវបាន​កិច្ចប្រជុំ​ដំបូង​នៃ​ព្រឹទ្ធសភា បោះឆ្នោត​ជា​ឯកច្ឆន្ទ​ជ្រើសរើស​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២៤ ដែល​ជា​សមិទ្ធផល​ថ្មី​ដ៏​សំខាន់​មួយទៀត​របស់​សម្តេច​។

​ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា​សម្រេចបាន ក្នុង​ការនាំមក​នូវ​ការរីកចម្រើន​ឥតឈប់ឈរ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជាពិសេស​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​បាន​លើកកម្ពស់​កិត្យានុភាព និង​តួនាទី​កាន់តែ​មាន​សារៈសំខាន់​របស់​កម្ពុជា​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​។ ឯកឧត្តម​ប្រធានរដ្ឋសភា ជឿជាក់ថា កម្ពុជា​នឹង​បន្ត​ទទួល​បាន​ជ័យជម្នះ​ថ្មី​ថែម​ទៀត ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ដំណើរការ​កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ព្រមទាំង​ប្តេជ្ញា​រួម​គ្នា​រក្សា និង​បន្ត​ទំនាក់ទំនង​ដ៏​ល្អប្រសើរ រវាង​គណបក្ស រដ្ឋាភិបាល សភា និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ឯកឧត្តម វឿង ឌិញ​វ៉េ ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ​ចំពោះ​សម្តេច និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទទួល​ជ័យជម្នះ​ត្រចះត្រចង់​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៥ ដែល​ជា​សក្ខីភាព​នៃ​សាមគ្គីភាព និង​ភាតរភាព​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​។

​សម្តេច​តេជោ ក៏បាន​លើកឡើង​ពី​ចំនួន​ភ្ញៀវទេសចរ​វៀតណាម​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ បាន​ឈរ​នៅ​លំដាប់​ទី​១ និង ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ ដែល ងើប​ខ្ពស់​បន្តិច រីឯ​ប្រាក់ចំណូល​ជាតិ​មាន​កម្រិត​ខ្ពស់​ជាង​នៅ​ឆ្នាំ​២០២៣ ដែល​អនុញ្ញាត​ឱ្យ​រាជ​រដ្ឋភិបាល​កម្ពុជា តំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ។

​សម្តេច​តេជោ ក៏​បាន​គូសបញ្ជាក់​ផងដែរ​អំពី គោលដៅ​អាទិភាព​ចំនួន​ពីរ​របស់​សម្តេច​ក្នុង​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ព្រឹទ្ធសភា នីតិកាល​ទី​៥ គឺ​៖
​ទី​១-​ការលើកតម្កើង​ការទូត​សភា ដោយ​ចូលរួម​ចំណែក​ជាមួយ​នឹង​រដ្ឋសភា រាជរដ្ឋាភិបាល សំដៅ​ឱ្យ​មាន​សង្គត​ភាព​វិស័យ​ការបរទេស
​ទី​២-​គណនេយ្យភាព​ចំពោះ​អង្គ​បោះឆ្នោត ដែល​ជា​តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​។ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម វឿង ឌិញ​វ៉េ ដែល​បាន​សម្តែង​អំពី​ការជឿជាក់ និង​គាំទ្រ​យ៉ាង​មោះមុត​របស់​វៀតណាម ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​។

​ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ និង​ប្រកបដោយ​ផ្លែផ្កា ទាំង​នៅក្នុង​ក្រប​ខណ្ឌ​បក្ស និង​រដ្ឋាភិបាល ទោះបី​ស្ថិត​ក្នុង​ស្ថានការណ៍​វិវត្តនៃ​ពិភពលោក ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដែល​មាន​លក្ខណៈ​កាន់តែ​ស្រួចស្រាល មិន​ប្រាកដប្រជា ក៏ដូចជា​ការទទួលរ​ង​នូវ​ផល​ប៉ះពាល់​យ៉ាងខ្លាំង​នៃ​ជំងឺ​កូវី​ដ​-១៩ និង​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​ការពារជាតិ សន្តិសុខ និង​កិច្ចការ​ខណ្ឌសីមា ដែល​នៅ​សេសសល់ ១៦%​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​ទាំង​ពីរ ដោយ​ផ្អែក​លើ​ស្មារតី​ភាពជា​អ្នកជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​។​

​ឯកឧត្តម វឿង ឌិញ​វ៉េ ប្រធានរដ្ឋសភា បាន​អញ្ជើញ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្តា​ថ្នាក់​ដឹកនាំ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម តាម​ពេលវេលា​សមស្រប​នៅក្នុង​ឆ្នាំ​២០២៤​នេះ​។ សម្តេច​តេជោ បានទទួល​ការអញ្ជើញ​របស់ ឯកឧត្តម វឿង ឌិញ​វ៉េ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម នាពេលខាងមុខ​។

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនពរ ឯកឧត្តម វឿង ឌិញ​វ៉េ និង​សហការី ប្រកប​ដោយ​សុខភាព​ល្អ​មាំមួន សុភមង្គល និង​ជោគជ័យ​គ្រប់​ភារកិច្ច​បន្តទៀត​។ ជា​ការឆ្លើយតប ឯកឧត្តម វឿង ឌិញ​វ៉េ ប្រធានរដ្ឋសភា បាន​ជូនពរ សម្តេច​តេជោ នូវ​សុខភាព​ល្អ និង​ជោគជ័យ​ក្នុង​បេសកកម្ម​ថ្មី​ដ៏​ឧត្តុង្គឧត្តម​របស់​សម្ត​ច ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com