ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​

នៅ​រសៀល ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម វ៉ាង យី បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ឈាង ជូន​ចំពោះ​សម្តេច​ធិបតី និង​បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​បាន​ប្រារព្ធ​ទៅ​នា​ពេល​ថ្មីៗ​កន្លងទៅនេះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​ថា ប្រទេស​ចិន និង​កម្ពុជា គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ និង​ស្មោះត្រង់ និង​បាន​សម្តែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​រដ្ឋាភិបាល​ទាំងពីរ​បាន​អនុវត្ត​នូវ​កិច្ច​សហ​ប្រត្តិ​ការ​បាន​យ៉ាង​ល្អ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​បាន​ជំរុញ​ចំណងមិត្តភាព​ចិន​-​កម្ពុជា​កាន់តែ​រឹងមាំ​ដូច​ដែកថែប ព្រម​ជាមួយគ្នានេះ ឯកឧត្តម​បាន​លើកឡើង​ថា តួនាទី​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ក៏​កាន់តែ​មាន​សារៈសំខាន់​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​សម្តេច​ធិបតី នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ពេល​កន្លង​ទៅ បាន​ឆ្លុះបញ្ចាំង និង​បាន​រួមចំណែក​រឹតចំណង​ទំនាក់ទំនង មិត្តភាព និង​សាមគ្គីភាព ចិន​-​កម្ពុជា​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់ថា ទស្សនកិច្ច​នាឱកាស​នេះ នឹង​បន្ត​គាំទ្រ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៃ​ការកសាង​សហគមន៍​វាសនា​រួម ចិន​-​កម្ពុជា ក្នុង​យុគសម័យ​ថ្មី ឱ្យ​លេចចេញ​ជា​រូបរាង និង មាន​ដំណើរការ​កាន់តែ​រឹងមាំ​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី វ៉ាង យី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ចិន ដែល​បាន​រួមចំណែក​ក្នុង​ការជំរុញ ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ឱ្យមាន​ការរីកចម្រើន​។ បន្ថែម​លើ​នេះ សម្តេច​ធិបតី ក៏​បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដែល​បាន​រួមចំណែក​ផ្តល់​លទ្ធភាព​ដល់​កម្ពុជា​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវ​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ជាដើម ដែល​បាន​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

​ទន្ទឹមនេះ សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តីរីករាយ និង​វាយតម្លៃ​ខ្ពស់​អំពី​វឌ្ឍនភាព​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដែល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព កាលពី​ឆ្នាំ​២០២៣​។ តាមរយៈ​ការ​កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន សម្តេច​ធិបតី មាន​ជំនឿ​ជា​ក់ថា រំហូរ​វិនិយោគ និង​អ្នកទេសចរ មកពី​ប្រទេស​ចិន​នឹង​កើនឡើង​ថែម​ទៀត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្ដេច​ធិបតី និង​ឯកឧត្តម​រដ្ឋមន្ត្រី​វ៉ាង យី បាន​បញ្ជាក់​អំពី​ការបន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ អប់រំ វប្បធម៌ និង​វិស័យ​ផ្សេងៗ​ទៀត និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថ្មីៗ ដោយ​ក្នុង​នោះ​ឯកឧត្តម វ៉ាង យី បានបញ្ជាក់​ថា ភាគី​ចិន​នឹង​ជំរុញ​បញ្ចប់​ការរៀបចំ​ផែនការមេ ឱ្យបាន​ឆាប់ ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​ច្រករបៀង​មច្ឆា និង​អង្ករ និង​កិច្ចសហប្រតិបត្តិការ​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា លេចចេញ​ជា​រូបរាង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ព្រមទាំង​ជួយ​អភិវឌ្ឍ​និង​ធ្វើ​ទំនើប​កម្មវិស័យ​ក​សិ​-​ឧស្សាហកម្ម នៅ​កម្ពុជា ផងដែរ​។ ព្រម​ជាមួយគ្នានេះ​ដែរ សម្តេច​ធិបតី​បាន​ស្នើ​ឱ្យ​ភាគី​ចិន​ពិនិត្យ​លទ្ធភាព​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​បន្ថែមទៀត​។​
​ជាទី​បញ្ចប់ សម្ដេច​ធិបតី​បាន​ជូនពរ​ឯកឧត្តម វ៉ាង យី និង​គណៈប្រតិភូ ឱ្យ​ទទួលបាន​នូវ​ជោគជ័យ​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា និង​ធ្វើ​មាតុភូមិនិវត្តន៍​វិញ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com