ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​

(​ភ្នំពេញ​) ៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ ដែល​ជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​១​នៅ​កម្ពុជា ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ក្នុង​ការអភិវឌ្ឍ​គម្រោង ព្រែកជីក​ហ្វូណន​-​តេ​ជោ ឲ្យសម្រេចបាន​នាពេល​អនាគត​។​

​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ ត​ភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេរ​ទៅកាន់​សមុទ្រ​កម្ពុជា ដោយ​ឆ្លងកាត់ ខេត្ត​កណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ​។ ព្រែកជីក​ហ្វូណន​តេជោ និង​ផ្តល់​អត្ថប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ដឹកជញ្ជូន ដូចជា កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន កាត់បន្ថយ​ពេលវេលា ចម្ងាយ ការខូចខាត​ផ្លូវថ្នល់ ការកកស្ទះ​ចរាច​រណ៍ គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​កាត់ បន្ថយ​នីតិវិធី​សម្រាប់​នាវា និង​បែបបទ​ក្នុងការ ឆ្លងកាត់​ទំនិញ​ពី​កម្ពុជា​ទៅ​សមុទ្រ ការបង្កើត​តំបន់​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍន៍​ផែ​រណប​ថ្មីៗ​ជាច្រើន ការពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹកសាប​នៅតាម​ព្រែក អចលនទ្រព្យ និង​ការវិនិយោគ​ផ្សេងៗ​។​ល​។ និយាយ​ជា​រួម គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ គឺជា​គម្រោង​បម្រើ​ផល ប្រយោជន៍​ជាតិ​ដ៏​ធំធេង ជាពិសេស ផ្នែក​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា !

​យើងខ្ញុំ​ទាំងអស់គ្នា សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក និង​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធពរ​ជ័យ​បវរ សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ជូន​សម្តេច​តេជោ ហ៊ុន សែន​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ជាទី​គោរព​ស្រឡាញ់ សូម​បាន​សមប្រកប​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com