ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

ពលរដ្ឋ​រឹះ​គន់​ជញ្ចីង​ថ្លឹង​រថយន្ដ​នៅ​ខេត្ត​សៀមរាប​ថា​មាន​ភាពមិនប្រក្រតី កំពុង​ក្លាយជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀប​ពុករលួយ​

ពលរដ្ឋ​រឹះ​គន់​ជញ្ចីង​ថ្លឹង​រថយន្ដ​នៅ​ខេត្ត​សៀមរាប​ថា​មាន​ភាពមិនប្រក្រតី កំពុង​ក្លាយជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀប​ពុករលួយ​

​សៀមរាប ៖ ពលរដ្ឋ​មួយចំនួន​ដែល​ធ្វើការ​បើកបរ​ដឹកទំនិញ​បានឲ្យដឹងថា ស្ថានីយ​ជញ្ជីង​ស្រុក​ពួក ថ្លឹង​២៩​តោន​៥០០​គី​ឡូ មក​ដល់​ស្ថានីយ​ជញ្ជីង​ស្រុក​ប្រាសាទបាគង​ឡើង​៣០​តោន​២៥​គី​ឡូ អ្នកបើកបរ​រអ៊ូរទាំ​ថា​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ស្រុក​ប្រាសាទបាគង ថ្លឹង​ឡាន​យក​លុយ​តាម​របៀប​អំពើពុករលួយ​ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​អូរ​អញ្ចៀ​ន ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

​ថ្មីៗ​នេះ​មាន​ប្រជាពលរដ្ឋ​ដឹក​ស្រូវ បាន​ត្អូញត្អែ​ង​ថា​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ស្រុក​ពួក ថ្លឹង​រថយន្ត​ដឹក​ស្រូវ​របស់​គាត់​បាន ២៩​តោន​៥០០ គី​ឡូ ចុះ​ហេតុអ្វី​បាន​មក​នៅ​ស្រុក​ប្រាសាទបាគង ថ្លឹង​លើស រហូតដល់​៣០ តោន ២៥​គី​ឡូ ? ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២០ មាន​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ជាច្រើន​គ្រឿង​បាន​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ​បាន​ដឹក​ដោយ​រលូន លើកលែង​តែ​រថយន្ត​ដឹក​ស្រូវ​ដែល​មាន​ផ្លាក​លេខ​ព្រះសីហនុ 3A- 6277 បែរ​ជា​ឃាត់​ហើយ​ថ្លឹង​រថយន្ដ​បែរ​ជា​លើស​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​។​

​បើ​តាម​ប្រភព​ពី​អ្នកបើកបរ​រថយន្ត​ជាច្រើន​គ្រឿង​បានឱ្យ​ដឹង​ដែរ​ថា​ពួកគាត់​បាន​បង់​ឲ្យ​មន្ត្រី​ស្ថានីយ​ជញ្ជីង​ឡាន​មួយគ្រឿង​( ដប់​ម៉ឺន​រៀល​)​ជា​ការកំណត់​បើ​ពុំ​ដូច្នោះ​ទេ​និង​មាន​ការបង្ក្រាប​ភ្លាម​និង​អ្នកបើករថយន្ត​ជាច្រើន​ទៀត​បាន​អះអាង​ថា​ថៅកែ​របស់​ខ្លួន​បាន​បង់​ជា​ប្រចាំ​ខែ​រួច​ទៅ​ហើយ​កត្តា​ទាំងនេះហើយ​ដែល​បណ្ដាល​ឱ្យ​ពួកគេ​បើក​ឆ្លងកាត់​បាន​ដោយ​ពុំ​បាច់​ចូល​ថ្លឹង​ក្នុង​ស្ថានីយ៍​នោះឡើយ​។​

​លោក​ស៊ុន ចាន់ថុល រដ្ន​មន្ដ្រី​ក្រសួង​សារ​ធារ​ណះ​ការនិងនឹ​កជ​ញ្ចូ​ន​ក៏ដូចជា​លោក គី រី​រិន្ន ប្រធាន​មន្ទី​សាធរ​ណ​ការដឹកជញ្ជូន​ខេត្តសៀមរាប មិនគួរ​រក្សា​ភាព​ស្ងៀមស្ងាត់​ពុំមាន​ចំណាត់ការ​អ្វី​ទាល់តែសោះ​គួរតែ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជា​បន្ទាន់​ខណៈ​ជុំវិញ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រី​គ្រប់គ្រង​ស្ថានីយ៍​ជញ្ជីង​ស្រុក​ប្រាសាទបាគង​និង​ម្យ៉ាងទៀត​សូម​ឯកឧត្តម​កុំ​ជឿ​តែ​របាយការណ៍​ភូតកុហក​របស់​មន្ត្រី​ថ្នាក់ក្រោម​។​ព្រោះ​ផ្លូវ​ថ្នល់​ជា​ច្រើន​ខ្សែ​ក្នុង​ខេត្ត​សៀមរាប​បន្ត​ការខូចខាត​ព្រោះតែ​ការ​បណ្ដែតបណ្ដោយ​អោយ​ក្រុម​មន្ត្រី​ទាំងនោះ​ធ្វើការ​ប្រមូល​យក​ប្រាក់​ពី​រថយន្ត​ផ្ទុក​លើស​ទម្ងន់​យ៉ាង​អនាធិបតេយ្យ​បំផុត​។​

​មហាជន​បាន​រឹះ​គន់​ថា ទាំង​មន្ដ្រី​គ្រប់​គ្រង់​ជញ្ចីង និង​ក្រុម​អ្នក​ដឹក​ជញ្ចូន​ទំនិញ​កំពុង​ផ្សំគំនិត​បែរ​អំពើពុករលួយ​ធ្វើ​អាជីវកម្ម​បាន​យ៉ាង​រលូន​ក្នុងពេល​បច្ចុប្បន្ន​នេះ មិន​យូរ​ទេ​ផ្លូវ ថ្នល់ ស្ពាន​ទាំងឡាយ មុខតែ​និង​រលាយ​ខូចខាត​មុន​កាល​កំណត់​ជា​មិន​ខាត ! អាណិត​តែ​ពល​រដ្ន​ដែល​ខំ​បង់ពន្ធ​ជូន​រាជ​រដ្នាភិបាល​យក​លុយ​មក​ធ្វើ​ផ្លូវ​ធ្វើ​ថ្នល់ បែរជា​ក្រុម​មន្ដ្រី​និង​ក្រុម​ឈ្មួញ​១​ក្ដាប់​តូច​ប្រព្រឹត្ត​អំពើ​ពុករលួយ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សារ​ធា​រណះ ពល​រដ្ន​សំណូមពរ​អោយ​គ្រប់​ស្ថាន​ប័ណ្ណ ពាក់ព័ន្ធ ជាពិសេស លោក​ស៊ុន ចាន់ថុល រដ្ន​មន្ដ្រី​ក្រសួង​សារ​ធារ​ណះ​ការនិងនឹ​កជ​ញ្ចូ​នចា​ត់​វិធាន​មន្ដ្រី​គ្រប់​គ្រង​ជញ្ចីង​ក្នុង​ខេត្ត​សៀមរាប អោយបាន​ម៉ឹងម៉ាត់​និង​មាន​ប្រសិទ្ធិភាព​បំផុត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com