កំពង់ធំ ៖ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្តកំពង់ធំ និង សហការីបាននាំយកគ្រឿងឧបភោគ បរិភោគ ប្រគេនព្រៈចៅអធិការវត្តជាំស្វាយ ដើម្បីចូលរួមកាន់បិណ្ឌ ស្ថិតភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
រួមមាន÷
– អង្ករចំនួន៥០kg មីម៉ាម៉ាចំនួន០២កេះ ទឹកបរិសុទ្ធវីតាល់ចំនួន០៤កេះ ត្រីខចំនួន០២ឡូ ទឹកត្រីចំនួន០១យួរ ទឹកស៊ីអ៊ីវចំនួន០១យួរ និង ថវិកាចំនួន ១.២១០.០០០រៀល៕