ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​សម្តេច​ធិបតី​៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) មាន​អត្ថប្រយោជន៍​ជា​អនេក តែ​ត្រូវ​តែ​បម្រើ​មុខងារ​ក្នុង​គោលដៅ​ត្រឹមត្រូវ

​សម្តេច​ធិបតី​៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) មាន​អត្ថប្រយោជន៍​ជា​អនេក តែ​ត្រូវ​តែ​បម្រើ​មុខងារ​ក្នុង​គោលដៅ​ត្រឹមត្រូវ

នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​រដ្ឋមន្ត្រី​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) ដែល​ដឹកនាំ​ដោយ ឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន និង​សារគមនាគមន៍​ប្រទេស​ព្រុយ​ណេ​ដារូ​សាឡឹម ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ខេត្ត​សៀមរាប​។​

​ក្នុងឱកាស​នៃ​ជំនួប សម្តេច​ធិបតី បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដល់​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើក​ទី​២០ នៅ​ខេត្ត​សៀមរាប ដែល​ជា​ទីក្រុង​វ​ប្បធ​ម៍រ​បស់​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​សារៈសំខាន់​ណាស់​សម្រាប់​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​អនាគត​ដ៏​រុងរឿង ។ ជាមួយគ្នានេះ សម្តេច​ធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យា​មាន​អត្ថប្រយោជន៍​ជា​អនេក ប៉ុន្តែ​បច្ចេកវិទ្យា​ត្រូវតែ​បម្រើ​នូវ​មុខងារ​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​សង្គមជាតិ ហើយ​មុខងារ និង​គោលបំណង​ទាំងអស់​នោះ​ត្រូវ​កំណត់ឡើង​ដោយ​មនុស្ស​។ ដោយឡែក សម្តេច​ធិបតី បាន​សង្កត់ធ្ងន់​ផងដែរ​ថា ប្រសិន​បច្ចេកវិទ្យា​ត្រូវបាន​ប្រើប្រាស់​ក្នុង​ទិដ្ឋភាព​មិន​ត្រឹមត្រូវ វា​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ច្រើន​ដល់​សង្គមជាតិ​ទាំងមូល រួមមាន​បញ្ហា​ដូចជា បទល្មើស​បច្ចេកវិទ្យា (cybercrime) សន្តិសុខ​សាយ​ប័រ (Cybersecurity) និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) ដែល​នេះ​សុទ្ធតែ​បណ្ដាលមកពី ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​គោលដៅ​មិន​ត្រឹមត្រូវ និង​ខុសច្បាប់​។ បន្ថែម​លើ​នេះ សម្តេច​ធិបតី បាន​លើកឡើង​ថា ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ច្បាស់លាស់​មាន​សារៈសំខាន់ សម្រាប់​អនុញ្ញាតឱ្យ​ប្រទេសជាតិ ទទួលបាន​អត្ថប្រយោជន៍ និង​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ឱ្យ​បាន​រុងរឿង​បន្ថែមទៀត តាមរយ​:​ការចូលរួម​ពី​បច្ចេកវិទ្យា​។​

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី បាន​លើកទឹកចិត្ត​ដល់​ប្រទេស​អាស៊ាន​ទាំងអស់ រួបរួម​គ្នា​ធ្វើការ​ជាមួយគ្នា ហើយ​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​បច្ចេកវិទ្យា​អាច​បំពេញ​តួនាទី​បាន​ល្អប្រសើរ​។

​ជាទី​បញ្ចប់ សម្តេច​ធិបតី បាន​ជូនពរ​គណៈប្រតិភូ​ទាំងអស់ ឱ្យ​ទទួល​បាន​ការ​ស្នាក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​ក្តី​រីករាយ និង​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចប្រជុំ​ប្រកប​ផ្លែផ្កា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com