ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយ​របស់​រាស្ត្រ​នោះទេ ទន្ទឹម​នេះ​មន្ត្រី​ម្នាក់ៗ និង​ក្រុមគ្រួសារ ក៏​ជា​ប្រជារាស្ត្រ​ផង​ដែរ ដូច្នេះ​ការបម្រើ​រាស្ត្រ គឺ​ប្រៀប​ដូច​ជា​ការបម្រើ​ខ្លួនឯង និង​ក្រុមគ្រួសារ​របស់​ខ្លួន​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយ​របស់​រាស្ត្រ​នោះទេ ទន្ទឹម​នេះ​មន្ត្រី​ម្នាក់ៗ និង​ក្រុមគ្រួសារ ក៏​ជា​ប្រជារាស្ត្រ​ផង​ដែរ ដូច្នេះ​ការបម្រើ​រាស្ត្រ គឺ​ប្រៀប​ដូច​ជា​ការបម្រើ​ខ្លួនឯង និង​ក្រុមគ្រួសារ​របស់​ខ្លួន​

នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ ២០២៣ និង ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ ២០២៤ របស់​សាលា​ភូមិន្ទ​រដ្ឋបាល ។​

​មានប្រសាសន៍​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែង​អបអរសាទរ​ចំពោះ​ជ័យលាភី​ទាំងអស់ ដែល​បាន​ខិតខំ​សិក្សា​រៀនសូត្រ​រហូត​សម្រេច​បាន​សមិទ្ធផល​ជា​ទី​មោទនៈ ហើយ​ភាពជោគជ័យ​ដ៏​ធំ​នេះ​សម្រេចបាន តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ជ័យលាភី និង ការចូលរួម​យ៉ាង​សកម្ម​ពី​ក្រុមប្រឹក្សាភិបាល គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក​សិក្សា ក៏​ដូចជា​កិច្ច​គាំទ្រ​ពី​សំណាក់​ក្រុមគ្រួសារ ។ ទន្ទឹមនេះ សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា​ធនធានមនុស្ស​ប្រកបដោយ​មូលធន​មនុស្ស​ខ្ពស់ គឺជា​កត្តា​គន្លឹះ​សម្រាប់​គ្រប់​ដំណើរការ​នៃ​ការអភិវឌ្ឍ ព្រោះថា គ្រប់​អ្វីៗ​ទាំងអស់ នឹង​មិន​អាច​ដំណើរការបាន​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង ផលិតភាព​ឡើយ បើ​ពុំ​មាន​ធនធានមនុស្ស​ដែល​មាន​គុណវុឌ្ឍិ​ខ្ពស់ ទាំង​ជំនាញ​រឹង ទន់ និង​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ។ បន្ថែម​លើ​នេះ ធនធានមនុស្ស គឺជា​កត្តា​អាទិភាព​សម្រាប់​ការកសាង​សង្គម​កម្ពុជា​ទំនើប និង​រឹងមាំ តាមរយៈ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ដែល​ក្នុង​ប្រព័ន្ធ​នេះ ការដឹកនាំ​កសាង​ខឿនសេដ្ឋកិច្ច គឺ​ឈរ​លើ​គោលការណ៍ និង​យន្តការ​សេដ្ឋកិច្ច​ទីផ្សារ ដោយ​ប្រើប្រាស់ និង​គ្រប់គ្រង​យន្តការ​សេដ្ឋកិច្ច​ទីផ្សារ​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ សំដៅ​ធានា​ឱ្យ​ប្រជាជាតិ​កម្ពុជា​ទាំងមូលឤ​ច​ក្តាប់ជាប់ និង​ធ្វើ​ជា​ម្ចាស់​ពេញលេញ លើ​ជោគវាសនា​របស់​ខ្លួន ព្រមទាំង​ធានា​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​ជាន់ថ្នាក់ ឤ​ចចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ជាមួយនឹង​ការចែករំលែក​ផល​ផ្លែផ្កា​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌ ។​

​សម្តេច​ធិបតី បាន​បន្តទៀតថា រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា បានរៀបចំ និង​ដាក់​ចេញ​នូវ​«​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី ១» សម្រាប់​ពង្រឹង​សមិទ្ធកម្ម​បន្ថែមទៀត​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ហើយ​គោលនយោបាយ​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​គឺ ការពង្រឹង​អភិបាលកិច្ច ដើម្បី​ធានា​នូវ​ការប្រតិបត្តិ​រួមគ្នា​ដោយ​សង្គតិភាព ដើម្បី​ជា​ប្រទីប​បញ្ជាក់​អំពី​ការទទួលខុសត្រូវ​ក្នុង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វ័យ​ឆ្លាត និង​ស្អាតស្អំ តាមរយៈ​ការអនុវត្ត​សិទ្ធិ​អំណាច​រដ្ឋ ពិសេស​ការធានា​និរន្តរភាព និង​ដំណើរការ​តាមរយៈ​សិទ្ធិអំណាច និង​ដំណើរការ​របស់​រដ្ឋបាល​សាធារណៈ សំដៅ​ធានា​នូវ​ផលប្រយោជន៍​ប្រជាជន និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន ភាព​ធន់ និង​ចីរភាព​។ ក្នុងន័យនេះ ដើម្បី​សម្រេច​តាម​គោលការណ៍​ប្រកប​ដោយ​ភាពជោគជ័យ សម្ដេច​ធិបតី បាន​សង្កត់ធ្ងន់​លើ​កត្តា​សំខាន់​ចំនួន​២ ដែល​ត្រូវ​យកចិត្តទុកដាក់ ទី​១. កត្តា​យន្តការ និង​ប្រព័ន្ធ​ការងារ និង​ទី​២. កត្តា​មនុស្ស ។ លើសពីនេះ សម្តេច​ធិបតី បាន​លើកទឹកចិត្ត​សិស្ស​មន្ត្រី និង​កម្មសិក្សាការី​របស់​សាលា​ភូមិន្ទ​រដ្ឋបាល ឱ្យ​ប្រើប្រាស់​នូវ​ចំណេះដឹង​របស់​ខ្លួន​ឱ្យ​អស់​លទ្ធភាព ដោយ​ប្រែក្លាយ​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការបណ្តុះបណ្តាល ជា​លទ្ធផល​ជាក់ស្តែង​ក្នុង​ការរួមចំណែក​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សំដៅ​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​ជា​ឧត្តម​ប្រយោជន៍ ដល់​ប្រទេស​ជាតិ និង ប្រជាជន ។ សម្តេច​ធិបតី ក៏​បាន​បន្ថែមទៀតថា មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយ​របស់​រាស្ត្រ​នោះទេ ទន្ទឹមនេះ មន្ត្រី​ម្នាក់ៗ និង​ក្រុមគ្រួសារ​ក៏​ជា​ប្រជារាស្ត្រ​ផង​ដែរ ដូច្នេះ​ការបម្រើ​រាស្ត្រ គឺ​ប្រៀប​ដូច​ជា​ការបម្រើ​ខ្លួនឯង និង​ក្រុមគ្រួសារ​របស់​ខ្លួន ។

​ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង លទ្ធផល​ការងារ និង​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​សាលា​ភូមិន្ទ​រដ្ឋបាល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ដែល​សមិទ្ធផល​ទាំងនេះ​កើតចេញ​ពី​កិច្ចខិតខំ​ជាប្រចាំ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ បុរេ​សកម្ម និង​វិជ្ជាជីវៈ​របស់​ថ្នាក់ដឹកនាំ មន្ត្រី សាស្ត្រាចារ្យ គ្រូ​ឧទ្ទេស សិស្ស​មន្ត្រី កម្មសិក្សាការី និង អ្នកពាក់ព័ន្ធ​ទាំងអស់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com