ទាន់ហេតុការណ៍
ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥
0

ទីតាំង​ល្បែងស៊ីសង​(​ជល់​មាន់​)​និង​(​ឆ្នោត​ឡូតូ​) តាម​អន​ឡាញ​ជាច្រើន​កន្លែង​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ឃើញ​នៅ​តែ​បន្ត​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការព្រួយបារម្ភ​

ទីតាំង​ល្បែងស៊ីសង​(​ជល់​មាន់​)​និង​(​ឆ្នោត​ឡូតូ​) តាម​អន​ឡាញ​ជាច្រើន​កន្លែង​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ឃើញ​នៅ​តែ​បន្ត​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការព្រួយបារម្ភ​

ខេត្ត​ឧត្ដរមានជ័យ​៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា​! មាន​ទីតាំង​ល្បែង​(​ជល់​មាន់​)​និង​(​ឆ្នោត​ឡូតូ​)​តាម​ប្រព័ន្ធ​អន​ឡាញ ជាច្រើន​កន្លែង ស្ថិតក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ បើក​ឲ្យ​ក្រុម​ញៀន​ល្បែង​ចូល​លេង​អនាធិបតេយ្យ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​បង្ក្រាប​! ដែល​ហ៊ាន​ផ្គើន​និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​។​

​ជាក់ស្ដែង​នៅ​ថ្ងៃ​ពុធ ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​នេះ សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ដោយផ្ទាល់ នូវតាម​ទីតាំង​នី​មួយៗ តាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ ឃើញ​មាន​ទីតាំង​បើក​លេង​ល្បែងស៊ីសង​(​ជល់​មាន់​)​និង​(​ឆ្នោត​ឡូតូ​) តាម​ប្រព័ន្ធ​អន​ឡាញ​ខុស​ច្បាប់​ជា​ច្រើន​កន្លែង​ពាសពេញ​ក្នុង​ទឹកដី ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ដែល​មាន​ទីតាំង​សរុប​ទាំងអស់​ចំនួន​៥​កន្លែង​រួមមាន​៖
​ទី​១.​ស្ថិត​នៅ​ចំណុច​ផ្ទះ​ប្រជាពលរដ្ឋ ភូមិ​ថ្នល់កែង ហៅ​(៩៨០) ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។​
​ទី​២. ស្ថិត​នៅ​ចំណុច​ក្នុង​ហាង​លក់​កាហ្វេ ជិត​ចំណតរថយន្ដ​ចាស់ ខាងត្បូង​ផ្សារ​ចាស់ ប្រហែល​ជាង ១០០​ម៉ែត្រ ស្រុក​អន្លង់វែង​។​
​ទី​៣. ស្ថិត​នៅ​ចំណុច​ក្នុង​ហាង​លក់​កាហ្វេ ខាងលិច​រង្វង់​មូល​អន្លង់វែង ចម្ងាយ​ប្រហែល​ជាង ៥០០​ម៉ែត្រ​។​
​ទី​៤. ស្ថិត​នៅ​ចំណុច​ក្នុង​ហាង​លក់​កាហ្វេ ជិត​ផ្លូវបំបែក​ទៅ​ទី​រួម​ខេត្តឧត្ដរមានជ័យ ខាងជើង​ហ្ការា​សសាំង​សូ​គីមិច ប្រហែល​ជិត​១០០​ម៉ែត្រ​។​
​ទី​៥. ស្ថិត​នៅ​ចំណុច​ផ្ទះ​ប្រជាពលរដ្ឋ ទល់មុខ​ឃ្លាំង​(​អំបិល​+​ស្ករស​) ភូមិ​ទឹក​ជប់ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។​

​មាន​មតិ​ជាច្រើន​បាន​លើកឡើង​ថា បុគ្គល​ដែល​ហ៊ាន​បើក​ល្បែងស៊ីសង​(​ជល់​មាន់​)​តាម​អន​ឡាញ​ជាច្រើន​កន្លែង ពាសពេញ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ប្រហែល​មាន​ខ្នងបង្អែក​រឹងមាំ​ហើយ​មាន​ឥទ្ធិពល​ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​បែបនេះ​។​

​ជាងនេះទៅទៀត ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​អន្លង់វែង​នាំគ្នា​សង្ស័យ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន មួយចំនួន សម្ងំ​ទទួល​លាភសការៈ និង​ផលប្រយោជន៍​ខ្លះៗ​ពី​ម្ចាស់​ល្បែង​ទាំងនេះ​រួច​ផង​ក៏​មិនដឹង ទើប​មាន​បើក​ល្បែងស៊ីសង​ដូចជា​(​ជល់​មាន់​)​និង​(​ឆ្នោត​ឡូ​ទូ​)​តាម​អន​ឡាញ​ជាច្រើន​កន្លែង ទុក​ឲ្យ​ក្រុម​ញៀន​ល្បែង​ទាំងនោះ ចូល​លេង​គគ្រឹកគគ្រេង គ្មាន​ការបង្ក្រាប​ឬ​ទប់ស្កាត់​ទាល់តែសោះ​។​
​មជ្ឈដ្ឋាន​ខាងក្រៅ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​បាន​ការរិះគន់​ចំៗ​ថា បើ​គ្មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ ម្ចាស់​បន​ល្បែង​និង​បក្សពួក​របស់​ខ្លួន មិន​អាច​ដើរ​ពង្រាយ​ទីតាំង​បើក​បន​ល្បែង​សុីសង នៅលើ​ទឹកដី​ក្នុងស្រុក​អន្លង់វែង​បានឡើយ​។​

​ប្រភព​ដដែល​បាន​បន្ថែមថា ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​រស់នៅ​សព្វថ្ងៃនេះ មានការ​ព្រួយបារម្ភ​និង​ភាពភ័យខ្លាច​យ៉ាងខ្លាំង ចំពោះ​សុខទុក្ខ​និង​សុវត្ថិភាព​គ្រួសារ​ពួកគាត់ ព្រោះថា​ទីណា​មាន​ល្បែងស៊ីសង ទីនោះ​មិនយូរ​មិនឆាប់​ទេ និង​កើតមាន​នូវ​អំពើចោរកម្ម អំពើ​ឃាតកម្ម និង​បទល្មើស​ផ្សេងៗ​ដូចជា ចោរលួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក៏​ដូច​មហាជន​ទូទៅ​បាន​លើកឡើង​ថា តើ​ឯណា​ទៅ ភូមិ​.​ឃុំ​.​សង្កាត់​.​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានកំណត់ និង​ដាក់​ចេញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​អនុវត្តន៍​ទប់ស្កាត់ និង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កន្លងមក​នោះ​?

​សូម​រំលឹក​ថា​ថ្មីៗ​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ចេញ​បទបញ្ជា​ឲ្យ អភិបាល​រាជធានី​ខេត្ត​ទាំងអស់​នូវ​ទូទាំង​ប្រទេស ត្រួតពិនិត្យ​ជា​បន្ទាន់​លើ​ទីតាំង​ល្បែង​ផ្សងសំណាង សូម​ចាត់វិធានការ​បិទ​ជាបន្ទាន់ និង​រាយការណ៍​ផ្ទាល់​ជូន​(​សម្តេច​)​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ សំណូមពរ​ដល់ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ សូម​ជួយ​ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែងស៊ីសង​(​ជល់​មាន់​)​និង​(​ឆ្នោត​ឡូតូ​)​តាម​អន​ឡាញ​ជាច្រើន​កន្លែង ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ផង ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​៕

​អង្គភាព​យើងខ្ញុំ​ធ្វើការ​ផ្សព្វផ្សាយ​នេះ ទៅ​តាម​វិជ្ជាជីវៈ រិះគន់​ក្នុង​ន័យ​ស្ថាបនា មិន​មាន​ចេតនា​ញុះញង់ បំបែកបំបាក់ បុគ្គល​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ ហើយ​ក៏​ដើម្បី​ពាំនាំ​ដំណឹង​អំពី​សកម្មភាព ក៏​ដូច​ព្រឹត្តិការណ៍​ក្នុង​ការ​ជម្រាប​ជូន​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យបាន​ជ្រាប​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com