ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន ថ្លែង​កោតសរសើរ កម្មវិធី CoolApp ដែល​កូន​ខ្មែរ​បាន​ផលិត​បាន

សម្តេច​តេជោ ហ៊ុន សែន ថ្លែង​កោតសរសើរ កម្មវិធី CoolApp ដែល​កូន​ខ្មែរ​បាន​ផលិត​បាន

មានប្រសាសន៍ ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម សម្តេច​តេជោ ហ៊ុន សែន បាន​សម្តេង​នូវ​អំណរសាទរ និង​កោត​សើ​សើរ​ជា​ខ្លាំង​ចំពោះ​កម្មវិធី CoolApp ដែល​បង្កើត​ដោយ​កូន​ខ្មែរ ដែល​ជាក្តី​មោទន​មួយ​ផង​ដែរ ។​

​សម្តេច​បាន​មានប្រសាសន៍​ដូច្នេះ​ថា ៖ ប៉ុន្មាន​ថ្ងៃ​មក​នេះ​ខ្ញុំ​បាន​សាកល្បង​ប្រើ​កម្មវិធី CoolApp ដែល​កូន​ខ្មែរ​បាន​ផលិត និង​ដាក់ឲ្យ​ប្រើប្រាស់​ដែល​មាន​ខ្ញុំ​ជា​អ្នក​អំពាវនាវ​ឲ្យប្រើ​ប្រាស់​ផងដែរ​។​

​គោលដៅ​របស់​ខ្ញុំ​ក្រៅពី​លើកទឹកចិត្ត​ឲ្យ​កូន​ខ្មែរ​ចេះ​ស្រាវជ្រាវ​បច្ចេកទេស​វិទ្យាសាស្ត្រ ក្លាយ​ជា​ផលិតផល​ខ្មែរ អ្វី​ដែល​ខ្ញុំ​ត្រូវ​គិត​គឺ​សុវត្ថិភាព​

​សម្រាប់​សន្តិសុខ​ជាតិ ដែល​បរទេស​ពិបាក​ជ្រៀតជ្រែក​យក​ព័ត៌មាន​ពី​យើង​បាន​។ ប្រទេស​គេ​មាន​ប្រព័ន្ធ​ទំនាក់ទំនង​របស់​គេ ដូចជា Wechat របស់​ចិន​, Zalo របស់​វៀតណាម​, Kakao Talk របស់​កូរ៉េ​ខាងត្បូង​, Telegram របស់​រុស្ស៉ី ដូច្នេះ​កម្ពុជា​យើង​មាន CoolApp​។​

​រឿង​សំខាន់​មួយទៀត​គឺ​ការធានា​ដល់​ទំនាក់ទំនង​ក្នុង​ប្រទេស​របស់​យើង ក្នុងករណី​បណ្តាញ​ទំនាក់ទំនង​របស់​បរ​ទេស ជួប​ការរអាក់រអួល​ដោយ​ប្រការ​ណាមួយ​។ ដូចនេះ​មន្ត្រីរាជការ​ស៉ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គួរ​បង្កើតឲ្យមាន CoolApp ដើម្បី​ធានា​ម្ចាស់ការ​លើ​រក្សា​ការសម្ងាត់​ផង និង​ការ​ដាច់​ទំនាក់ទំនង​ពី​ប្រព័ន្ធ​បរទេស​ផង​។ CoolApp ប្រើ​ប្រព័ន្ធ​រក្សា​ការសំងាត់​បំផុត គឺ​ប្រព័ន្ធ Encryption ដែល​ពុំ​អាច​មើល ឬ​អាន​សារ​របស់​យើង​ទេ សូម្បី​តែ​ក្រុមហ៊ុន CoolApp ផ្ទាល់​ក៏​ដោយ​។ យើង​មិន​បាន​ហាមឃាត់ មិន​ឲ្យ​បងប្អូន​ឈប់​ប្រើ​ប្រព័ន្ធ​ដែល​ធ្លាប់​ប្រើ​នោះឡើយ​។​

​សម្រាប់​ខ្ញុំ​បាន និង​កំពុង​ប្រើ​៨​ប្រពន្ធ័​រាប់ទាំង CoolApp ថ្មី​ផង​។ តើ​មាន​អ្វី​ប្លែក​ពី​ប្រព័ន្ធ​ផ្សេង​ទេ​? សម្រាប់​ខ្ញុំ​បាន​បញ្ចូល​ទៅក្នុង​ទូរស័ព្ទ​៦​គ្រឿង និង​សាកល្បង​

​ប្រើប្រាស់​ឃើញ​មាន​ភាពងាយស្រួល​លើ​ចំណុច​៣​គឺ​៖
១. ងាយស្រួល​បង្កើត​ដោយ​មិន​ពិបាក​រក​លេខ​កូដ​ពី​កន្លែង​ផ្សេង ឬ​រង់ចាំ​យូរ​។​
២. បញ្ជូន​សារ​ជា​អក្សរ រូបថត វីដេអូ និង​សារ​សម្លេង​បាន​លឿន​។​
៣. ហៅ​និយាយ​ឆ្លងឆ្លើយ​និង Video call បាន​យ៉ាង​ច្បាស់​ល្អ​។​
​សរុប​មក​វា​ប្រើ Internet តិច​ជាង​ប្រពន្ធ័​ផ្សេង​ទៀត​។​

​ចំណុច​នេះ​ជា​ការសាកល្បង​របស់ខ្ញុំ​ប៉ុណ្ណោះ​បើ​បងប្អូន​ចង់​សាកល្បង​ក៏​សូម​សាកល្បង​មើល​រាប់​ទាំង​ប្អូន​នៅ​ក្រៅប្រទេស ព្រោះ​បងប្អូន​មួយចំនួន​បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ ជាមួយ​ខ្ញុំ​រួចហើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com