ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

ខេត្ត​កំពង់ចាម ប្រារព្ធ​ពិធី “​រុក្ខ​ទិវា ៩​កក្កដា​”

ខេត្ត​កំពង់ចាម ប្រារព្ធ​ពិធី “​រុក្ខ​ទិវា ៩​កក្កដា​”

(​កំពង់ចាម​) ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល​ខេត្តំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៤ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ បន្ត​កិច្ច​សហប្រតិបត្តិការ តាម​គ្រប់​រូបភាព ក្នុង​ការថែរក្សា ធនធាន​ព្រៃឈើ និង​ដាំ​កូនឈើ​ឲ្យបាន​ជា​អតិបរមា ព្រោះ​ដើមឈើ​ដែល​ដុះដាល រីកចម្រើន​ច្រើន វា​ជា ពហុ​ប្រយោជន៍ និង​បាន​បំពេញ​នៅ​លើ​ដី​ទំនេរ​ឱ្យមាន​គម្រប​ព្រៃឈើ ។ ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​រុក្ខទិវា ៩​កក្កដា នៅ​បរិវេណ​សាលាបឋមសិក្សា ហ៊ុន ណេង ស្ថិតក្នុង​ភូមិ​ទ័ព ឃុំ​សូភាស ស្រុក​ស្ទឹងត្រង់ ដែល​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្តម ខ្លូត ផន ប​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ទាំង​បី អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​អ្នកគ្រូ យុវជន សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ព្រៃឈើ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការរក្សា នូវ​លំនឹង​បរិស្ថាន ដែល​មាន​មុខងារ​ជា​ច្រើន​ដូចជា រក្សា​និយតកម្ម​ប្រភពទឹក ការពារ​ទី​ជម្រាល ការពារ ការហូរ​ច្រោះ ទាក់ទាញ​ទឹកភ្លៀង បន្សុទ្ធ​ខ្យល់អាកាស ផ្តល់​ផល អនុផល​ព្រៃឈើ​សំរាប់​ប្រើប្រាស់ រក្សា ជីវចម្រុះ និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និង​ជា​ទីជម្រក​ដ៏​សុខសាន្ត​សម្រាប់​សត្វ​គ្រប់​ប្រភេទ ដែល​មាន​ជីវិត​នៅលើ​ភពផែនដី​យើង​នេះ​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ការគ្រប់គ្រង​ព្រៃឈើ ទាំង​ព្រៃ ធម្មជាតិ ទាំង​ព្រៃដាំ និង​ការអភិវឌ្ឍ​ក្នុង​វិស័យ​ព្រៃឈើ ត្រូវ​មាន​ការចូលរួម​ជា​ចាំបាច់​ពី​គ្រប់​ភាគី​ទាំងអស់ ជា​ពិសេស​ប្រជាពលរដ្ឋ​មូលដ្ឋាន ជា​ចលករ​យ៉ាង​សំខាន់​សម្រាប់​កិច្ចសហការ​ក្នុង​ការអភិវឌ្ឍ​វិស័យ ព្រៃឈើ​។ នៅ​តាម​វត្ត​អារាម សាលារៀន សួនច្បារ មាន​ដើមឈើ​ច្រើន​នោះ វា​នឹង​ធ្វើ​ឲ្យក្លាយ​ទៅ​ជា​ទី រមណីយដ្ឋាន ក្លាយជា​តំបន់​ទេសចរណ៍ និង​សាលារៀន​មាន​ទីធ្លា​ប្រកប​ដោយ​ម្លប់ឈើ​ត្រឈឹង​ត្រឈៃ ជាទី​មនោ​រម្យ​សម្រាប់​សិស្សានុសិស្ស សម្រាក រៀនសូត្រ និង​លេង​កំសាន្ត​ថែមទៀត​ផង​។​

​ជាមួយគ្នា​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏​បាន​អំពាវនាវ​ដល់​ព្រះ​សង្ឈ អង្គភាព​នានា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ គ្រប់​គ្រឹះស្ថានសិក្សា ទី​អារាម​ទាំងអស់ និង​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប មេត្តា​យកចិត្តទុកដាក់​បន្ត​បង្កើន​ការបណ្តុះ និង​ដាំ​ពូជឈើ​ល្អៗ​គ្រប់​ប្រភេទ ឲ្យបាន​កាន់តែ​ច្រើន​ឡើង​ជា​បន្តបន្ទាប់​នៅ​លើ​ដី​ទំនេរ ទី​ទួល ទី​ទំនាប តាម​ទី​អារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និង​តាម​ទីសាធារណៈ​ផ្សេងៗ​ឲ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​បង្កើន​គម្រប​ពណ៌​បៃតង ដ៏​ស្រស់ត្រកាល​នៅលើ​ទឹកដី​ខេត្ត​កំពង់ចាម​ផងដែរ ។​

​បើតាម លោក ស៊ឹម ថា​វរៈ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ចាម បានឱ្យដឹងថា ការ​ប្រារព្ធ​ពិធី រុក្ខទិវា​ឆ្នាំនេះ​បាន​កំណត់​យក​ទីតាំង​នៅ​បរិវេណ​សាលាបឋមសិក្សា ហ៊ុន ណេង ស្ថិតក្នុង​ភូមិ​ទ័ព ឃុំ​សូភាស ស្រុក​ស្ទឹងត្រង់ ដើម្បី ប្រារព្ធ​ពិធី រុក្ខ​ទិវា ថ្នាក់​ខេត្ត ដែល​បាន​ជ្រើសរើស​យក​ប្រភេទ​ឈើ​ល្អៗ មាន​តម្លៃ​សម្រាប់​ដាំ​ដុះ និង​ចែក​ជូន​ប្រជាពលរដ្ឋ​យម​ទៅ​ដាំ​នៅ​កន្លែង​ផ្សេងៗ​សរុប​ចំនួន​ចំនួន ២ ៤៨៣ ដើម ជា​ប្រភេទ នាងនួន ធ្នង់ គគីរ ក្ងោក ស្មៅ ព្រីង និង​មាន​កូន​ឈើ​សំរាប់​ចែកចាយ​ដល់ ប្រជាពលរដ្ឋ​មូលដ្ឋាន​ចំនួន ៤២០​ដើម ក្នុងនោះ​មានៈ កូន ឈើ ធ្នង់ បេង ស្តៅ ព្រីង ខ្នុរ ៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com