ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​ធានា​អះអាង​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា ការអនុវត្ត​កម្មវិធី និង​គម្រោង​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៏ កម្ពុជា​-​ទ្បា​វ​-​វៀតណាម (CLV-DTA) នឹង​មិន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី​ទ្បើយ ប៉ុន្តែ​គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ជាពិសេស​នាំមក​នូវ​វិបុលភាព​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​ធានា​អះអាង​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា ការអនុវត្ត​កម្មវិធី និង​គម្រោង​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៏ កម្ពុជា​-​ទ្បា​វ​-​វៀតណាម (CLV-DTA) នឹង​មិន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី​ទ្បើយ ប៉ុន្តែ​គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ជាពិសេស​នាំមក​នូវ​វិបុលភាព​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​

មានប្រសាសន៍​នៅក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើក​ពី​ភារកិច្ច​ស្នូល​របស់​សមាគម​ឧកញ៉ា​កម្ពុជា គឺ​ការចូលរួម​ក្នុង​សង្គម​តាមរយៈ​ការបង្កើត​សកម្មភាព​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ​ឱ្យ​ប្រជាពលរដ្ឋ ។ សម្តេច​ធិបតី ក៏បាន​លើកឡើង​ថា​រាជរដ្ឋាភិបាល តែង​គិតគូរ​ពី​សុខុមាលភាព របស់​វិនិយោគិន​ទាំងអស់ ដោយ​យកចិត្តទុកដាក់​ស្តាប់​ជាប្រចាំ​នូវ​បញ្ហា​ប្រឈម ដែល​វិនិយោគិន​លើកឡើង និង​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​ថ្មីៗ ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ដោយ​ប្រកាន់ ខ្ជាប់​នូវ​គោលការណ៍ «​គិត​រួម​គ្នា ធ្វើ​សកម្មភាព​រួម​គ្នា និង​ទទួលខុសត្រូវ​រួមគ្នា​» ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​បាន​រៀបចំ​វេទិកា រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ជា​ប្រចាំ ហើយ​វេទិកា​លើក​ទី ១៩ កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ បានអនុម័ត​កញ្ចប់​វិធានការ កែទម្រង់​ជាក់ស្តែង​ជាច្រើន ដើម្បី​សម្រាល​បន្ទុក​របស់​វិស័យ​ឯកជន ។

​ទាក់ទិន​ទៅ​នឹង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ឱ្យ​អនុវត្ត​ការទទួលយក​ក្រដាសប្រាក់​ដាច់​រហែក ទ​ក់ ខូច ឬ​ប្រឡាក់​តិចតួច​នៅ​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​តែម្តង ដោយ​មិន​មាន​ការ​កាត់ថ្លៃ​សេវា (​កាត់​ទឹក​)​។ សម្តេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ អ្នក​ធ្វើ​ធុរកិច្ច ជួយ​ជំរុញ​ការប្រើប្រាស់​ប្រាក់​រៀល​របស់​ជាតិ​ឱ្យបាន​ច្រើន ដែល​ជា​ការលើកកម្ពស់​ដល់​ប្រាក់​រៀល​ផង និង​បង្ហាញ​ពី​ការលើកតម្កើង​អត្តសញ្ញាណ​ជាតិ​ផង ។
​ទន្ទឹមនេះ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ តទៅ នៅ​ព្រលានយន្តហោះ​ទាំង​៣ នឹង​អនុវត្ត​ការបង់ប្រាក់ ការបំពេញ​ស​លាកប​ត្រ​ចូល និង ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់ ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ​នៃ​ការបំពេញ​បែបបទ​របស់​អ្នកដំណើ​របរ​ទេស​ចូលមក​កម្ពុជា ។ លើសពីនេះ សម្ដេច​ធិបតី បានស្នើ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ក្នុង​ការថតរូប និង​ការ​ស្លៀកពាក់​បែប​ប្រពៃណី​នៅ​រមណីយដ្ឋាន​អង្គរ ដែល​ក្នុងនោះ ទី​១) រាល់​ការថត​សម្រាប់​ធ្វើ​អាជីវកម្ម មានដូចជា​ការថត​ភាពយន្ត​ខ្នាត​ធំ​-​តូច​គ្រប់​ប្រភេទ ការថត​វីដេអូ​-​រូប​សន្លឹក សម្រាប់​ផលិត​ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម និង​ការថត​ដោយ​ប្រើ​ដ្រូ​ន ត្រូវ​សុំ​ការអនុញ្ញាត និង​ត្រូវ​បង់ប្រាក់ ទី​២) រាល់​ការថត​មិន​ធ្វើ​អាជីវកម្ម រួមមាន​ដូចជា សារព័ត៌មាន​ផ្លូវកា​រទាំង​ជាតិ និង​អន្តរជាតិ ដែល​ថត​ប្រាសាទ​ក្នុង​គោលដៅ​ផលិត​ព័ត៌មាន គឺ​ត្រូវ​សុំ​ច្បាប់ តែ​មិន​តម្រូវឱ្យ​បង់​ប្រាក់ ។ ចំពោះ​ប្រជាពលរដ្ឋ មិន​តម្រូវ​ឱ្យ​សុំច្បាប់ ឬ​បង់ប្រាក់​ទ្បើយ ប៉ុន្តែ​ត្រូវ​ប្រកាន់​នូវ​ក្រមសីលធម៌​ក្នុងការ​ស្លៀកពាក់​ឱ្យបាន​សមរម្យ ពិសេស ត្រូវ​ស្ដាប់​តាម​ការណែនាំ​របស់​មន្ត្រី​ភ្នាក់ងារ​អាជ្ញាធរ​ជាតិ​អប្សា​រានៅ​តាមទី​តាំងផ្ទាល់ ។​

​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​សមាគម​ឧកញ៉ា​កម្ពុជា​រួម​គ្នា​បង្កើន​ការអភិវឌ្ឍ​ខេត្ត​នៅ​ទិសឦសាន ដើម្បី​ជំរុញ​សេដ្ឋកិច្ច ជំរុញ​ការអភិវឌ្ឍ​នៅតាម​ខេត្ដ​ជាប់​ព្រំដែន​ទាំង ៤​នេះ ឱ្យ​កាន់តែ​រឹងមាំ ជាពិសេស គឺ​ដើម្បី​រួមគ្នា​ថែរក្សា​បូរណភាព​ទឹកដី ។ ទន្ទឹមនេះ សម្តេច បានធ្វើការ​ធានា​អះអាង​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា ការអនុវត្ត​កម្មវិធី និង​គម្រោង​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៏ កម្ពុជា​-​ទ្បា​វ​-​វៀតណាម (CLV-DTA) នឹង​មិន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី​ទ្បើយ ប៉ុន្តែ​គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ជាពិសេស​នាំមក​នូវ​វិបុលភាព​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com