ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ទីក្រុង​សាន​ថូ​វ ខេត្ត​ក្វាង​តុង ចាប់អារម្មណ៍​ការវិនិយោគ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ទីក្រុង​សាន​ថូ​វ ខេត្ត​ក្វាង​តុង ចាប់អារម្មណ៍​ការវិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី ១៣ សីហា ឆ្នាំ ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ លោក Wen Zhan Bin លេខា​គណៈកម្មាធិកា​របក្ស នៃ​ទីក្រុង​សាន​ថូ​វ ខេត្ត​ក្វាង​តុង សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ​ក្រុមហ៊ុន​ចំនួន ០៩ ចូលជួប និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប លោក Wen Zhan Bin លេខា​គណៈកម្មាធិកា​របក្ស នៃ​ទីក្រុង​សាន​ថូ​វ ខេត្ត​ក្វាង​តុង បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ថា ដំណើរ​ទស្សនកិច្ច​នាពេលនេះ មាន​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​ទីក្រុង​សាន​ថូ​វ ខេត្ត​ក្វាង​តុង និង​ព្រះរាជាណាចក្រ​កម្ពុជា​។ គណ​:​ប្រតិភូ​ទីក្រុង​សាន​ថូ​វ ក៏​មាន​បំណង​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល កសិកម្ម និង​ទេសចរណ៍ ព្រមទាំង​លទ្ធភាព​ក្នុង​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ការហោះហើរ​ត្រង់​ពី​ទីក្រុង​សាន​ថូ​វ មក​ប្រទេស​កម្ពុជា នាពេលខាងមុខ​។ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​សរុប​ចំនួន​ប្រមាណ​១២០ ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​បាន​សម្រេច​បាន​នូវ​ការចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជាមួយ​បណ្តា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៅ​កម្ពុជា​។

​សម្ដេច​ធិបតី​បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សម្រេច​បាន​គួរឱ្យ​កត់សម្គាល់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ទីក្រុង​សាន​ថូ​វ និង​រីករាយ​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​គណៈប្រតិភូ​ក្នុង​ការវិនិយោគ​លើ​វិ​ស័យ​សក្តានុពល​ផ្សេងៗ នៅ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង និង​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន ហើយ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ នឹង​កាន់តែ​រួមចំណែក​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត ជាពិសេស​ការតភ្ជាប់​ក្នុងចំណោម​វិស័យ​ឯកជន និង​វិស័យ​ឯកជន​។ សម្ដេច​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​មកពី​ទីក្រុង​សាន​ថូ​វ បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន នៅ​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​ពង្រីក​ការវិនិយោគ​លើ​វិស័យ​សក្កា​នុព​ល​ជាច្រើន​ទៀត ជាពិសេស​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com