ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​មេបញ្ជាការ​កងទ័ពជើងគោក​និង​លោក ជំទាវ ពេជច​ន្ទ​មុន្នី​ផ្ដល់អំណោយ​បន្ថែមទៀត​ជួយ​ដល់​ពល​រដ្ន​រង​គ្រោះ​ទឹកជំនន់​

ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​មេបញ្ជាការ​កងទ័ពជើងគោក​និង​លោក ជំទាវ ពេជច​ន្ទ​មុន្នី​ផ្ដល់អំណោយ​បន្ថែមទៀត​ជួយ​ដល់​ពល​រដ្ន​រង​គ្រោះ​ទឹកជំនន់​

កំពង់ធំ ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​មេបញ្ជាការ​កងទ័ពជើងគោក​និង លោក ជំទាវ ពេ​ជ ចន្ទ​មុន្នី បាន ឧបត្ថម្ភ​អង្ករ​ចំនួន​៥​តោន​និង​មី​ចំនួន ១០០​កេស​បន្ថែមទៀត​ដល់​ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កាលពី​វេលា​ម៉ោង​២០ និង​៤៥​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​១៧​ខែតុលា ឆ្នាំ ២០២០ សម្រាប់​បន្តសកម្មភាព​ការងារ មនុស្សធម៌​បម្រើប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​អតីតយុទ្ធជន​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​នៅ​ខេត្ត​កំពង់ធំ​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សោម​សោម ស៊ុន បាន​មានប្រសាសន៍៍ថា ក្នុងនាម​ខ្ញុំ​ជា​មេ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​យុទ្ធ​ភូមិភាគ​៤ ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​មេបញ្ជាការ​កងទ័ពជើងគោក​និង​លោក ជំទាវ ពេជច​ន្ទ​មុន្នី ដែល​ជា​និច្ច​ជា​កាល​តែងតែ​ឧបត្ថម​ស្បៀងអាហារ ក៏ដូចជា​គ្រឿងឧបភោគ​បរិភោគ​ដល់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​សម្រាប់​បន្តសកម្មភាព​ការងារ មនុស្សធម៌​បម្រើប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​អតីតយុទ្ធជន​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ខេត្ត​កំពង់ធំ​!​នេះ​ជា​លើក​ទី​៦​ដែល​ឯកឧត្ដម​និង​លោកជំទាវ​បាន​ផ្ដល់​ជូន​ការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​យើង ជាថ្មី​ម្ដងទៀត​ក្នុងនាម​ខ្ញុំ​ជា​មេ​បញ្ចា​ការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​យុទ្ធ​ភូមិភាគ​៤​និង​សហការី​ទាំង​អ​សើ ខ្ញុំ​សូម​គោរព​ជូនពរ​ឯកឧត្ដម​និង​លោកជំទាវ ជួបប្រទះ​តែ​ពុទ្ធពរ​៤​ប្រការ​គឺ អាយុ វណ្ណះ សុ​ខះ ព​លះ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com