ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក Oh Chang-seok ប្រធាន​ក្រុមហ៊ុន Mugungwha Trust Co., Ltd. ចូលជួប​សម្ដែង​ការគួរសម​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក Oh Chang-seok ប្រធាន​ក្រុមហ៊ុន Mugungwha Trust Co., Ltd. ចូលជួប​សម្ដែង​ការគួរសម​

នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Oh Chang-seok ប្រធាន​ក្រុមហ៊ុន Mugungwha Trust Co., Ltd. ដែលជា​ក្រុមហ៊ុន​បរ​ធន​បាល​កិច្ច រៀបចំ ថែទាំ​អគារ​ទីក្រុង និង​ការអភិវឌ្ឍ​គម្រោង​សាងសង់​នានា ចូលជួប​សម្ដែង​ការគួរសម​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេ​ជោបាន​ស្វាគមន៍ ចំពោះ​គណៈប្រតិភូ​នៃ​ក្រុមហ៊ុន Mugungwha Trust Co., Ltd. ដោយ​សង្ឃឹមថា ក្រុមហ៊ុន​នេះ​នឹង​ទៅ​ស្វែងយល់ និង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

​នា​ឱកាស​នោះ លោក Oh Chang-seok ប្រធាន​ក្រុមហ៊ុន Mugungwha Trust បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា​ដែល​បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្រុមហ៊ុន​របស់​លោក​បាន​ចូលជួប​សម្ដែង​ការគួរសម​នាឱកាស​នេះ​។

​លោក​ប្រធាន​ក្រុមហ៊ុន មានប្រសាសន៍ថា កាលពី​១០​ឆ្នាំមុន ក្រុមហ៊ុន​របស់​លោក​បាន​ទៅ​ធ្វើ​ការសិក្សា​នៅ​ប្រទេស​កម្ពុជា អំពី​បរ​ធន​បាល​កិច្ច ក្នុង​គោលបំណង​ចង់​រួមចំណែក​ក្នុង​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ នៅពេលនោះ ក្រុមហ៊ុន​របស់​លោក មិនទាន់​ឃើញ​មាន​ការ​បាន​បង្កើត​បរ​ធន​បាល​កិច្ច នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​នោះទេ​។ ទោះជា​យ៉ាងណាក្តី ក្រុមហ៊ុន​របស់​លោក គិត​ថា​ប្រទេស​កម្ពុជា​គួរ​បង្កើត​ប្រព័ន្ធ​បរ​ធន​បាល​កិច្ច​នេះ និង​មាន​គម្រោង​ទៅ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​។

​លោក​ប្រធាន​ក្រុមហ៊ុន បានបញ្ជាក់​ថា ប្រទេស​កូរ៉េ បាន​បង្កើត​បរ​ធន​បាល​កិច្ច នៅ​ក្នុង​ទសវត្សរ៍ ឆ្នាំ​១៩៩០ ដោយ​យក​គម្រូ​ពី​ប្រទេស​អឺរ៉ុប​។ សព្វថ្ងៃនេះ វិស័យ​បរ​ធន​បាល​កិច្ច​នៅ​កូរ៉េ រីក​ចម្រើន​ជាង​នៅ​អឺរ៉ុប​ទៅទៀត ហើយ​រួម​ចំណែក​បានធ្វើឱ្យ​ប្រទេស​កូរ៉េ ប្រែក្លាយ​ពី ប្រទេស​ក្រីក្រ​ទៅ​ជា​ប្រទេស​អភិវឌ្ឍ​រីក​ចម្រើន​រហូត​មកដល់​សព្វថ្ងៃនេះ​។ ក្រុមហ៊ុន​របស់​លោក ស្ថិតនៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​បរ​ធន​បាល​កិច្ច ចំនួន​១៤ នៅ​ប្រទេស​កូរ៉េ និង ស្ថិតនៅក្នុង​លំដាប់​ខ្ពស់​។ លោក Oh Chang-seok បាន​រំលឹកថា ប្រទេស​កូរ៉េ​ធ្លាប់​មាន​សង្គ្រាម​នៅ​ទសវត្ស​ន៍​ឆ្នាំ​១៩៥០ និង​១៩៦០ និង បាន​អភិវឌ្ឍ​ប្រទេស​ដូច​ពេលបច្ចុប្បន្ន និង មានបំណង​ចែករំលែក​បទពិសោធន៍​ល្អៗ​ជាមួយនឹង​កម្ពុជា​។​

​លោក​ប្រធាន​ក្រុមហ៊ុន បាន​មានប្រសាសន៍​ចង់​ឱ្យ​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជា​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​របស់​លោក​បាន​ទៅ​រួម​ចំ​ណែ​ក្នុង​ការចូលរួម​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា ដូចជា​ក្នុង​ការអភិវឌ្ឍន៍​តំបន់​ទីក្រុង​ថ្មីៗ​ជាដើម​។

​លោក​ប្រធាន​ក្រុមហ៊ុន គោរព​សុំ​អនុសាសន៍ និង​ការណែនាំ​របស់​សម្តេច​តេជោ​នៅក្នុង​វិស័យប​រធន​បាលកិ​ច្ចនេះ ដោយ​គិត​ថា ក្រុមហ៊ុន​របស់​លោក អាច​ជា​សសរ​ដ៏​រឹងមាំ​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​និង​តំបន់​។ នៅ​ក្នុង​ទិសដៅ​នេះ ក្រុមហ៊ុន​របស់​លោក ត្រៀម​រួចជាស្រេច​ក្នុង​ការសិក្សា​អំពី​ប្រព័ន្ធ​ច្បាប់​ធនាគារ ហិរញ្ញវត្ថុ​របស់​កម្ពុ​ជា និង សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​កម្ពុជា​ក្នុង​ការពង្រីក​ទីផ្សា​របរ​ធន​បាល​កិច្ច​។ លោក​ប្រធាន​ក្រុមហ៊ុន បានបញ្ជាក់​ថា សព្វថ្ងៃ នៅ​កម្ពុជា ក្រុមហ៊ុន​ចំនួន​៨ កំពុង​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​បរ​ធន​បាល​កិច្ច ហើយ​លោក​ចង់​ចូលរួម​ចំណែក​លើកតម្កើង​ប្រព័ន្ធ​សព្វ​ថ្ងៃ​ឱ្យ​ដល់​កម្រិត​ខ្ពស់​បន្ថែមទៀត​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធាន​ក្រុមហ៊ុន​ដែល​បាន​សម្តែង​ការចាប់អារម្មណ៍​លើ​ការ​ទៅ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។ សម្ដេច​តេជោ បាន​ជម្រាប​ទៅ​លោក​ប្រធាន​ក្រុមហ៊ុន​ថា ប្រព័ន្ធ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​ប៉ុន្មាន​ឆ្នាំ​មុន​នេះ មិនទាន់​ដំណើរការ​រលូន​ទេ​។ ប្រព័ន្ធ​នេះ ដូច​ប្រព័ន្ធ​ទីផ្សារ​មូលបត្រ ទោះបីជា​បាន​បង្កើត​ទៅ​ហើយ​ក្តី គឺ​ពុំ​មាន​ដំណើរការ​ដោយ​រលូន​នោះទេ គឺ​មាន​ភាពរអាក់រអួល​នៅឡើយ​។

​សម្តេច​តេជោ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្រោយ​ពី​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ ១៩៩៧ ធនាគារ​មួយចំនួន​នៅ​ភ្នំពេញ​បាន​ដូលរលំ ហើយ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ប្រព័ន្ធ​ធនាគារ​ឡើងវិញ ដោយ​ធានា​ដល់​ធនាគារ​ដែល​នៅ​សេសសល់ តែ​មាន​ភាពរឹងមាំ និង​នៅ​បន្ត​មក​ដល់​សព្វថ្ងៃនេះ​។ សម្ដេច​តេជោ បានបញ្ជាក់​ថា សម្តេច​មិន​និយាយ​ជំនួស​រាជរដ្ឋាភិបាល​កម្ពុជា​ទេ ក៏ប៉ុន្តែ សូម​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន សិក្សា​លើ​ទិដ្ឋភាព​ច្បាប់​ដែល​មាន​ស្រាប់ និង ទៅ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ដែល​មាន​ច្បាប់​អនុញ្ញាត​រួច ហើយ​ត្រូវ​ធ្វើ​សកម្មភាព​ឱ្យ​សកម្ម​។ ជាក់ស្តែង វិស័យ​បរ​ធន​បាល​កិច្ច ក៏ដូចជា​ទីផ្សារ​មូលប័ត្រ ទាមទារ​នូវ​ជំនឿ​ទុកចិត្ត​ផ្នែក​សេដ្ឋកិច្ច​។

​សម្តេច​តេជោ បាន​បន្ថែមថា អនុសាសន៍​នេះ គឺ​ដូចជា ក្រុមហ៊ុន​របស់​លោក Oh Chang-seok ធ្វើដំណើរ​ចូល​ក្នុង​ផ្លូវ​មួយ ដែល​មាន​អ្នកដំណើរ​រួចហើយ ហើយ​ត្រូវ​ធ្វើដំណើរ​ជាមួយ​គេ​ឯង កុំ​ឱ្យ​គ្រោះថ្នាក់​។ ប្រទេស​កម្ពុជា ពិតជា​មាន​តម្រូវការ​ក្នុង​វិស័យ​នេះ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​។ ជាមួយគ្នា​នេះ​ផង​ដែរ សម្ដេច​តេ​ជោបាន ស្នើ​ឱ្យ​ក្រុមហ៊ុន​ទៅ​ពិនិត្យមើល​លើ​ការវិនិយោគ​លើ​វិស័យ​ផ្សេងទៀត​ក្រៅ​ពី​វិស័យ​បរ​ធន​បាល​នេះ ។​

​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​ថ្លែងអំណរគុណ ចំពោះ​សម្តេច​តេជោ និង​អនុសាសន៍​ណែនាំ​។ លោក​បាន​មានប្រសាសន៍ថា លោក​នឹង​បន្ត​ឱ្យ​ក្រុមការងារ​ចុះ​ទៅ​ធ្វើ​ការសិក្សា​លម្អិត និង​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​កម្ពុជា និង​ពិនិត្យមើល​ការវិនិយោគ​នៅក្នុង​វិស័យ​ផ្សេងៗ​ទៀត​។

​លោក​ប្រធាន​ក្រុមហ៊ុន​មើលឃើញ​ពី​បរិយាកាស​ល្អ​របស់​កម្ពុជា​សម្រាប់​ការធ្វើ​វិនិយោគ ពីព្រោះ​កម្ពុជា​មាន​សុខសន្តិភាព ស្ថិរភាព និង​សុវត្ថិភាព ។ ម្យ៉ាងទៀត កម្ពុជា និង​កូរ៉េ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា និង​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ​ប្រសើរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com