ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម បាន គីមូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម បាន គីមូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​

​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ ២០២៤​ម្សិលមិញ​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Ban Ki-moon អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅក្នុង​ឱកាស​សម្ដេច​អញ្ជើញ​ចូលរួម​ក្នុង “​វេទិកា​ចំណេះដឹង​ពិភពលោក​” នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ជា​កិច្ច​ចាប់ផ្ដើម​ឯកឧត្តម Ban Ki-moon បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ សម្ដេច​តេជោ និង​គណៈប្រតិភូ​កម្ពុជា ដែល​រៀបចំ​ឱ្យមាន​ជំនួប​នេះ​ឡើង ក្នុងពេលដែល​សម្ដេច​អញ្ជើញ​មក​ចូលរួម​ក្នុង “​វេទិកា​ចំណេះដឹង​ពិភពលោក​”​។ ឯកឧត្តម ក៏បាន​អបអរសាទរ​សម្ដេច​តេជោ​ដែល​បាន​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​។​

​ឯកឧត្តម Ban Ki-moon និង​សម្ដេច​តេជោ បាន​រំលឹក​នូវ​អនុស្សាវរីយ៍​ដែល​បាន​ធ្វើ​ការងារ​ជាមួយគ្នា ហើយ ឯកឧត្តម ក៏​បាន​អរគុណ សម្តេច​តេជោ និង កម្ពុជា ដែល​បាន​គាំទ្រ​អង្គការសហប្រជាជាតិ ក្នុងអំឡុងពេល​ដែល​ឯកឧត្តម​នៅ​ជា​អគ្គលេខាធិការ​។ ឯកឧត្តម បាន​មានប្រសាសន៍ថា ការដឹកនាំ​របស់​សម្ដេច​តេជោ បានធ្វើឱ្យ​ទំនាក់ទំនង​កម្ពុជា និង​កូរ៉េ​មាន​ភាពល្អប្រសើរ និង​បាន​រួមចំណែក​ដល់​សុខ​សន្តិភាព​ទាំង​តំបន់ និង​ពិភពលោក​ផងដែរ​។​

​ឯកឧត្តម​បាន Ban Ki-moon បានបញ្ជាក់​ថា សម្ដេច​តេជោ គឺ​ជា​មេដឹកនាំ​ដែលនាំឱ្យ​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព ហើយ​ជា​អ្នកដឹកនាំ​ម្នាក់​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​បាន​ជួយ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​តំបន់​អាស៊ាន​។ ជាមួយគ្នា​នោះ ឯកឧត្តម Ban Ki-moon បាន​សំដែង​នូវ​ការអបអរសាទរ​ដល់ សម្ដេច​តេជោ ដែល​នៅ​ថ្ងៃស្អែក​នេះ សម្ដេច​នឹង​ទៅ​ខេត្ត​ឃ្យូ​ង​សាង​ប៊ុក​ដូ ដើម្បី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទាក់ទង​នឹង​ការដឹកនាំ និង​ការកសាង​សន្តិភាព​។​

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការស្វាគមន៍​ដ៏​កក់ក្តៅ​ក្នុងឱកាស​ដែល​សម្ដេច​បាន​អញ្ជើញ​មក​ទស្សនកិច្ច​សាធារណរដ្ឋ​កូរ៉េ​នេះ​។ សម្ដេច​តេជោ បាន​ជម្រាបជូន​ឯកឧត្តម Ban Ki-moon ថា ទោះបីជា សម្ដេច នៅ​មាន​សុខភាព​ល្អ ដែល​ធ្វើ​ជា​នាយករដ្ឋមន្ត្រី មួយ​អាណត្តិ ឬ​ពីរ​អាណត្តិ​ទៀត​ក៏​ដោយ ក៏​ប៉ុន្តែ​សម្ដេច បានសម្រេច​លះបង់ ដើម្បី​ផ្ទេរ​អំណាច ទៅ​អ្នកជំនាន់ក្រោយ ដែល​ជា​ការដោះដូរ​នឹង​សុខសន្តិភាព និង​ការអភិវឌ្ឍ​រយៈពេល​យូរអង្វែង​។ សម្ដេច​តេជោ បាន​រំលឹកថា អ្វី​ដែល​ជា​ស្នាដៃ​របស់​ឯកឧត្តម Ban Ki-moon គឺ​ការសម្រេចបាន​នូវ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​សាលាក្តី​ខ្មែរក្រហម​) និង បាន​ចូល​រួមចំណែក​ដល់​ការរក្សាបាន​នូវ​សុខ​សន្តិភាព​សម្រាប់​កម្ពុ​ជា និង​ការរក​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា ដែល​រង​គ្រោះ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ សម្ដេច បាន​រំលឹកថា ឯកឧត្តម Ban Ki-moon គឺជា​ភ្ញៀវ​ទី​១ ដែល​សម្ដេច​បាន​ទទួល​ក្រោយពី​ការសាងសង់​វិមាន​សន្តិភាព​នៅ​រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ ចំពោះ​ឯកឧត្តម Ban Ki-moon និង​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ខិតខំ​ជួយ​ដល់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​វិស័យ​សំខាន់ៗ ហើយ សម្ដេច សង្ឃឹមថា តាមរយៈ​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ដ៏​វែង​មួយ​ដែល​កាត់​ទន្លេ​ចំនួន​២ នឹង​លេចចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​សម្ដេច បាន​បន្ថែមថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី បាន​ធ្វើឱ្យ​ប្រទេស​យើង​ទាំងពីរ​បាន​ពង្រីក​សក្តា​នុព​ល​ក្នុង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​បន្ថែមទៀត​។​

​ជាទី​បញ្ចប់ ឯកឧត្តម Ban Ki-moon ជូនពរ​សម្តេច​តេជោ មាន​សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​ក្នុង​គ្រប់​ភារកិច្ច​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com