ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

កម្លាំង​ប្រតិបត្តិកា​រទាំង ៣ ប្រភេទ រួម​ជាមូយ​សារ​ធារណ​:​ការយក​បេ​ខ្សាច់​ទប់ស្កាត់ ទឹក​ហូរ​កាត់​ថ្នលជាតិ​លេខ ៦ ក្នុងស្រុក​ស្ទោង​

កម្លាំង​ប្រតិបត្តិកា​រទាំង ៣ ប្រភេទ រួម​ជាមូយ​សារ​ធារណ​:​ការយក​បេ​ខ្សាច់​ទប់ស្កាត់ ទឹក​ហូរ​កាត់​ថ្នលជាតិ​លេខ ៦ ក្នុងស្រុក​ស្ទោង​

ខេត្ត​កំពង់ធំ ៖ កម្លាំង ប្រតិបត្តិ ការ 350​នាក់ បាន​ដឹកនាំ​ដោយ​លោ ជូរ កូ​ឡា ប្រធាន​មន្ទីរ​សាធារណៈការ​ដឹកជញ្ជូន​ខេត្តកំពង់ធំ​នាំ យក​បេ​ខ្សាច់ បិទ​ទប់ទឹក ការពារ ទឹក​ហូរ​ច្រោះ​ដាច់​ផ្លូវជាតិ​លេខ​6 ត្រង់ ចំណុច កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​

​កម្លាំង​សហប្រតិបត្តិការ​ក្នុងនោះ​មាន មក​ពី​អង្គភាព​ចំណុះឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ១០០ នាក់ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ចំនួន​១៥០ នាក់ និង​កម្លាំង អង្គភាព កង​រាជ អាវុធហត្ថ ខេត្ត​កំពង់ធំ ១០០​នាក់ រួម​ជាមួយ​មន្ត្រី​មន្ទីរ​សាធារណការ ខេត្ត​កំពង់ធំ បាន​ចុះ​ទប់ស្កាត់ ការពារ​ការហូរ​ច្រោះ​របស់​ជំនន់​ទឹកភ្លៀង ចាប់ពី​ម៉ោង ៣ ទៀប​ភ្លឺ​, ម៉ោង​១១ ព្រឹក​ថ្ងៃ​ទី ១៩ ខែតុលា​ឆ្នាំ ២០២០ ។​

​ក្នុង​ឱកាស​នេះ​ដែរ គេ​សង្កេតឃើញថា​ឯកឧត្តម​សុខ លូ អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ធំ ប្រធាន គណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខេត្ត កំពង់ធំ បាន​យក​ទឹក​សុទ្ធ មក​ឧបត្ថម្ភ​ជូន​កម្លាំង ដែល​កំពុងតែ​ប្រតិបត្តិការ បិទ​ការពារ​ទឹក​ហូរ​ច្រោះ នៅ​ផ្លូវ​ជាតិ​នៃ​៦ បន្ទាប់​មក​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អញ្ជើញ ដឹកនាំ​ក្រុម​ការងារ ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​បណ្ដាល​ស្រុក​មួយចំនួន​ទៀត ក្នុង​ខេត្ត​កំពង់ធំ​។​

​សូម​បញ្ជាក់​ផង​ដែរ ជំនន់​ទឹកភ្លៀង បាន​ហូរ​កាត់​ថ្នល់ នៅ​ចំ​ណុ​ចាង​លិច ទីរួមស្រុក​ស្រុក​ស្ទោង ប្រមាណ ពីរ​គីឡូម៉ែត្រ ក្នុងនោះ ក៏​ពុំ​ទាន់​ឃើញ​មាន​របាយការណ៍​ជាក់លាក់​ណាមួយ ដែល​បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ធ្ងន់ធ្ងរ និង គ្រោះ ថ្នាក់ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​នេះឡើយ​។​

​រីឯ​ចំណុច​ទីតាំង ដែល​កម្លាំង​ទាំងបី​ប្រភេទ បាន​ធ្វើ​ការបិទ​ដោយបេ​ខ្សាច់ តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​ទ្រា​នេះ បាន​ទប់ស្កាត់​ទឹក​មិន​ឲ្យ​ហូរ​កាត់​ថ្នល់ បាន​ទាន់ពេលវេលា ដែល​មាន​ចម្ងាយ​ប្រមាណ 3​គីឡូម៉ែត្រ នៅក្នុង​ស្រុក​ស្ទោង​។ សង្កេតឃើញថា ក្រោម​ការយកចិត្តទុកដាក់​ខ្នះខ្នែង យ៉ាង​មមាញឹក របស់​ឯកឧត្តម​អភិបាលខេត្ត បាន​ចេញ​បញ្ជា ហើយ​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ស្រុក​ភូមិ​ឃុំ​ទូទាំង​ខេត្ត តាមដាន​សភាពការណ៍​ទឹកជំនន់​ទឹកភ្លៀង​នេះ ឲ្យបាន​ម៉ត់ច​ត់​ជា​លាក់ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​លិចលង់​និង​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com