ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល បន្ត​យកចិត្តទុកដាក់​វិនិយោគ​លើ​វិស័យ​អប់រំ ដើម្បី​ទទួលបាន​ធនធាន​មនុស្ស​មាន​សមត្ថភាព មាន​ឯករាជ្យ​ម្ចាស់ការ មាន​សមត្ថភាព​ចាប់យក​ឱកាស មាន​ភាព​ប្រកួតប្រជែង មាន​ភាពបត់បែន និង​មាន​ភាព​ធន់​លើ​គ្រប់​វិស័យ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល បន្ត​យកចិត្តទុកដាក់​វិនិយោគ​លើ​វិស័យ​អប់រំ ដើម្បី​ទទួលបាន​ធនធាន​មនុស្ស​មាន​សមត្ថភាព មាន​ឯករាជ្យ​ម្ចាស់ការ មាន​សមត្ថភាព​ចាប់យក​ឱកាស មាន​ភាព​ប្រកួតប្រជែង មាន​ភាពបត់បែន និង​មាន​ភាព​ធន់​លើ​គ្រប់​វិស័យ​

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ចំនួន​ប្រមាណ ៣.៥៣០ អង្គ​/​នាក់ ។​

​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​មហា​បរ​វ​ធិបតី បាន​លើកឡើង​ថា ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ឱ្យ​រីកចម្រើន​មកដល់​បច្ចុប្បន្ន អាស្រ័យ​លើ​កត្តា​សំខាន់ៗ​មួយចំនួន ដូចជា ទី​១) កត្តា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ដែល​បាន​ផ្តល់ឱកាស​ឱ្យ​យើង​ឈប់​ប្រយុទ្ធ​គ្នា ហើយ​រួមគ្នា​កសាង​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ជាពិសេស លើ​វិស័យ​អប់រំ​ដែល​ជា​កត្តា​គន្លឹះ​ក្នុង​ការអភិវឌ្ឍ​មូលធន​មនុស្ស ។ ទី​២) ដោយសារ​ការរីកចម្រើន​នៃ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​សំដៅ​ដល់​លទ្ធភាព​នៅក្នុង​ការបង់​ថ្លៃ​សិក្សា​របស់​និស្សិត ក្រៅ​ពី​និស្សិត​ជាប់​អាហារូបករណ៍ ពោល​គឺ​បើសិន​ប្រជាពលរដ្ឋ​មិន​មាន​ជីវភាព​ល្អ​ប្រសើរ​ក៏​មិន​អាច​ឱ្យ​កូន​បន្ត​ការសិក្សា​ដល់​កម្រិត​ឧត្តមសិក្សា​បាន​ទ្បើយ ។ ចំណុច​ទី​៣) ភាពទូលំទូលាយ​ក្នុង​ការទទួល​បាន​ការ​អប់រំ​ថ្នាក់​ឧត្តមសិក្សា ដោយសារ​គោលនយោបាយ​នៃ​ការផ្តល់​ឱកាស​ឱ្យ​វិស័យ​ឯកជន​បាន​ចូលរួមចំណែក​អភិវឌ្ឍ​លើ​វិស័យ​អប់រំ ដោយ​មាន​ការ​បង្តើត​សកលវិទ្យាល័យ​ឯកជ​ន​ជាច្រើន ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ដើម្បី​ផ្តល់ឱកាស​សម្បូរ​បែប​សម្រាប់​យុវជន​ក្នុង​ការជ្រើសរើ​សមហា​វិទ្យាល័យ​ដែល​ពួក​គេ​ចង់​រៀន ។ ហើយ​ការបើកចំហ​ឱ្យ​វិស័យ​ឯកជន​បាន​ចូលរួម​នេះ​ទៀតសោត ក៏​បាន​ឆ្លើយតប​ទៅនឹង​កំណើន​សិស្ស​បញ្ចប់​កម្រិត​ទុតិយភូមិ​ប្រមាណ ២០​ម៉ឺន​នាក់​ក្នុង ១​ឆ្នាំ ។ លើសពីនេះ ក៏​ជា​ការផ្តល់​ឱកាស​ឱ្យ​វិស័យ​ឯកជន​បាន​ចូល​រួមចំណែក​ដល់​ការលើកកម្ពស់​គុណភាព​អប់រំ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​បច្ចេកទេស​អប់រំ ជាមួយ​ដៃគូរ​នានា​របស់​ខ្លួន​នៅ​ក្រៅប្រទេស ។​

​សម្តេច​ធិបតី បាន​លើក​ផងដែរ​ថា រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ ជាពិសេស អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បន្ត​យកចិត្តទុកដាក់​វិនិយោគ​លើ​វិស័យ​អប់រំ ហើយ​បាន​ចំណាយ​ថវិកា យ៉ាង​ច្រើន​លើ​វិស័យ​នេះ ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០២០ បាន​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង ៧៨២ លាន​ដុល្លារ ហើយ​នៅក្នុង​ឆ្នាំ​២០២៤ នេះ ត្រូវបាន​ដំឡើង​ដល់​ជាង ៩១១ លាន​ដុល្លារ ក្នុង​គោលដៅ​ធ្វើការ​កែលំអរ​ហេដ្ឋារចនាសម្ព័ន្ធ បៀវត្ស​គ្រូបង្រៀន និង​កិច្ចការ​សំខាន់ៗ​ជាច្រើន​ទៀត​ក្នុង​វិស័យ​អប់រំ ដើម្បី​ទទួលបាន​ធនធាន​មនុស្ស​មាន​សមត្ថភាព មាន​ឯករាជ្យ​ម្ចាស់ការ មាន​សមត្ថភាព​ចាប់យក​ឱកាស មាន​ភាព​ប្រកួតប្រជែង មាន​ភាពបត់បែន និង​មាន​ភាព​ធន​លើ​គ្រប់​វិស័យ ។​

​ក្នុងឱកាស​នោះ​ដែរ សម្តេច​មហា​បវរ​ធិបតី បានបញ្ជាក់​សារជាថ្មី​ជូន​ដល់​ប្រជា​ពល​ដ្ឋ អំពី​ការប្រកាស​បញ្ចប់​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​កិច្ច​សហប្រតិបត្តិ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ គឺ​ដើម្បី​ការឯកភាព​ជាតិ ។ សម្តេច បានបញ្ជាក់​ថា គោលដៅ​ចម្បង​នៃ (CLV-DTA) គឺ​ការអភិវឌ្ឍ​តំបន់​ប៉ែក​ឦសាន​របស់​កម្ពុជា​ឱ្យ​ខេត្ត​នៅ​ដាច់ស្រយាល​មាន​ភាព​រីកចម្រើន ហើយ​ទោះបី​កិច្ចសហប្រតិបត្តិការ​នេះ​បានបញ្ចប់ ប៉ុន្តែ​ការអភិវឌ្ឍ​ខេត្ត​ទាំង ៤ នៅតែ​បន្ត ជាមួយ​ការធានា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com