ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Katsuhiro SHINOHARA ប្រធាន​តំណាង​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Katsuhiro SHINOHARA ប្រធាន​តំណាង​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធាន​តំណាង​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា​។

ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​ក្នុង​ការទទួល​ជួប ឯកឧត្តម កាត់​ស៊ូ​ហ៊ី​រ៉ូ ស៊ីណូ​ហារ៉ា ដែល​បាន​ធ្លាប់​ធ្វើការ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ ហើយ​ជា​មិត្ត​ភ័ក្តិ​ចាស់​មួយ​រូប​។ ឯកឧត្តម SHINOHARA បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឱ្យឯ​ក​ឧត្តម​ចូលជួប​សម្តែង​ការគួរសម​នាពេលនេះ ហើយ​បាន​អបអរសាទរ​សម្ដេច​តេជោ​ដែល​ត្រូវបានជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា​។ ឯកឧត្តម​មាន​ប្រសាសន៍​ថា ជំនួប​ថ្ងៃនេះ គឺជា​ឱកាស​សម្រាប់​ឯកឧត្តម ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ និង​ជម្រាបលា​ទៅកាន់​ប្រទេស​ជប៉ុន​វិញ ដោយ​ឯកឧត្តម​នឹង​ត្រូវ​ចូល​និវត្តន៍​។

ឯកឧត្តម​បាន​លើកឡើង​ថា ឯកឧត្តម បាន​មក​បំពេញ​ការងា​រការ​ទូត​ចំនួន​៤​លើក​ផ្សេងៗ​គ្នា​នៅ​ប្រទេស​កម្ពុជា ដោយ​លើក​ដំបូង នៅ​ឆ្នាំ​១៩៦៧ ក្នុងពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​សង្គ្រាម​នៅឡើយ បន្ទាប់មក ក្នុង​អំឡុង​ពេល​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១-១៩៩៣ និង​នៅ​ឆ្នាំ​២០០១ ឯកឧត្តម​គឺ​ជា​ទីប្រឹក្សា​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ចុងក្រោយ ជា​ឯកអគ្គរាជទូត​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ឆ្នាំ​២០០៧​។

ឯកឧត្តម ក៏​បាន​រំលឹក​ពី​ជំនួប​លើក​ទី​១​ជាមួយ​សម្តេច​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៨៩ និង​បាន​សម្តែង​ការកោតសរសើរ​ស្ញប់ស្ញែង​យ៉ាងខ្លាំង​ចំពោះ​សម្តេច​ដែល​អាច​ធ្វើ​ការសម្រេចចិត្ត​ភ្លាមៗ ច្បាស់លាស់ និង​ត្រឹមត្រូវ​។ ប្រមាណ​១៥​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​ចប់​អាណត្តិ​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​នៅ​ឆ្នាំ​២០០៩ ឯកឧត្តម បាន​ក្លាយជា​តំណាង​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា​។

ឯកឧត្តម មាន​សេចក្តី​រីករាយ​ដែល​បាន​បន្ត​កិច្ចការ​នៅ​ប្រទេស​កម្ពុជា និង​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការស្តារ​វិស័យ​អប់រំ​និង​ពង្រឹង​គុណភាព​អប់រំ​នៅ កម្ពុជា តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ និង​តាមរយៈ​ជំនួយ​របស់​ប្រទេស​ជប៉ុន​។ តាមរយៈ​វត្តមាន​របស់​ឯកឧត្តម ជាច្រើន​ឆ្នាំ​នៅ​កម្ពុជា ឯកឧត្តម​បាន​មើលឃើញ​នូវ​ការរីកលូតលាស់​យ៉ាង​ខ្លាំងក្លា​របស់​កម្ពុជា ជា​បន្តបន្ទាប់​។ ក្រោយ​ពី​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ ឯកឧត្តម នឹង​រីករាយ​ប្រាប់​អំពី​ប្រទេស​កម្ពុជា ដល់​ប្រជាជន​ជប៉ុន​ដែល​ចាប់អារម្មណ៍​ពី​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​គូសបញ្ជាក់ថា ប្រហែលជា​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​បាន​ឆ្លងកាត់ និង​ជា​សក្ខីភាព​នៃ​ដំណាក់កាល​ជាច្រើន​របស់​កម្ពុជា ហើយ ឯកឧត្តម SHINOHARA គឺ​ជា​សាក្សី​រស់​មួយ​រូប​សម្រាប់​កម្ពុជា​។ សម្ដេច​តេជោ បាន​រំលឹក​ពី​ស្ថានភាព​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៨០​មក និង​ស្ថានភាព​នាពេល​បច្ចុប្បន្ន​នេះ គឺ​មាន​សភាព​ខុស​គ្នា​ខ្លាំង ដែល​បច្ចុប្បន្ន កម្ពុជា បាន​ដើរ​ចម្ងាយ​ឆ្ងាយ​ជាង​មុន​ច្រើន និង​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​លើ​គ្រប់​វិស័យ កំណើន​សេដ្ឋកិច្ច​ខ្ពស់ ការកាត់បន្ថយ​ភាពក្រីក្រ ការផ្គត់ផ្គង់​ទឹកស្អាត ការកើនឡើង​នៃ​ការប្រើប្រាស់​អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផល​កសិកម្ម ដូចជា ស្រូវ ស្វាយចន្ទី …​។​ល​។
ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ សម្តេច​ក៏​បាន​ណែនាំ​បន្ថែម ឱ្យ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ​និង​ស្ថាប័ន​នានា ដើម្បី​អាច​ជំរុញ​គុណភាព​អប់រំ​នៅ​កម្ពុជា​បន្ត​ទៀត​ឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ដែល​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​។ សម្តេច​បាន​បន្តថា យើង​ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ដើម្បី​អាច​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ដូចនេះ​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ក្នុង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ប្រជាជន​ក្រីក្រ​ប្រមាណ ១​លាន​៥​សែន​នាក់​។

សម្តេច​តេជោ បាន​កត់សម្គាល់​ថា ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ពុំ​ធ្លាប់​ទទួលបាន​នូវ​សុខសន្តិភាព​ណា​យូរ​ជាង​ពេល​នេះ​នោះ​ទេ​។ ឆ្នាំនេះ​ជា​ខួប​ទី​២៦​នៃ​សន្តិភាព​ទាំងស្រុង​និង​ពេញលេញ​នៅ​កម្ពុជា ដែល​គ្មាន​ការបែងចែក​ទឹកដី គ្មាន​ការ​បែងចែក​កម្លាំង​ប្រដាប់អាវុធ ក៏ប៉ុន្តែ មាន​គណបក្ស​នយោបាយ​ផ្សេងៗ​។ ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា បាន​ស្ថិតនៅក្នុង​សុខសន្តិភាព ស្ថិរភាព មាន​ការឯកភាព​ជាតិ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ កងទ័ព​តែមួយ ព្រះមហាក្សត្រ​តែ​មួយ​។

សម្ដេច​តេជោ ក៏​បាន​ជម្រាបជូន​ឯកឧត្តម SHINOHARA ពី​ការលះបង់​របស់​សម្ដេច​ក្នុង​ការផ្ទេរអំណាច​ទៅ​ដល់​អ្នក​បន្តវេន​ជំនាន់​ក្រោយ ដែល​ជា​ការ​ប្តូរ​នឹង​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន រយៈពេល​យូរអង្វែង​។

សម្ដេច​តេជោ បន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​ថ្មី សម្រេចបាន​លទ្ធផល​ដ៏​ល្អប្រសើរ ជាង​ការរំពឹងទុក និង​កំពុង​បន្ត​ឆ្ពោះទៅមុខ​ដោយ​ភាពជឿជាក់ ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ឆ្នាំ​២០៣០ ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ជា​ប្រទេស​អភិវឌ្ឍន៍ ។ សម្តេច​តេជោ និង ឯកឧត្តម SHINOHARA ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ជប៉ុន ហើយ​បាន​ឯកភាពគ្នា​អំពី​សង្គតិភាពរ​បស់គោល​នយោបាយ​ការបរទេស​ជប៉ុន​ចំពោះ​កម្ពុជា​។ ឯកឧត្តម បាន​កោតសរសើរ​ចំពោះ​ការរួមចំណែក​ដ៏​សំខាន់​របស់​សម្តេច​ក្នុង​ការជំរុញ​សន្តិភាព​នៅក្នុង​តំបន់​និង​ជុំវិញ​ពិភពលោក​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ជូនពរ ឯកឧត្តម Katsuhiro SHINOHARA សូម​សម​ប្រកបដោយ​ជោគជ័យ​គ្រប់​ភារកិច្ច​នៅ​ពេល​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com