(កំពង់ធំ) ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៧៩៨គ្រួសារ រស់នៅស្រុកប្រាសាទបល្ល័ង្កនិងស្រុកស្ទោង ទទួលបានអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា.នៅថ្ងៃទី២២ខែតុលាឆ្នាំ ២០២០នេះ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំ យកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ចំនួន៧៩៨គ្រួសារ រស់នៅភូមិ ចំនួន៤ ក្នុងឃុំកំពង់ចិនជើងនិងកំពង់ចិនត្បូងស្រុកស្ទោងនិង៣ភូមិក្នុងឃុំសាគ្រាមនិងឃុំក្រយាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ នាឱកាសជួបសំណេះសំណាលនាពេលនោះ លោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាន
ពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរ សុខទុក្ខ ប្រកបដោយមនោសញ្ចេតនា អាណិតស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយ យ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់នាពេលនេះ។
ជាមួយគ្នានោះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់បងប្អូនជនរួមជាតិយើងដែលក្នុងនោះត្រូវប្រុងប្រយ័ត្នកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹកពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិតដោយសារលង់ទឹកបានដូចនេះត្រូវការ ពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារី នៅពេលបាត់បង់សមាជិកគ្រួសារ ដោយសារការធ្វេស ប្រហែសនេះ។ ត្រូវគិតគូរយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តា ចម្បង សម្រាប់យើងគ្រប់គ្នា ដោយត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារ កុំឱ្យកើតមានជំងឺរាគរូស ឬជំងឺ ដង្កាត់ផ្សេងៗ ដែលធ្វើឱ្យខាត បង់ពេលវេលា និងថវិកាក្នុងការ ព្យាបាលជំងឺ ហើយនៅពេលទឹកស្រក ត្រូវ ត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះឬបរិស្ថានជុំវិញផ្ទះ ឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុង ប្រយ័ត្នពីសត្វអាសិរពិស ដែល វាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗ ក្នុងផ្ទះរបស់យើង ដែលពួកវា អាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ និងសូម បន្តទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវពាក់ម៉ាស់លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាម វិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបតន្លងថ្មី ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន ទឹកស៊ីអីវ ៦ដប និងបឺតទូកញ្ចប់ (មុង១ ភួយ១, សារុង១ ៖ អង្ករ ៣០គីឡូក្រាម មី ១កេស, ត្រីខ ១០កំប៉ុង, , ក្រមា១, និងអាវយឺតចំនួន២)។ សូមជំរាបជូនថា ក្នុងបេសកកម្មរយៈពេល២ថ្ងៃលើទឹកដីខេត្តកំពង់ធំពីថ្ងៃទី២១និង២ ២ខែតុលានេះ លោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញផ្ដល់អំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់បានចំនួន១ពាន់គ្រួសារក្នុងស្រុកពីរ គឺស្រុកប្រាសាទបល្ល័ង្គនិងស្រុកស្វាង។