ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាលខេត្ត​យូ​ណាន សន្យា​ផ្តល់​អាហារូបករណ៍​កាន់តែច្រើន​ដល់​និស្សិត​កម្ពុជា និង​ជំរុញ​ទេសចរ​ចិន​ទៅ​កម្ពុជា​បន្ថែម​ទៀត​

អភិបាលខេត្ត​យូ​ណាន សន្យា​ផ្តល់​អាហារូបករណ៍​កាន់តែច្រើន​ដល់​និស្សិត​កម្ពុជា និង​ជំរុញ​ទេសចរ​ចិន​ទៅ​កម្ពុជា​បន្ថែម​ទៀត​

នា​ល្ងាច ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Wang Yubo អភិបាលខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី​៨, កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េ​យ៉ាវ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ឡាវ​-​មី​យ៉ាន​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១១ ពី​ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​អភិបាលខេត្ត​យូ​ណាន បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ GMS នៅ​ទីក្រុង​គុន​មិញ នា​ឱកាស​នេះ និង​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ ដែល​បាន​ជួប​សម្ដេច​បវរ​ធិបតី​ម្ដងទៀត បន្ទាប់​ពី​ឯកឧត្តម​បាន​ជួប​ជាមួយ​សម្ដេច​បវរ​ធិបតី ក្នុងឱកាស​នៃ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ កាលពី​ចុងឆ្នាំ​២០២៣ ព្រមទាំង​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​ការ​វិវឌ្ឍន៍ និង​សក្តានុពល​របស់​ខេត្ត​យូ​ណាន ផងដែរ​។ ឯកឧត្តម​បាន​កត់សម្គាល់​ថា កិច្ចសហប្រតិបត្តិការ​រវាង​ខេត្ត​យូ​ណាន និង​ប្រទេស​កម្ពុជា មាន​ការរីកចម្រើន ជាពិសេស តាមរយៈ​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច វិស័យ​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត ចំពោះ​បដិសណ្ឋាកិច្ច​យ៉ាង​កក់ក្តៅ និង​បាន​សម្តែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួប​ឯកឧត្តម​អភិបាលខេត្ត ម្ដងទៀត​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​ការអភិវឌ្ឍ​របស់​ខេត្ត​យូ​ណាន ដែល​ជា​ក្បាលម៉ាស៊ីន​មួយ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។ សម្តេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​អំពី​ភាព​រីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ស្រប​ពេល​ប្រទេស​ចិន​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​។ សម្តេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​អំពី​សក្តានុពល​ក្នុង​វិស័យ​ជាច្រើន សម្រាប់​កិច្ចសហប្រតិបត្តិកា​រនា​ពេលអនាគត រវាង​ប្រទេស​កម្ពុជា និង​ខេត្ត​យូ​ណាន​។ សម្តេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​កិច្ចសហប្រតិបត្តិការ រវាង​តំណាង​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​មន្ទីរ​ការបរទេស​នៃ​ខេត្ត​យូ​ណាន ជួប​ប្រជុំ​បាន​ឆាប់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។

​សម្តេច​បវរ​ធិបតី និង​ឯកឧត្តម​អភិបាលខេត្ត​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​អំពី​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​មួយចំនួន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហ​កម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ​និង​ការបណ្ដុះបណ្ដាល ព្រម​ទាំង​ទេសចរណ៍ ជាដើម​។ ឯកឧត្តម​អភិបាលខេត្ត​បាន​សន្យា​ពិនិត្យ​លទ្ធភាព​ផ្ដល់​អាហារូបករណ៍​កាន់តែច្រើន​ទៀត ដល់​និស្សិត​កម្ពុជា ដើម្បី​មក​បន្ត​ការសិក្សា​នៅ​ខេត្ត​យូ​ណាន និង​បន្ត​ខិតខំ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចិន ទៅ​ធ្វើ​ទេសចរណ៍ នៅ​ប្រទេស​កម្ពុជា ដែល​មាន​គោលដៅ​ទេសចរណ៍​សម្បូរបែប​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com