ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

ក្រុមហ៊ុន Yunnan Investment Group មាន​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​

ក្រុមហ៊ុន Yunnan Investment Group មាន​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​

នា​រសៀល ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Lu Xiaolong ប្រធាន​ក្រុមហ៊ុន Yunnan Investment Group ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី​៨ នៅ​ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុងឱកាស​នៃ​ជំនួប លោក Lu Xiaolong បាន​គោរព​រាយការណ៍​ជូន​សម្ដេច​បវរ​អធិបតី​អំពី​វឌ្ឍនភាព នៃ​ដំណើរការ​វិនិយោគ​របស់​ក្រុមហ៊ុន លើ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ផងដែរ​។ លោក Lu Xiaolong ក៏​បាន​ជម្រាប​សម្តេច​បវរ​ធិបតី អំពី​បំណង​នៃ​ការពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន នៅ​កម្ពុជា បន្ថែមទៀត លើ​វិស័យ​ទេសចរណ៍ និង​ថាមពល​ស្អាត​។

​ជា​ការឆ្លើយតប សម្តេច​បវរ​ធិបតី បាន​អរគុណ​ចំពោះ​របាយការណ៍​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​មិន​ត្រឹមតែ​បម្រើ​ដល់​ការធ្វើដំណើរ និង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​រួមចំណែក​នៅក្នុង​ការលើកកម្ពស់​វិស័យ​ឧស្សាហកម្ម​អាកាសចរ​នៅ​កម្ពុជា ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​អាកាសចរណ៍​មួយ​ក្នុង​តំបន់​ផងដែរ​។ បន្ថែម​ពី​នេះ សម្តេច​បវរ​ធិបតី ក៏​បាន​គូសបញ្ជាក់​អំពី​វិធានការ និង​គោលនយោបាយ​លើកទឹកចិត្ត​មួយចំនួន ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​រួច​ហើយ និង​គ្រោង​ដាក់ចេញ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​វិស័យ​អាកាសចរណ៍ បង្កើន​ការតភ្ជាប់​ជើងហោះហើរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត​។ ចំពោះ​បំណង​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន សម្ដេច​បវរ​អធិបតី​បាន​លើកទឹកចិត្ត​ឱ្យ ក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com