ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ប្រធាន​អង្គការ IDC-CDI កោតសរសើរ​ប្រទេស​កម្ពុជា ដែល​សម្រេចបាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ

ប្រធាន​អង្គការ IDC-CDI កោតសរសើរ​ប្រទេស​កម្ពុជា ដែល​សម្រេចបាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ

នា​រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម André Pastrana Arango ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) និង​គណៈប្រតិភូ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ IDC-CDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ​(IDC-CDI Executive Committee) នៅ​ខេត្ត​សៀមរាប​។

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​អង្គការ IDC-CDI បាន​អបអរសាទរ​សម្ដេច​ប​វរ​ធិបតី ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដឹកនាំ​ប្រទេស​សម្រេចបាន​លទ្ធផល​ជា​ច្រើន ជា​ពិសេស​ការអភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំង​ថ្លែងអំណរគុណ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ នាពេលនេះ​។ ឯកឧត្តម​ប្រធាន​អង្គការ IDC-CDI ក៏​បាន​កោត​ស​សើរ​ប្រទេស​កម្ពុជា​ដែល​សម្រេចបាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ ព្រមទាំង​បាន​ជម្រាបជូន​សម្តេច​បវរ​ធិបតី​បន្ថែមថា គណៈប្រតិភូ​ជាច្រើន ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នាពេលនេះ មាន​គោលបំណង​រួមមួយ គឺ​ការកសាង​សន្តិភាព​។ គណៈប្រតិភូ​ទាំងអស់​សង្ឃឹមថា នឹង​ទទួលបាន​បទពិសោធន៍​បន្ថែម​ទៀត​ពី​ប្រទេស​កម្ពុជា ដែល​បាន​សម្រេច​នូវ​សន្តិភាព​ដ៏​មាន​សារៈសំខាន់​នេះ​។ ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម​ប្រធាន​អង្គការ IDC-CDI និង​ជា​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​កូឡុំប៊ី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ក្នុង​កិច្ចការ​បោសសម្អាត​មីន នៅក្នុង​ប្រទេស​កូឡុំប៊ី​ផងដែរ​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ IDC-CDI ដែល​បាន​ចូលរួម​សង្កេត​ការបោះឆ្នោត នៅ​កម្ពុជា នា​ពេលកន្លងមក និង​ផ្ដល់​យុត្តិធម៌​ដល់​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ ក្នុង​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​។ សម្ដេច​បវរ​ធិបតី បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ នាពេលនេះ ប្រព្រឹត្តទៅ​នៅ​ចំ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​ជាច្រើន ហើយ​កិច្ចប្រជុំ​នេះ​បាន​ក្លាយជា​វេទិកា​សម្រាប់​ទាំងអស់គ្នា​ក្នុង​ការកសាង​នូវ​ការតភ្ជាប់ ក៏​ដូចជា​ទំនាក់ទំនង​គ្នា​បន្ថែមទៀត និង​ផ្ដល់​កាលានុវត្តភាព ក្នុង​ការរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​ផង​ដែរ​។

​សម្ដេច​បវរ​ធិបតី និង​គណៈប្រតិភូ​អង្គការ IDC-CDI ក៏​បាន​ពិភាក្សា និង​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​អង្គការ IDC-CDI ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com