ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​កម្ពុជា ឡាវ វៀតណាម នឹង​បន្ត​ពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​

​កម្ពុជា ឡាវ វៀតណាម នឹង​បន្ត​ពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​

នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ចាន់​សា​ម៉ាន ចាន់​យ៉ា​ឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ្វាន វ៉ាន់​ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ប្រទេស ឡាវ និង វៀតណាម បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ កម្ពុជា ឡាវ និង វៀតណាម ក៏ដូចជា​ជោគជ័យ​នៃ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា ក្រោម​ប្រធានបទ «​ប្រតិបត្តិការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ បាក់​រលំ​អគារ​» ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៤ ផងដែរ​។ ការណ៍​នេះ​បាន​បង្ហាញ​ពី​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​បី​។ នា​ខណៈ​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គណៈប្រតិភូ​នៃ​ក្រសួង​ការពារ​ប្រទេស​ឡាវ និង វៀតណាម បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​វិមាន​ឈ្នះ ឈ្នះ ដែល​ជា​និមិត្តរូប​នៃ​ការផ្សះផ្សា​ជាតិ​, ការបិទ​បញ្ចប់​នូវ​ភ្លើង​សង្គ្រាមស៊ីវិល និង​ការនាំមក​នូវ​សុខ​សន្តិភាព​ពេញលេញ នៅ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ប្រទេស ឡាវ និង វៀតណាម បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាមួយ​ក្រសួងការពារជាតិ​កម្ពុ​ជា តាមរយៈ​៖ ការបន្ត​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​ដើម្បី​សង្គ្រោះ​គ្រោះមហន្តរាយ​, ការរៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​រវាង​ក្រសួង​ការពារជាតិ នៃ​ប្រទេស​ទាំង​បី​, ការផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្រប់​លំដាប់ថ្នាក់ រួម​ទាំង​ទស្សនកិច្ច​សិក្សា ជាដើម​។​

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការរីករាយ ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​បី និង​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការរៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​ដើម្បី​ជួយសង្គ្រោះ​គ្រោះមហន្តរាយ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៤​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម នៅ​មាន​សក្ដានុពល​ជាច្រើន​ទៀត​ដែល​អាច​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ជាពិសេស​លើ​វិស័យ​វិនិយោគ និង ពាណិជ្ជកម្ម​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​, ទេសចរណ៍ និង​សន្ដិសុខ ដោយ​ផ្ដោត​លើ​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន ដូចជា​ការជួញដូរ​ម​នុស្ស និង គ្រឿងញៀន ជាដើម​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ដល់​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​បី បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com