ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ទំហំ​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សុខាភិបាល​អាច​ច្រើន តែ​ផល​ដែល​ទទួលបាន​ពី​ការវិនិយោគ គឺ​មាន​ទំហំ​មហាសាល​សម្រាប់​សុខុមាលភាព​ប្រជាជន ហើយ​រាជរដ្ឋាភិបាល​ចាត់ទុក​មូលធន​មនុស្ស​ជា​ទ្រព្យសកម្ម​ដ៏​ធំ​

ទំហំ​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សុខាភិបាល​អាច​ច្រើន តែ​ផល​ដែល​ទទួលបាន​ពី​ការវិនិយោគ គឺ​មាន​ទំហំ​មហាសាល​សម្រាប់​សុខុមាលភាព​ប្រជាជន ហើយ​រាជរដ្ឋាភិបាល​ចាត់ទុក​មូលធន​មនុស្ស​ជា​ទ្រព្យសកម្ម​ដ៏​ធំ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី “​បញ្ចុះ​បឋម​សីលា​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ទី​តាំងទី​៣ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​” ថា ទំហំ​នៃ​ការវិនិយោគ​នៃ​ការសាងសង់​មន្ទីរពេទ្យ និង​សាកលវិទ្យាល័យ​ពេលនេះ​អាច​មាន​ទំហំ​ថវិកា​ច្រើន តែ​រាជរដ្ឋាភិបាល​បាន​តម្កល់​ផលប្រយោជន៍​ដែល​ទទួល​ពី​ការវិនិយោគ​នេះ មាន​ទំហំ​មហាសាល​សម្រាប់​បម្រើ​ដល់​សុខមាលភាព​ប្រជាជន ជាពិសេស​រាជរដ្ឋាភិបាល​បានចាត់ទុក​មូលធន​មនុស្ស គឺជា​ទ្រព្យសកម្ម​ដ៏​ធំ​របស់​សង្គមជាតិ​។​

​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ ចាប់ពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រហូត​បច្ចុប្បន្ន គឺ​បង្កើត​ទ្រព្យ​សកម្ម ជាជាង​បន្ទុក ដោយ​ឈរ​លើ​កត្តា ៣៖ ១/ ពង្រឹង​វិស័យ​សុខាភិបាល ដោយ​ផ្តោត​លើ​ការពង្រឹង​សមត្ថភាព​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​, ២/ អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ នៅក្នុង​ការគ្រប់គ្រង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​, ការងារ​និយ័តកម្ម​, ការឆ្លើយតប​នឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ និង​គ្រោះអាសន្ន​សុខភាព ព្រមទាំង​ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចដំណើរការ​មុខងារ​ស្ថាប័ន និង​៣/ កសាង​ភាពជា​ដៃគូ​រឹងមាំ​រវាង​វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន​ដើម្បី​ធានា​ឱ្យ​ប្រជាជន​ទទួលបាន​សេវា​ថែទាំ​សុខភាព​មាន​គុណភាព​, សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយគ្នានេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់ថា ត្រូវ​រក្សា​គោលការណ៍​បច្ចេកទេស ឈរ​លើ​គុណភាព​, សុខភាព និង​ការទទួលខុសត្រូវ​។ ក្នុងន័យនេះ ត្រូវមាន​ស្វ័យ​ត្រួតពិនិត្យ ដោយ​ខ្លួនឯង ហើយ​រាជរដ្ឋាភិបាល​នឹង​លើក​ទឹកចិត្ត​។ ផ្ទុយទៅវិញ​, ក្នុងករណី​រកឃើញថា​មាន​បញ្ហា ដែល​នឹង​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​, រាជរដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់ ដែល​ក្នុងនោះ រាប់​ទាំង​ការបិទ​អាជីវកម្ម​ផងដែរ​។​

​ជាមួយគ្នានេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើក​បន្ថែម​អំពី​កត្តា​ធំៗ​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​វិស័យ​សុខាភិបាល និង​លើកកម្ពស់​គុណភាព និង​សុខភាព​៖ ១/ ពង្រឹង​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​រូបវ័ន្ត​, ២/ បំពាក់​ឧបករណ៍ សម្ភារ​ឱ្យ​កាន់តែ​ទំនើប​, ៣/ ថ្នាំសង្កូវ និង​៤/ មនុស្ស​ទាំង​បរិមាណ និង​គុណភាព​។ ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​, យើង​បាន​សម្ពោធ​នូវ​សមិទ្ធផល​ជាច្រើន ហើយ​បន្ត​កសាង​បន្ថែម​, ទំនើបកម្ម​សម្ភារ​, បង្កើន​ក្រុម​សីលធម៌ និង​វិជ្ជាជីវៈ​, ពង្រឹង​ភាពជា​ដៃគូ និង​ជំរុញ​ការពង្រីក​សេវា និង​ពង្រឹង​គុណភាព​សេវា​ជូន​ប្រជាពលរដ្ឋ​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​អនុសាសន៍​ដល់​ក្រសួង​សុខាភិបាល​, សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​, គ្រឹះស្ថាន​បណ្តុះបណ្តាល​វិទ្យាសាស្ត្រ​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន​ដូចជា​៖ ១/ ត្រូវ​បន្ត​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​សិក្សា​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការបន្ត​អភិវឌ្ឍ និង​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សា​ដោយ​ឈរ​លើ​សមត្ថភាព​ស្នូល​ជា​គោល​, ២/ ត្រូវ​បន្ត​ពង្រឹង​កម្មវិធីសិក្សា និង​បំផុស​ឱ្យ​និស្សិត និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ឱ្យ​អភិវឌ្ឍ​ចំណេះដឹង​ជាប់​ជាប្រចាំ​, ៣/ ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​យន្តការ​តាមដាន និង​ការកែលម្អ​គុណភាព​សេវា​នៅ​មូលដ្ឋាន សុខាភិបាល​គ្រប់​កម្រិត រួម​ទាំង​ការតាមដាន​និន្នាការ​នៃ​ការពេញចិត្ត​ចំពោះ​សេវា​សុខាភិបាល​របស់​អ្នកជំងឺ ឬ​អតិថិជន​, ៤/ ត្រូវ​បន្ត​ដើរតួនាទី​នាំមុខ ជា​មគ្គុទ្ទេសក៍ ជា​ទីប្រឹក្សា​, ជា​អ្នកស្រាវជ្រាវ និង​ជា​អ្នក​បណ្តុះ​នូវ​នវានុវត្តន៍​ដែល​ត្រូវ​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ជាប់​ជា​ប្រចាំ​ទាំង​ចំណេះដឹង​, វិធីសាស្ត្រ​បង្រៀន និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​, ៥/ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់ ត្រូវ​យកចិត្ត ទុកដាក់​បន្ថែមទៀត​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ពិសេស​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវ​:​ក្នុង​វិស័យ​សុខាភិបាល និង​លិខត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ព្រមទាំង​ពិនិត្យ​កែសម្រួល ឬ​បង្កើត​ថ្មី​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ឱ្យស្រប​តាម​បច្ចុប្បន្នភាព​នៃ​សភាព​ការ​សង្គម និង​ឌីជីថល​ភាវូបនីយកម្ម​, ៦/ អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់ ត្រូវ​ចុះ​បញ្ចិកា​ក្នុងគណៈ​វិជ្ជាជីវៈ​សុខាភិបាល និង​មាន​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ដែល​មាន​សុពលភាព គោរព​ក្រមសីលធម៌​, ៦/ គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល ត្រូវ​រក្សា​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ដោយ​ប្រកាន់ខ្ជាប់​គ្រប់​ពេលវេលា​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការបម្រើ​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាជន ដោយ​ភាពស្មោះត្រង់ និង​៨/ អង្គភាព​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ ត្រូវ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវា​ថែទាំ​សុខភាព ជូន​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រង​ហានិភ័យ និង​ក្រុម​គោលដៅ​ផ្សេងៗ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com