ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​របស់​កម្ពុជា​

​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​របស់​កម្ពុជា​

​នា​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឯកឧត្តម ង្វៀន ហ៊ុយ​តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​ឯកឧត្តម​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​របស់​កម្ពុជា​នា​ពេល​កន្លងមក ហេ​ី​យ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី កម្ពុជា​រក្សាបាន​នូវ​សុខសន្ដិភាព​, ស្ថិរភាព​នយោបាយ​, សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជា​សកល និង​អសកល​, ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២, ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ​នា​ពេល​ថ្មីៗ ដូចជា កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​(IDC-CDI), មហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី​លើក​ទី​១២ (ICAPP 12), សម័យប្រជុំ​ពេញអង្គ​នៃ​សភា​អន្តរជាតិ​សម្រាប់​ការអត់ឱន និង​សន្តិភាព លើក​ទី​១១(IPTP11) និង​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន ជា​ដេ​ី​ម ដែល​ធ្វើឱ្យ​កិត្យានុភាព​របស់​កម្ពុជា​កាន់តែ​លេច​ត្រដែត​ឡេីង​បន្ថែមទៀត នៅលើ​ឆាក​អន្តរជាតិ​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់​ការគាំទ្រ និង​កិច្ចសហការ​ដ៏​ល្អ ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម ដែល​បាន​ចូលរួម​ចំណែក​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ ក្នុង​ភាព​ជា​អ្នកជិតខាង​ល្អ​, មិត្តភាព​ជា​ប្រពៃណី​, កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​ឯកឧត្តម​ឯក​អគ្គរដ្ឋទូត​ក្នុង​ការជំរុញ និង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​វៀតណាម​។ សម្ដេច​បវរ​ធិបតី បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​បស់​ប្រទេស​ទាំង​ពីរ ហើយ​ការរក្សាបាន​នូវ​ការជួប​ប្រាស្រ័យ​ទាក់ទង រវាង​ថ្នាក់ដឹកនាំ និង​ថ្នាក់ដឹកនាំ​, រវាង​ប្រជាជន និង​ប្រជាជន នៅ​គ្រប់​លំដាប់ថ្នាក់ និង​គ្រប់​កម្រិត នឹង​ចូលរួម​ចំណែក​ដល់​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​បស់​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត ។

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍ​រីក​ចម្រេី​ន នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ពាណិជ្ជកម្ម​, វិនិយោគ​, ការពារជាតិ​និង​សន្ដិសុខ​, ទេសចរណ៍​, អប់រំ​, វប្បធម៌ និង​ការតភ្ជាប់​រវាង​ប្រជា​ន និង​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com