ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Riccardo Puliti អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​នៅក្នុង​ឱកាស​នៃ​ជំនួប​, លោក​អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​IFC បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច ព្រមទាំង​ការយកចិត្តទុកដាក់ និង​ការទទួលស្គាល់​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ឯកជន​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ លោក​អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ IFC ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួង​-​ស្ថាប័ន​កម្ពុជា​ជាមួយនឹង​IFC នា​ពេលកន្លងមក និង​បាន​បង្ហាញ​បំណង​ក្នុង​ការស្វែងរក​កាលានុវត្តភាព​ដើម្បី​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​មួយចំនួន ដែល​រួមមាន​ជាអាទិ៍​៖ វិស័យ​ថាមពល​កកើត​ឡើងវិញ​, វិស័យ​ឡូ​ជី​ស្ទីក និង​ការដឹកជញ្ជូន និង​វិស័យ​ហិរញ្ញវត្ថុ​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​ចំពោះ​ការចូលរួម​ចំណែក​របស់ IFC ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ព្រមទាំង​បាន​ស្វាគមន៍ IFC ដែល​មាន​បំណង​ស្វែងរក​ឱកាស​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​។ សម្តេច​បវរ​ធិបតី បាន​គូសបញ្ជាក់​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​ការយកចិត្តទុកដាក់​ជា​អាទិភាព​លើ​ការអភិវឌ្ឍ​វិស័យ​ថាមពល​កកើត​ឡើងវិញ ដែល​បច្ចុប្បន្ន​នេះ​កម្ពុជា បាន​ប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ប្រមាណ​ជា ៦២ % និង​បន្ត​ជំរុញ​ឱ្យ​ឈាន​ទៅ​សម្រេចបាន ៧០ % នៅក្នុង​ឆ្នាំ ២០៣០​។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ខិតខំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ក្នុង​វិស័យ​ឡូ​ជី​ស្ទីក និង​ការដឹកជញ្ជូន ដែល​រួមមាន​ដូចជា​៖ ផ្លូវ​ល្បឿន​លឿន​, កំពង់ផែ​ទឹក​ជ្រៅ ដើម្បី​ធានា​ដល់​ការតភ្ជាប់​ការដឹកជញ្ជូន​ក្នុងប្រទេស និង​តំបន់ ក៏​ដូច​ជា​អន្តរជាតិ​។ បន្ថែម​ពី​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ខិតខំ​អភិវឌ្ឍ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​លើ​ការប្រើប្រាស់​មធ្យោបាយ​នៃ​ការទូទាត់​តាម​ប្រព័ន្ធ​KHQR ដែល​បាន​រួមចំណែក​ធានា​ដល់​ការប្រកួតប្រជែង និង​សម្រួល​ដល់​ការវិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្ដេច​បវរ​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ IFC បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​កម្ពុជា ក្នង​ការចាប់យក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com