ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៩ ប្រារ​ពនៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២៤​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​កាត់បន្ថយ ចំនួន ៣៥៤​លើក ស្មើនឹង ១២% និង​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់ ២៧​នាក់ ស្មើនឹង ២% កាត់បន្ថយ​ចំនួន​អ្នករបួស បាន​ចំនួន ៥៨០​នាក់ ស្មើ​និង ១៤%​។​

​ផ្អែក​តាម​លទ្ធផល​នេះ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ការ​ពលី​កម្ម​សព្វបែបយ៉ាង​របស់​មន្ត្រី​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក គ្រប់​លំដាប់ថ្នាក់ នៅ​ទូទាំង​ប្រទេស ដែល​បាន​បំពេញភារកិច្ច ដោយ​មិន​ខ្លាច​នឿយហត់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ក្នុងការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ការរក្សា​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ ការកសាង ជួសជុល កែលំអ​ស្ថានភាព​ផ្លូវថ្នល់ ការសង្គ្រោះ​ជនរងគ្រោះ និង​កិច្ចការ​សំខាន់ៗ​ជាច្រើន​ទៀត ទទួលបាន​លទ្ធផល​ល្អប្រសើរ ពិសេស​បាន​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ ឱ្យ​រួចផុត​ពី​ការបាត់បង់​ជីវិត និង​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។​

​ពី​វេទិកា​អធិបតី​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានលើកឡើង​ពី​បញ្ហា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​បង្ក​នូវ​ផលវិបាក​ជាច្រើន​ដល់​សង្គមជាតិ និង​ប្រជាពលរដ្ឋ និង​បាន​បង្ក​ផលប៉ះពាល់​ដល់​គោលនយោបាយ កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​។ ឯកឧត្តម នៅ​តែ​បង្ហាញ​ក្ដី​បា​ម្ភ​ថា គ្រោះថ្នាក់​នេះ​នឹង​បន្ត​អូស​បន្លាយ​ក្នុង​រយៈពេល​វែង អាច​នឹង​មាន​កំណើន​ខ្ពស់​បន្ថែមទៀត ប្រសិនបើ​កង្វះ​វិធានការ​ទប់ស្កាត់ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​កង្វះ​ការចូលរួម​គោរព​អនុវត្ត​ច្បាប់​ពី​សំណាក់​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់រូប​។

​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី​-​ខេត្ត ត្រូវ​បង្កើន​វិធានការ​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក តាម​ទិសដៅ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឱ្យ​កាន់តែ​មាន​តម្លាភាព ប្រសិទ្ធភាព និង​ស្មើភាព សំដៅ​កាត់បន្ថយ​ថែមទៀត​នូវ​ចំនួន​ហេតុការណ៍​គ្រោះថ្នាក់ ចំនួន​ជនរងគ្រោះ និង​បទល្មើស​ចរាចរណ៍ ឱ្យបាន​ជា​អតិបរមា និង​ត្រូវ​ខិតខំ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ឱ្យ​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តាម​គ្រប់​រូបភាព ឱ្យបាន​ទូលំទូលាយ​ដល់​គ្រប់​មូលដ្ឋាន ដើម្បី​ឱ្យ​មាន​ការ​ជ្រួតជ្រាប​ដល់​គ្រប់​វេទិកា គ្រប់​សាលារៀន និង​គ្រប់​គ្រួសារ ត្រូវ​បង្កើន​ការអនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក តាម​បទដ្ឋាន​គតិយុត្ត និង​គោលការណ៍​ដែល​ក្រសួង បាន​ដាក់ចេញ ត្រូវ​ចាត់វិធានការ ឱ្យបាន​តឹងរឹង​បំផុត​ចំពោះ​បទល្មើស ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើក​រត់​គេចវេស​ពី​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com