ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឱ្យ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លុបបំបាត់​ក្រុម​ក្មេង​ទំនើង និង​ការលក់ដូរ​ចំណីអាហារ​គ្មាន​សុវត្ថិភាព​

អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឱ្យ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លុបបំបាត់​ក្រុម​ក្មេង​ទំនើង និង​ការលក់ដូរ​ចំណីអាហារ​គ្មាន​សុវត្ថិភាព​

(​កំពង់ចាម​) ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន និង​ប្រជាពលរដ្ឋ រួម​គ្នា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លុបបំបាត់​ក្រុម​ក្មេង​ទំនើង និង ទប់ស្កាត់​ការលក់ដូរ​ចំណីអាហារ​គ្មាន​សុវត្ថិភាព​នៅតាម​សាលារៀន​គ្រឹះស្ថានសិក្សា​នានា ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រោម​ប្រធានបទ «​កម្ពុជា​ប្រឆាំង​ដាច់ខាត​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ និង​គ្រប់​មធ្យោបាយ​ក្នុង​យុគសម័យ​ឌីជីថល » ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ឃុំ​សុគ​ង ស្រុក​កងមាស ក្រោម​វត្តមាន ឯកឧត្តម សួស ឡា ប្រធាន​សាលាដំបូង និង​ឯកឧត្តម វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា អយ្យការ​អម សាលាដំបូង​ខេត្តកំពង់ចាម​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ក្នុងនោះ​សូចនាករ​ទី​៤ មុំ​ទី​១ បាន​សង្កត់ធ្ងន់​លើ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ គ្រប់​ប្រភេទ រួម​មាន​បទល្មើស​ជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម អាជីវកម្ម​ផ្លូវភេទ និង​ការបន្ត​ពង្រឹង ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​ជា​ការយកចិត្តទុកដាក់ ក្នុង​ការការពារ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា រូបភាព​នៃ អំពើ​ជួញដូរ​មនុស្ស មិន​ត្រឹមតែ​ជា​ការជួញដូរ ឬ កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវភេទ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​បាតុភាព​មួយ​ចំនួន​ទៀត ដូចជា​អំពើ​ជួញដូរ​សេរី​រាង្គ និង បទល្មើស​រត់ពន្ធ ឬ ជួញដូរ​ទារក​ឆ្លងដែន ក្រោមរូបភាព​អំពើ​ជួល​ពពោះ​ជំនួស​។ នេះ​ជា​កង្វល់​ថ្មី​ទៀត ដែល​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស បាន​នឹង​កំពុង​តែ​ដាក់​វិធានការ​ស៊ើបអង្កេត ស្រាវជ្រាវ និង បង្ក្រាប​ជា​បណ្តើរៗ ឱ្យបាន​ទាន់​ពេលវេលា និង សិក្សា​អំពី​បរិបទ​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​ជៀសវាង ការរីកដុះដាល​នៃ​បទល្មើស ដែលនាំឱ្យ​បង្ក​គ្រោះថ្នាក់​កាន់តែ​ច្រើនឡើង​ដល់​សង្គម និង​មនុស្ស​គ្រប់​វ័យ ។​

​ជាមួយគ្នា​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា នឹង​យក​អស់​កម្លាំងកាយ ចិត្ត ស្មារតី ខិតខំ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់ និង​ឈាន​ទៅ​បង្ក្រាប​ឱ្យបាន នូវ​រាល់​បទល្មើស​ផ្សេងៗ ទោះ​ពាក់ព័ន្ធ​នឹង​អំពើ ជួញដូរ​មនុស្ស​ក្តី និង បទល្មើស​ផ្សេងៗ​ទៀត​ក្តី ឱ្យអស់​ពី​ទឹកដី​នៃ​ខេត្ត​កំពង់ចាម​របស់​យើង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com