ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

រដ្ឋបាល​ក្រុង​ស្ទឹងសែន​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្ដីពី សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ ដល់​អាជ្ញាធរ​សង្កាត់ ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ គោ ក្របី ជ្រូក និង​បក្សី ក្នុង​មូលដ្ឋាន​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​

រដ្ឋបាល​ក្រុង​ស្ទឹងសែន​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្ដីពី សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ ដល់​អាជ្ញាធរ​សង្កាត់ ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ គោ ក្របី ជ្រូក និង​បក្សី ក្នុង​មូលដ្ឋាន​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​

(​កំពង់ធំ​)÷​ថ្ងៃទី ២៦​ខែតុលា​ឆ្នាំ ២០២០ នៅ​សាលប្រជុំ​សាលា ក្រុង​ស្ទឹងសែន លោក​ទង់ គឹម​តុល អភិបាលរង​ក្រុង​ស្ទឹងសែន និង​លោក​តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​កំពង់ធំ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ធំ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ​(​គោ ក្របី ជ្រូក និង​បក្សី​)​ក្នុង​មូលដ្ឋាន ។ សមាសភាព​ចូលរួម​មាន ប្រធាន​អនុប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​អភិវឌ្ឍន៍​សហ​គ​មន៍ មន្ត្រី​ជំនាញ​ផលិតកម្ម​សត្វ បសុព្យាបាល អាជីវករ​ពិឃាតសត្វ និង​អាជ្ញាធរ​/​សង្កាត់​សរុប​ចំនួន ៤៥​នាក់ ។​

​លោក តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​កំពង់ធំ​បាន​លើកឡើង​ពី​ច្បាប់​ស្ដីពី​សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ​ក្នុង​គោលបំណង​ពង្រឹង​ដល់​អាជីវករ​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់​បន្ថែមទៀត និង​ធ្វើ​ការពិភាក្សា​ការងារ​ធ្វើ​អាជីវកម្ម​ពិឃាតសត្វ​ប្រចាំឆ្នាំ ២០២១ ដល់​អាជីវករ​ក្រៅ​សត្តឃាតដ្ឋាន​ក្នុង​ក្រុង​ស្ទឹងសែន​។​ហើយ​បើ​មាន​សត្វ គោ ក្របី ជ្រូក និង​បក្សី​ផ្សេងៗ​ឈឺ​សូម​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​កុំ​ធ្វើ​ពិឃាត​ឲ្យសោះ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ ហើយ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផង​ដែរ​លោក ទង់ គឹម​តុល អភិបាលរង​ក្រុង​ស្ទឹងសែន​ក៏​បាន​លើកយក​លិខិត​លេខ ២៤២៨ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដល់​ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ គោ ក្របី ជ្រូក នឹង​បក្សី ក្នុង​មូលដ្ឋាន​ក្រុង​ស្ទឹងសែន ដើម្បី​ឱ្យ​អាជីវកម្ម​ពិឃាតសត្វ​ប្រចាំឆ្នាំ ២០២១​មិន​ត្រូវ​ពិឃាតសត្វ​ក្រៅ​សត្តឃាតដ្ឋាន​របស់ខ្លួន​ទេ ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​ពេល​ពិឃាតសត្វ ត្រូវ​ពិនិត្យ​សត្វ​ឲ្យបាន​ត្រឹមត្រូវ​ប្រសិនបើមាន​ករណីស​ត្វមាន​បញ្ហា​សូម​រាយការណ៍​និង​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​ភូមិ​/​ឃុំ​និង​មន្ត្រី​ជំនាញ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ស្របពេល​ដែល​ជំងឺប៉េស្ត​អា​ព្រិច​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង លោក ទង់ គឹម​តុល អភិបាលរង​ក្រុង​ស្ទឹងសែន​ក៏​សំណូមពរ​ដល់​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​គោរព​ច្បាប់​ស្ដីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ឲ្យបាន​ត្រឹមត្រូវ​។​សូមឱ្យ​បងប្អូន​ទាំងអស់​កុំ​ភ្លេច​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ពិ​បាល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com