ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

ពាក្យ “​អរគុណ​សន្តិភាព អរគុណ​នយោបាយ​ឈ្នះ ឈ្នះ​” គឺ​ប្រើ​ស័ក្ដិសម​បំផុត នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​ទីនេះ បាន​កែប្រែ​ពី​តំបន់​ព្រៃ មក​ជា​ការអភិវឌ្ឍ​រីកចម្រើន​ដូច​ជា​ទីក្រុង​មួយ​ទៅ​ហើយ​

ពាក្យ “​អរគុណ​សន្តិភាព អរគុណ​នយោបាយ​ឈ្នះ ឈ្នះ​” គឺ​ប្រើ​ស័ក្ដិសម​បំផុត នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​ទីនេះ បាន​កែប្រែ​ពី​តំបន់​ព្រៃ មក​ជា​ការអភិវឌ្ឍ​រីកចម្រើន​ដូច​ជា​ទីក្រុង​មួយ​ទៅ​ហើយ​

ខេត្តពោធិ៍សាត់ ៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ក្នុងភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​មករា ឆ្នាំ​២០២៥ ថា ពាក្យ “​អរគុណ​សន្តិភាព អរគុណ​នយោបាយ​ឈ្នះ ឈ្នះ​” គឺ​ប្រើ​ស័ក្ដិសម​បំផុត នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​ទីនេះ បាន​កែប្រែ​ពី​តំបន់​ព្រៃ​មក​ជា​ការអភិវឌ្ឍ​រីកចម្រើន​ដូច​ជា​ទីក្រុង​មួយ​ទៅ​ហើយ​។ ជាក់ស្តែង មាន​អតីតយុទ្ធជន ដែល​កំពុង​មាន​វត្តមាន​នៅទីនេះ ជា​សាក្សី​រស់ ហើយ​មានសំណាង​រស់រានមានជីវិត និង​អាច​បង្កើត​គ្រួសារ​។ យោធា​ជាច្រើនរូប ក៏​អាច​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ ហើយ​ទី​នេះ ដែល​ធ្លាប់​ជា​តំបន់​ព្រៃ និង​ដាច់​ស្រយាល បាន​ក្លាយទៅជា​តំបន់​ពោរពេញ​ដោយ​ការវិវត្ត មាន​ភូមិ សាលារៀន មន្ទីរពេទ្យ និង​ជីវភាព​រស់នៅ​។ ទីនេះ ដែល​ជា​កន្លែង​ធ្លាប់តែ​គ្មាន​មនុស្ស​រស់​នៅ បានប្រែក្លាយ​ទៅជា​កន្លែង​ដែល​មាន​មនុស្ស​រស់​នៅ​ជាង ៦០០​គ្រួសារ ដោយ​បាន​ប្រែក្លាយ​ជីវិត​ថ្មី កសាង​គ្រួសារ​ថ្មី និង​បង្កបង្កើនផល​ចិញ្ចឹមជីវិត​។ កន្លែង​នេះ នឹង​ក្លាយជា​កន្លែង​សម្រាប់​បងប្អូន​ត​ជំនាន់​អាច​អភិវឌ្ឍ​ទៅ​មុខ និង​កាន់តែ​ល្អ​ថែមទៀត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដែល​នេះ​ជា​ការអភិវឌ្ឍ​ពិតប្រាកដ​។​

​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា គឺ​មិន​ដែល​ទុក​អតីតយុទ្ធជន​ចោល​នោះ​ទេ ដោយ​យកចិត្តទុកដាក់​ទៅលើ​កិច្ចការ ២ សំខាន់ គឺ​ជីវភាព និង​កិត្តិយស​។ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ផង​ដែរ​ថា រាជរដ្ឋាភិបាល ពិតជា​បាន​ដោះស្រាយ និង​ជួយ​ច្រើន​ចំពោះ​អតីតយុទ្ធជន តែ​នៅ​តែ​មិនទាន់​បាន​គ្រប់ ១០០% ឬ​បំពេញ​សេចក្តី​ត្រូវការ​នោះ​ទេ ព្រោះ​ទំហំ​ធំ តែ​យើង​នឹង​ខិតខំ​បន្ត​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ទាំងអស់ និង​ក្នុងនាម​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការបន្ត​ខិតខំ​កសាង​បន្ថែម អភិវឌ្ឍ​បន្ថែម អភិវឌ្ឍ​ប្រទេស និង​ជួយ​អតីតយុទ្ធជន គឺ​ត្រូវ​ធ្វើ​ជា​បណ្តើរៗ សន្សឹមៗ ហើយ​ក្នុង​នាម​រាជរដ្ឋាភិបាល សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ​ដែល​បន្ត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ និង​អភិវឌ្ឍ ក្រោម​ម្លប់​សន្តិភាព និង​ការដឹកនាំ​ប្រកប​ដោយ​ភាព​ច្បាស់លាស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​។​

​មុន​នឹង​បញ្ចប់ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ឆ្លៀតឱកាស​គូសបញ្ជាក់​អំពី​បញ្ហា​កសិផល ជា​ពិសេស​អំពី​តម្លៃ​ស្រូវ​ប្រភេទ​អូ​អឹម (OM)​។ វិស័យ​កសិកម្ម គឺជា​វិស័យ​អាទិភាព​សំខាន់​ណាស់ ក្នុងការ ធានា​ដល់​សន្តិសុខ​ស្បៀង​របស់​យើង ដែល​រាជរដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ ចំពោះ អ្នក​ផលិត និង​អ្នកប្រើប្រាស់​។ ចំពោះ​អ្នក​ផលិត​, រាជរដ្ឋាភិបាល​ធានា​អំពី​តម្លៃ និង​ទីផ្សារ តាមរយៈ​គុណភាព និង​ថ្លៃដើម ឯ​អ្នក​ប្រើប្រាស់​, រាជរដ្ឋាភិបាល​ធានា​តម្លៃ​សមរម្យ និង​មិន​ឱ្យ​ឡើងថ្លៃ​ពេក​។ ក្នុងន័យនេះ​, ចំពោះ​អ្នក​ផលិត​កសិផល​ជា​ស្រូវ​, បន្ថែម​ពីលើ​ការគិតគូ​លើ​ថ្លៃ​លក់ និង ទីផ្សារ​សម្រាប់​លក់ យើង​ត្រូវ​គិតគូ​ជា​ច្រើន​ដំណាក់កាល​៖ ដំណាក់កាល​ទី​១ គឺ​ត្រូវមាន​ដី សម្រាប់​ដាំ​ដុះ​, ដំណាក់កាល​ទី​២ គឺ​ត្រូវ​មាន​ទឹក សម្រាប់​ស្រោចស្រព​, ដំណាក់កាល​ទី​៣ គឺ​ត្រូវមាន​ផ្លូវ ភ្លើង សម្រាប់​ដឹក​ជញ្ជូន​កសិផល ឬ​បូមទឹក​/​ប្រើប្រាស់ និង​ស្រោចស្រព​, និង ដំណាក់កាល​ទី​៤ គឺ​ទីផ្សារ សម្រាប់​លក់ដូរ ដោយ​គិត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ សម្តេច​បវ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​អំពី​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ និង​ដាក់​វិធានការ ចំនួន ២ ក្នុង​ការជួយ​ដល់​ការគ្រប់គ្រង​តម្លៃ​ស្រូវ​៖​ទី​១/ វិធានការ​ផ្ទាល់ គឺ​បញ្ចេញ​ថវិកា ៤០​លាន​ដុល្លារ​បញ្ជូនទៅ​រោង​ម៉ាស៊ីនកិនស្រូវ​សម្រាប់​ទទួល​ទិញ​ស្រូវ​, សម្រាប់​បង្វិល​ប្រមូល​ទិញ​កសិផល​, និង គ្រោង​ថវិកា​បន្ថែម ៣០​លាន​ដុល្លារ សម្រាប់​ទិញ និង​បង្វិល​ប្រមូល​ទិញ​ស្រូវ ព្រមទាំង យន្តការ​ធានា​ឥណទាន​សម្រាប់​ធានា​ទិញស្រូវ ក្នុង​ទំហំ​ថវិកា ១០០​លាន​ដុល្លារ​បន្ថែមទៀត និង ទី​២/ វិធានការ​ប្រយោល គឺ​គោលដៅ​សំខាន់​ក្នុង​ការកាត់បន្ថយ​ថ្លៃដើម​នៃ​ការផលិត តាមរយៈ​ការ​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម​របស់​ប្រជាកសិករ​, ការមិន​យក​ពន្ធ​អាក​រលើ​ឧបករណ៍ សម្ភារៈ​កសិកម្ម វត្ថុធាតុដើម ពូជ​ដំណាំ និង​ជី​, កាត់បន្ថយ​ថ្លៃ​អគ្គិសនី និង​ការ​ចងក្រង​បង្កើត​សហគមន៍​កសិកម្ម​ទំនើប ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com