ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះទៅពិនិត្យ​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ចំនួន​ជិត ២ ពាន់​ហិកតា នៅ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះទៅពិនិត្យ​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ចំនួន​ជិត ២ ពាន់​ហិកតា នៅ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​

ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ ៖ ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ សម្តេចបវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះទៅពិនិត្យ​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​បងប្អូន ប្រជា​កសិករ​ដែល​កំពុង​មាន​តម្រូវការ​ទឹក ក្នុង​ការដាក់​បំពេញ​ស្រូវ​នៅ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ចំនួន​ជិត ២​ពាន់​ហិកតា និង​តាម​បណ្តោយ​ប្រឡាយ​ហនុមាន ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ចំនួន​ជិត ៤​ពាន់​ហិកតា ។ ការអន្តរាគមន៍​ដែល​ឈរ​លើ​មាន​ប្រភពទឹក​គ្រប់គ្រាន់​, រាជរដ្ឋាភិបាល គឺ​បាន​ខិតខំ​គ្រប់​លទ្ធភាព​ក្នុង​ការបូមទឹក​សង្គ្រោះ​ផង ហើយក៏​បាន​អន្តរាគមន៍​ពង្វាង​ទឹក​ចេញពី​ទំនប់​ទឹក​តា​សាល មក​បំពេញ​បន្ថែម​ក្នុង​ទន្លេ​បាទី ដើម្បី​អាច​នឹង​ធានា​ដល់​ការប្រើប្រាស់​នា​រដូវប្រាំង​ខាង​មុខ​ផង​ដែរ​។

​ព្រម​ជាមួយ​នេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឆ្លៀត​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​ជា​ប្រព័ន្ធ​មាន​លក្ខណ​:​ពេញលេញ ធានា​ការស្រោចស្រព​ពេញ​មួយឆ្នាំ ដែល​មាន​ការ​ចងក្រង​ជា​សហគមន៍ ដោយ​រៀបចំ​ដោយ​នាយកដ្ឋាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ជា​លទ្ធផល ពួកគាត់​អាច​បង្កបង្កើន​ផល​បី​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​មិន​មាន​ការខ្វះខាត​ទឹក ទូទាំង ២,៥០០​ហិកតា ហើយ​បាន​នឹង​ពង្រីក​បន្ថែម​ចំនួន​ជាង ៥០០​ហិកតា ទៀត ជា​ពិសេស​ក៏​នៅ​មាន​សល់​ទឹក​អាច​បូម​អន្តរាគមន៍​សង្គ្រោះ​ស្រូវ ដែល​នៅក្បែរនោះ​បាន​ជិត ១​ពាន់​ហិកតា បន្ថែម​ផងដែរ​។​

​ព្រម​ជាមួយគ្នានេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឈាង​ចូល​ពិនិត្យ​ផងដែរ នៅ​ការដ្ឋាន​កសាង និង​ស្តារ​ប្រឡាយ​លេខ ៩៦ ដែល​ជា​ប្រឡាយ​ដ៏​ធំ​មួយ​ក្នុងចំណោម​ប្រឡាយ​ជាច្រើន ដែល​មាន​ទំហំ​ទទឹង ៨០​ម៉ែត្រ ដោយ​នឹង​ត​ភ្ជាប់​ទៅ​ទន្លេបាសាក់ និង​ព្រែកជីក​ហ្វូណន ក្នុង​គម្រោង​នៃ​ការ​ពង្វាង​ទឹកជំនន់​ពី​រាជធានី​ភ្នំពេញ និង​ពហុ​បំណង​នៃ​ការ​ស្តុក​ទឹក​សម្រាប់​បម្រើ​ដល់​ការ​ស្រោចស្រព​ផង និង​ផ្លូវទឹក​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com