ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​

ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​

​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ០៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិ​ច (NCX) ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​បាន​លើកឡើង​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល ។ ​ការធ្វើ​ពិពិធ​កម្ម​ផលិតកម្ម​គឺជា​មធ្យោបាយ​មួយ​ដើម្បី​សម្រេចបាន​គោលដៅ​ទាំងនេះ ដែល​ក្នុងនោះ​ការពង្រឹង​និង​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​គឺជា​គោលនយោបាយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​។

​សម្តេច​ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការរីកលូតលាស់​របស់​ក្រុមហ៊ុន NCX ដែល​ក្នុង​រយៈពេល​២៦​ឆ្នាំនេះ បាន​ប្រែក្លាយ​ពី​ក្រុមហ៊ុន​ដែល​នៅ​ឆ្នាំ ១៩៩៩ មាន​បុគ្គលិក ៧៤​នាក់ និង​មាន​សមត្ថភាព​ត្រឹមតែ​នាំចូល​គ្រឿង​បង្គំ​គ្រប់មុខ​ពី​ក្រៅ​ប្រទេស​មក​ផ្គុំ​និង​ដំឡើង​ម៉ូតូ Honda លក់​ក្នុង​ទីផ្សារ​កម្ពុជា ទៅ​ជា​ក្រុមហ៊ុន​មួយ​ដែល​បច្ចុប្បន​មាន​បុគ្គលិក​ជំនាញ​ជាង ១២២០​នាក់ និង​មាន​សមត្ថភាព​ផលិត​គ្រឿង​បង្គំ​ច្រើន​មុខ និង​ដំឡើង​ម៉ូតូ​លក់​នៅ​ទីផ្សារ​កម្ពុជា និង​នាំ​គ្រឿង​បង្គំ​ម៉ូតូ​មួយ​ចំនួន​ទៅ​លក់​នៅ​ក្រៅប្រទេស​ផងដែរ​។

​ភាពជោគជ័យ​របស់​ក្រុមហ៊ុន គឺជា​គំរូ​មួយ​ដែល​វិស័យ​ឯកជន​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​និង​បង្កើត​ការងារ​ជំនាញ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​លើកកម្ពស់​ភាពម្ចាស់ការ​របស់​កម្ពុជា​ក្នុងការ​ផលិត​ដោយ​ខ្លួនឯង នូវ​ផលិតផល​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។

​សូមបញ្ជាក់​ថា ក្រុមហ៊ុន NCX បាន​ប្រើប្រាស់​បុគ្គលិក​ខ្មែរ នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងអស់ ដោយ​បាន​អនុវត្ត​ទៅ​តាម​ស្តង់ដារ​របស់​ក្រុមហ៊ុន​ហុងដា យ៉ាង​ត្រឹមត្រូវ ព្រមទាំង​មាន​កម្មវិធី​បង្កើន​ជំនាញ​ដល់​បុគ្គលិក កម្មករ ស្រប​តាម​បរិបទ​នៃ​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា និង​សម័យកាល​ឌីជីថល​។ ទន្ទឹម​នឹង​ការផលិត​គ្រឿង​បំណែក​ម៉ូតូ បម្រើ​ឱ្យ​ការដំឡើង​ក្នុងស្រុក​ក្រុមហ៊ុន ក៏​បាន​នាំ​ចេញ​គ្រឿង​បំណែក​មួយចំនួន​ទៅ​ក្រៅប្រទេស​ផងដែរ ដូចជា​ទៅកាន់​ប្រទេស​ថៃ​ជាដើម​។

​បច្ចុប្បន្ន ក្រុមហ៊ុន ដំឡើង​ម៉ូតូ​ចំនួន​៥​ប្រភេទ រួមមាន​៖ Click, Scoopy, Dream, Wave និង Beat​។​នៅ​មុន​ពេល​ជំងឺ​កូវី​ដ​១៩​រាតត្បាត ក្រុមហ៊ុន​ដំឡើង​ម៉ូតូ​ចែកចាយ​លើ​ទីផ្សារ​ប្រមាណ ៤០​ម៉ឺន​គ្រឿង​ក្នុង​មួយឆ្នាំ​។ ឆ្នាំ​២០២៤ ក្រុមហ៊ុន​ដំឡើង​ចែកចាយ​ប្រមាណ ២៥​ម៉ឺន​គ្រឿង​ក្នុង​មួយឆ្នាំ ដោយ​ក្នុង​នោះ​រោងចក្រ​មាន​សមត្ថភាព​ដំឡើង​ត្រឹម​៥០​គ្រឿង ក្នុង​១​ថ្ងៃ​នៅក្នុង​ឆ្នាំ​១៩៩៩ និង​បាន​បង្កើត​សមត្ថភាព​តំឡើង​រហូត​ចាប់ពី​៦៥០-១៥០០​គ្រឿង​ក្នុង​មួយ​ថ្ងៃ​។ ជាមួយនឹង​ដំណើរការ​ដំឡើង និង​ផលិត​គ្រឿងបន្លាស់​នេះ ក្រុមហ៊ុន​បាន​ផ្តល់​ការងារ​ដល់​បុគ្គលិក និង​កម្មករ​សរុប​ប្រមាណ ១,២២១​នាក់ ដែល​សុទ្ធសឹង​ជា​ពលរដ្ឋ​ខ្មែរ មាន​បរទេស​តែ​៧​នាក់​ប៉ុណ្ណោះ​។ បុគ្គលិក និង​កម្មករ ទទួលបាន​ប្រាក់​ឈ្នួល​ទាប​បំផុត​ជិត ៣០០​ដុល្លារ​អាមេរិក ។​

​ក្រុមហ៊ុន អិន ស៊ី អិ​ច គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត និង​ចែកចាយ​ម៉ូតូ ដែល​ត្រូវបាន​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៩២ ក្រុមហ៊ុន អិន ស៊ី អិ​ច បាន​នាំ​ចូល​ផលិតផល​សម្រេច​ម៉ាក​ហុងដា (CBU) សម្រាប់​ទីផ្សារ​កម្ពុជា​។ ជាមួយ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​តម្រូវការ​របស់​អតិថិជន ប្រជាប្រិយភាព និង​សន្ទុះ​នៃ​ការគាំទ្រ ក្រុមហ៊ុន​បាន​បង្កើត​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំបូង​របស់​ខ្លួន​នៅ​ទី​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ១៩៩៩ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com