ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម គីម ជីន​ព្យូ​(Kim Jin-pyo) អតីត​ប្រធាន​រដ្ឋសភា​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម គីម ជីន​ព្យូ​(Kim Jin-pyo) អតីត​ប្រធាន​រដ្ឋសភា​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​បានអនុញ្ញាត​ឱ្យ ឯកឧត្តម Kim Jin-pyo អតីត​ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​ដើម្បី​ពិភពលោក​ទាំងអស់គ្នា (Global Together) និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម Kim Jin-pyo និង​គណៈប្រតិភូ និង​សម្តែង​ក្តីរីករាយ​ដែល​ជួប ឯកឧត្តម សាជាថ្មី បន្ទាប់​ពី​ឯកឧត្តម បាន​មក​ចូលរួម​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP-11) នៅ​រាជធានី​ភ្នំពេញ នា​ខែ​វិច្ឆិកា កន្លងទៅនេះ​។ សម្តេច​តេជោ បាន​បន្តថា ឯកឧត្តម Kim Jin-pyo បាន​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ​ទំនាក់ទំនង កម្ពុជា​-​កូរ៉េ ដែល មកដល់​បច្ចុប្បន្ន​នេះ ទំនាក់ទំនង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាននិងកំពុង​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ត្រូវបាន​ដំឡើង​កម្រិត​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ នៅ​ខែ​ឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ​។​

​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម Kim Jin-pyo បាន​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ សម្តេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម បន្ទាប់​ពី​ជំនួប​កាលពី​ខែ​តុលា និង​វិច្ឆិកា ឆ្នាំ​២០២៤ កន្លងទៅ​នៅ​ទីក្រុង​ភ្នំពេញ​។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​របស់​កម្ពុជា ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧% រៀងរាល់ឆ្នាំ ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ នា​ពេលកន្លងមក ហើយ​ឯកឧត្តម មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ចូលរួមចំណែក​ក្នុង​ដំណើរ​អភិវឌ្ឍន៍​នេះ ជាមួយ​សម្តេច​តេជោ ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ ឯកឧត្តម បាន​ជម្រាប​សម្តេច​ថា គោលបំណង​នៃ​ទស្សនកិច្ច​នេះ ដើម្បី​ជម្រាបជូន​សម្តេច​អំពី​កិច្ចសហការ​រវាង​អង្គការ​ដើម្បី​ពិភពលោក​ទាំងអស់​គ្នា (Global Together) ជាមួយនឹង​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​កម្ពុជា (NPIC)​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា ជាពិសេស ជំនាញ​វិជ្ជាជីវៈ ផ្នែក​វិស្វកម្ម ព័ត៌មានវិទ្យា និង​ធុរកិច្ច​រដ្ឋបាល សម្រាប់ យុវជន និង​និស្សិត​កម្ពុជា​។​

​ឯកឧត្តម បាន​ជម្រាប​សម្តេច​តេជោ ថា នៅ​ប្រទេស​កូរ៉េ ជាង​៥០​ឆ្នាំកន្លងមក ចាប់តាំងពី​ឆ្នាំ​១៩៦៨ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ជា​ស្នូល​មួយ​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស កូរ៉េ​បាន​បណ្តុះបណ្តាល​យុវជន ជាង​៣​លាន​នាក់ នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ឌីជីថល ICT គ្រឿងបន្លាស់ និង​កម្មន្តសាល​។ ឯកឧត្តម បាន​បន្តថា ដើម្បី​បន្ត​គាំទ្រ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ការអភិវឌ្ឍ​កាន់តែ​ខ្លាំងក្លា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ខ្ពស់ ជាពិសេស លើ​ផ្នែក​អេឡិចត្រូនិក​, ICT និង​រថយន្ត គឺជា​កត្តា​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា ។ ឯកឧត្តម បានកត់សម្គាល់​ផងដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ បន្ត​មាន​ការរីកចម្រើន​ជា​ប្រក្រតី បើទោះបីជា​ប្រទេស​កូរ៉េ​មាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​កំពុង​កើតមាន​ឡើង​ក៏​ដោយ​។

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម Park Joo-bong ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន Daejoo-KC Co., Ltd. និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ក្រុង​អ៊ី​ន​ឈុន បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូល​រួមចំណែក​អភិវឌ្ឍ​ធុរកិច្ច​នៅ​កម្ពុជា តាមរយៈ​ការដឹកនាំ​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​មក​កម្ពុជា ហើយ​ឆ្នាំ​២០២៥​នេះ ឯកឧត្តម នឹង​ដឹកនាំ​ក្រុម​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​មក​កម្ពុជា​ជា​ថ្មី​ម្តងទៀត​។ ឯកឧត្តម ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Daejoo-KC Co., Ltd ចង់​ពង្រីក​ធុរកិច្ច​របស់ខ្លួន និង​បើក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួន​ទៀត​នៅ​កម្ពុជា និង សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​គាំទ្រ​ពី​សម្តេច​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក Charles Lee នាយក​សាកល​វិទ្យា​ជាតិ​ពហុ​បច្ចេកវិទ្យា​កូរ៉េ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ដែលប​ច្ច​ប្បន្ន កម្ពុជា​ពិតជា​ត្រូវការ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​ខ្ពស់​លើ​វិស័យ​នេះ​។ តាមរយៈ​បទពិសោធ​កូរ៉េ​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​លើ​ជំនាញ​បច្ចេកទេស​ខ្ពស់ លោក Charles Lee បាន​គូសបញ្ជាក់ថា កម្ពុជា​មាន​សក្តានុពល​យុវជន ដែល​ជា​កម្លាំង​ស្នូល​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ ក្នុងន័យនេះ លោកនាយក បាន​បន្តថា លោក​នឹង​សហការ​ជាមួយ​វិទ្យាស្ថាន NPIC ដើម្បី​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ទំនើប​កូរ៉េ ដល់​យុវជន​កម្ពុជា​ឱ្យ​ក្លាយជា​សសរទ្រូង​ពោរពេញ​ដោយ​សក្តានុពល​សម្រាប់​ប្រទេស​កម្ពុជា​។​

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ បាន​សម្តែង​នូវ​អំណរ​អរគុណ​ដែល​ឯកឧត្តម​Kim Jin-pyo ដែល​តែងតែ​គិតគូរ​ពី​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ជាពិសេស ការបណ្តុះបណ្តាល​មូលធន​មនុស្ស​ដែល​មាន​ជំនាញ​បច្ចេកវិទ្យា​ខ្ពស់​។ សម្តេច​តេជោ បាន​ថ្លែង​អំពី​សារៈសំខាន់​ក្នុង​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ខ្ពស់ ដល់​យុវជន​កម្ពុជា ដែល​ការណ៍​នេះ​ស្រប​ទៅនឹង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបណ្តុះបណ្តាល​យុវជន​កម្ពុជា ១.៥​លាន​នាក់​ផងដែរ​។ សម្តេច​តេជោ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា នឹង​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច នៅ​ឆ្នាំ​២០២៩ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​កូរ៉េ ក្នុង​ការវិវត្ត​ខ្លួន​យ៉ាង​ឆាប់រហ័ស​ពី​ប្រទេស​ក្រីក្រ​បំផុត​មួយ​ក្នុង​ពិភពលោក​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់ និង​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​នាំមុខ​នាពេល​បច្ចុប្បន្ន​។ សម្តេច​តេជោ បាន​បន្តថា កម្ពុជា​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា មិន​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​ចំណូល​មធ្យម​។ សម្តេច បាន​ផ្តល់​អនុសាសន៍​ឱ្យ​គណៈប្រតិភូ​កូរ៉េ បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ហើយ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ការរីកចម្រើន និង​សុខដុម​នីយកម្ម​ទាំងអស់គ្នា​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ បាន​អរគុណ​ចំពោះ ឯកឧត្តម Kim Jin-pyo​ទោះបី​សម្តេច​មិន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​យ៉ាង​ក្តី នៅពេល ឯកឧត្តម​មក​កម្ពុជា តែងតែ​នឹករលឹក​ជួប​សម្តេច​។ បច្ចុប្បន្ន ជា​ប្រធាន​ព្រឹទ្ធសភា សម្តេច​តេជោ បាន​គូសបញ្ជាក់ថា សម្តេច បានដាក់​គោលដៅ​ធំ​ពីរ​សម្រាប់​ព្រឹទ្ធសភា គឺ​ការទូត​សភា ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ពង្រឹង​ទំនាក់ទំនង និង​ការកសាង​មិត្ត ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​គណនេយ្យភាព នៅ​ចំពោះមុខ​អង្គ​បោះឆ្នោត​។ សម្តេច​តេជោ បាន​បន្ត​ចែករំលែក បទពិសោធ​កម្ពុជា​ក្នុង​ការរក្សាបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​ចាំបាច់ សម្រាប់​ធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ​។

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​បន់ស្រន់​សូមឱ្យ​សភាពការណ៍​នៅ​កូរ៉េ​វិលត្រឡប់​មករក​ភាពប្រក្រតី​ឡើងវិញ ហើយ បន្តថា “​មិត្ត​កម្ពុជា​មិន​ចង់​ឃើញ​មិត្ត​កូរ៉េ​មាន​វិបត្តិ​” និង បាន​ជូនពរ ឯកឧត្តម Kim Jin-pyo និង​គណៈប្រតិភូ ទទួលបាន​ជោគជ័យ​ភារកិច្ច និង​ការ​ស្នាក់នៅ​កម្ពុជា​ប្រកបដោយ​ផា​សុកភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com