ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

លោក​យ៉ាន់ វិសាក់ ហៅ​សែ និង​លោក ហួន ផល ព្យាយាម បិទបាំង ការនេសាទ រុញ​យ៉ាង​កាវ រុញ​ស៊ី​ប​បំផ្លាញ​មឆ្ឆា​ជាតិ របស់ លោក​ចេង ដែល ខ្លួន បាន អនុញ្ញាត ឱ្យ ធ្វើ សកម្មភាព ក្នុង​ឃុំ​ពាម​បាង​

លោក​យ៉ាន់ វិសាក់ ហៅ​សែ និង​លោក ហួន ផល ព្យាយាម បិទបាំង  ការនេសាទ រុញ​យ៉ាង​កាវ រុញ​ស៊ី​ប​បំផ្លាញ​មឆ្ឆា​ជាតិ  របស់ លោក​ចេង ដែល ខ្លួន បាន អនុញ្ញាត ឱ្យ ធ្វើ សកម្មភាព ក្នុង​ឃុំ​ពាម​បាង​

ខេត្ត​កំពង់ធំ ៖  លោក​យ៉ាន់​វិសាក់ ហៅ​សែ ដែល​ចាត់ទុកថា​ជា​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ កំពុង​តែ​ព្យាយាម​បិទបាំង​ការពារ​ឱ្យ​ក្រុម​បំផ្លាញ​មច្ឆជាតិ ឈ្មោះ​ចេង ប្រើប្រាស់​ឧបករណ៍​រុញ​ស៊ី​ប​និង​យ៉ាង​កាវ នៅ​ឃុំ​ផាត់​សណ្ដាយ នៅ​ឃុំ​ពាម​បាង ដល់​មិន​ខ្វល់​ពី​ការ​រលាយ​ហិនហោច របស់​មច្ឆា​ជាតិ​នោះឡើយ​។

​លោក​ចេង ដែលជា​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់ បាន​នាំ​ទូក​៥​គ្រឿង មកពី​ស្រុក​កំពង់​លួង ខេត្ត​ពោធិ៍សាត់ មក​ធ្វើ​សកម្មភាព​រុញ​ស៊ី​ប រុញ​យ៉ាង​កាវ យ៉ាង​គគ្រឹកគគ្រេង នៅលើ​ទឹកដី​ខេត្ត​កំពង់ធំ ចំនួន​មួយ​អាទិត្យ​ហើយ​
​ដោយ​ចាប់ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​ឆ្នាំ ២០២០  ដោយ​បាន​រុញ យ៉ាង​កាវ នៅក្នុង​ឡូត៍​អភិរក្ស​លេខ 4 និង​ឡូត៍​អភិរក្ស​លេខ 2 មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ជាច្រើន ដែល​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ឱ្យ​ឈ្មោះ​ចេង មក​ពី​កំពង់​លួង មក​ធ្វើ​សកម្មភាព​បំផ្លាញ​មច្ឆា​ជាតិ​គ្រប់​ទីកន្លែង ក្នុង ខេត្ត កំពង់ធំ​។

​តាម​ការ​ឲ្យដឹង​ពី​លោក​ហួន​ផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ពាម​បា​ង បានបញ្ជាក់​ថា ក្រុម​បំផ្លាញ​បទល្មើស​ទាំងនេះ ពុំ​បាន​ធ្វើ​សកម្មភាព នៅតែ​កណ្ដាលទន្លេ​នោះទេ ពុំ​បាន​ចូល​មក រស់​យ៉ាង​កាវ នៅក្នុង​ឃុំ​ពាម​បាង​នោះឡើយ ( សូមបញ្ជាក់​ថា នេះ​គឺជា​សម្ដី ភូតភរ​កុហក​ថ្នាក់ដឹកនាំ បិទបាំង ជួយ​លាក់បាំង ឱ្យ​ក្រុម​បំផ្លាញ​បទល្មើស​)​។

​លោក ហម ហុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ បាន​បញ្ជាក់​ផង​ដែរ​ថា ពិតជា​មាន​ការ​រុញ​យ៉ាង​កាវ និង​រុញ​ស៊ី​ប នៅក្នុង​ឃុំ​ពាម​បាង​ពិតប្រាកដ​មែន ដោយសារ​លោក​បាន​ចុះ​ទៅ​ផ្ទាល់ កាលពី​ថ្ងៃ​ទី 8 ក្នុង​មកនេះ ហើយ​លោក​បានឲ្យ មន្ត្រីជលផល​កោះហៅ លោក​ចេង​ដែល​ជា​ម្ចាស់​បទល្មើស​មក​ធ្វើការ​ណែនាំ​។

​លោក​ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានឲ្យដឹងតា​មទូរស័​ព្ទ​ថា បញ្ហា​បទល្មើស​នេសាទ នៅក្នុង​ឃុំ​ពាម​បាង នៅ​ឃុំ​ផាត់​សណ្ដាយ លោក និង​ស្រាវជ្រាវ ពី​បទល្មើស ដោយ​ទុក​ពេល​ឱ្យ​លោក ដើម្បី​ចាត់វិធានការ លើ​បទ​ល្មើស​នេសាទ​ដោយ​ខុសច្បាប់​។

​លោក​យ៉ាន់ វិសាក់ ហៅ​សេដ្ឋី​ទន្លេសាប បានឲ្យដឹងថា បញ្ហា​បទល្មើស​នេសាទ របស់​លោក​ចេង ពី​ការ​រុញ​យ៉ាង​កាវ និង​រុញ​ស៊ី​ប សូម​ឲ្យ​ទាក់ទង លើ​លោក​ហួន ផល នាយ​សង្កាត់​ពាម​បាង ព្រោះ​សកម្មភាព ប្រព្រឹត្ត​បទល្មើស​នេសាទ កើតឡើង​នៅក្នុង​ឃុំ​ពាម​បា​ង លោក​បាន​បន្តថា លោក​គឺជា​មនុស្ស​ស្អាតស្អំ ពុំ​មាន​បទល្មើស​នៅ​ក្នុង​ឃុំ​ផាត់​សណ្ដាយ​ឡើយ​។

​ចំណែក​លោក ចាយ​គង់​ម៉េង នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល មិន​អាច​ធ្វើ​ការទំនាក់ទំនង​បានទេ ដោយសា​រខ​ល​ចូល​ហើយ​មិន​លើក ជាទូទៅ បុរស​
​ម្នាក់នេះ ជាប់​លំដាប់ថ្នាក់ ខាង​មិន​លើក​ទូរ​សព្ទ បើ​យោង​តាម​ប្រភពព័ត៌មាន បានឲ្យដឹង​ថា​បទល្មើស​នៅក្នុង​ខេត្ត​កំពង់ធំ បើ​ពុំ​មាន​ការ​បើកភ្លើង​ខៀវ​ពី​លោក​ចាយ​គង់​ម៉េង នាយរង​ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ​ទេ ពុំមាន​អ្នកណា​ហ៊ាន​ដាក់​បទល្មើស​នោះឡើយ​។

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដែល​នៅក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ និង​ភូមិ​ពាម​បាង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​មាន​ការ​រអ៊ូ រទាំ​យ៉ាងខ្លាំង​ដោយសារ​ឈ្មោះ​ចេង ដែល​អាងខ្នង លោម ហួន ផល និង​លោក ចាយ កុង​ម៉េង  លោក សេដ្ឋី ទន្លេសាប មក​រុញ​យ៊ាំង​កាវ និង​រុញ​ស៊ី​ប​ធ្វើ​អោយ​ដាច់​មង​របស់​ពួកគាត់​។​

​លោក យ៉ាន់​វិសាក់ ហៅ​សេដ្ឋី​ទន្លេសាប មាន តួនាទី  ជា​នាយ​ផ្នែក​រដ្ឋបាល​ជ​ល​ផល ផាត់​សណ្ដាយ បើ​និយាយ​ពី​តួនាទី គឺ​សិទ្ធិ​ទទួលខុសត្រូវ ទាំង​ឃុំ​ពាម​បាង និង ឃុំ​ផាត់​សណ្ត​សយ តែ​លោក​ឆ្លើយ​ពេលណា​គឺ​បដិសេធ​ភាព​ទទួលខុសត្រូវ ដោយ​ទម្លាក់​កំហុស​ឲ្យ​អ្នកផ្សេង ទទួល តែ​ខ្លួនឯង​យក​តែ​ត្រូវ​ដោយ​គ្មាន​ភាព​ជា​ថ្នាក់ដឹកនាំ​នោះឡើយ ចំណែក លោក ហួន ផល ពូកែ ខាង​លាក់បាំង ឃុបឃិត ឲ្យ​ក្រុម​បំផ្លាញ​បទល្មើស ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com