ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​ឯកអគ្គរដ្ឋទូត​ថ្មី​ស្រីលង្កា ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ស្រីលង្កា​-​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​

​ឯកអគ្គរដ្ឋទូត​ថ្មី​ស្រីលង្កា ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ស្រីលង្កា​-​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ វី​ចា​យ៉ាន​ធី អេ​ឌី​រី​ស៊ី​ង​ហេ​(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ វី​ចា​យ៉ាន​ធី អេ​ឌី​រី​ស៊ី​ង​ហេ បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ស្រីលង្កា ជូន​ចំពោះ​សម្ដេច​បវរ​ធិបតី​។ លោកជំទាវ​ក៏​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​យូរអង្វែង​ស្រីលង្កា​-​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន នៅក្នុង​អាណត្តិ​ការទូត​របស់​លោកជំទាវ ជាពិសេស​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ ដូចជា​៖ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និង​ទេសចរណ៍ ជា​ដេ​ី​ម​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​លោកជំទាវ ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា នៅក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោកជំទាវ ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​ត្រូវបាន​លើកកម្ពស់​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ សម្ដេច​បវរ​ធិបតី​បាន​បន្ថែមទៀតថា កម្ពុជា​-​ស្រីលង្កា មាន​ទំនាក់ទំនង​ជា​យូរណាស់​មកហើយ មាន​ជំនឿ​សាសនា​ប្រហាក់ប្រហែលគ្នា ហើយ​ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្ដានុពល​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ទៀត ក្នុងនោះ​មាន វិស័យ​អប់រំ និង​ទេសចរណ៍​បែប​សាសនា​ជាដើម​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​លោកជំទាវ​បន្ត​ធ្វើការ​ឱ្យ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជំរុញ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​បន្ថែម​ទៀត​ជាមួយ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com