ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​

សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ បានអនុញ្ញាត​ឲ្យ លោកជំទាវ ទុយ សិរី​រតនៈ នេត្រ ភ​ក្ត្រា បាន​ដឹកនាំ​ប្រតិភូ​នារី​ក្រសួង​ព័ត៌មាន ចូលជួប​សម្តែង​ការ​គួ​សម និង​ជូនពរ​ក្នុងឱកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» នៅ​ភូមិគ្រឹះ​សម្តេច នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​ផល្គុន ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ ទុយ សិរី​រតនៈ នេត្រ ភ​ក្ត្រា ក៏​បាន​រាយការណ៍​អំពី​វឌ្ឍនៈភាព​របស់​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ដែល​បាន​បំពេញការងារ​ស្នូល​របស់​ស្ថាប័ន​ផង និង​បាន​ចូលរួមចំណែក​ក្នុង​ការងារ​មនុស្សធម៌​ជាច្រើន​ទៀត​ផង​ដែរ​។ លោកជំទាវ​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​ក​តិ​បណ្ឌិត ភាព​វ័យឆ្លាត ការ​ប៉ិនប្រសព​របស់​សម្តេច​ម​ហា​បវរ ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​០១ ក្នុង​អាណត្តិ​ទី​៧ ប្រកបដោយ​ភាពស្វាហាប់ ភាពប្រាកដប្រជា ពិសេស​បន្ត​ធ្វើ​អោយ ប្រទេស​មាន​សុខសន្តិភាព ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ កិច្ចសហប្រតិបត្តិការ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ មាន​ភាពល្អប្រសើរ ព្រម​ជាមួយ​ការគៀងគរ​អ្នកវិនិយោគ​អោយ​ចូលរួម​បណ្តាក់​ទុន​ធ្វើយ៉ាងណា​អោយ ប្រជាពលរដ្ឋ មាន​ឱកាស​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​ដែល​ជា​សសរស្តម​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។ ជាក់ស្តែង​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន ត្រូវ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​និង​មិន​អាច​ខ្វះ​បាន​ក្នុង​ការបញ្ជូនសារ ស្តីពី​ការអភិវឌ្ឍន៍ ភាព​រីកចម្រើន និង​សុខសន្តិភាព​ដែល​កម្ពុជា​សម្រេចបាន​ទៅកាន់​សាធារណៈជន ក៏ដូចជា ពិភពលោក​ទាំងមូល​បាន​យល់​ច្បាស់​អំពី​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​សកម្មភាព ដែល​មិនមែន​ផ្តោត​តែ​លើ​សមាជិកា​របស់ សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ដែលមាន​ជីវភាព​ខ្វះខាត​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ផ្តោត​សំខាន់​ទៅលើ ស្ត្រី​និង​កុមារ​ងាយ​រងគ្រោះ គ្រប់​ទីកន្លែង និង​តែងតែបាន​ចុះ​ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន ដើម្បី​ប្រមូល​នូវ​រាល់​ព័ត៌មាន​ពិត​ជាក់ច្បាស់ សម្រាប់ បន្ត​ភារៈកិច្ច អោយ​កាន់តែ​មាន​ភាពប្រសើរឡើង​បន្ថែមទៀត​។ ៨​មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ ” សិទ្ធិ សមភាព និង ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប ” គឺជា​ការចែករំលែក​ក្តីស្រលាញ់ ភាពកក់ក្តៅ ដល់​ជន​ដែល​ត្រូវ​ការមិន​ត្រឹមតែ​ធ្វើអោយ​មនុស្ស​ម្នាក់ៗ មាន​សេចក្តី សុខ​ផ្លូវចិត្ត​នោះទេ ថែម​ទាំង​សាបព្រោះ​នូវ​វប្បធម៌​ចែ​ល​រំលែក​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ស្តី​អំពី​ភាព​សំខាន់ និង​ភារៈ​ការពារ​ថែរក្សា​ដល់​ស្រី និង​ក្មេង​ស្រី​គ្រប់ៗ​រូប​ថែមទៀត​ផង​។

​ជា​ការឆ្លើយតប សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក៏​បាន​ថ្លែង​កោតសរសើរ​ដោយស្មោះ​ចំពោះ​សាខា​សមាគមនារី​ក្រសួង​ព៌តមាន ដែល​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការសម្រេចបាន​នូវ​សមិទ្ធិផល​ជាច្រើន​ជូន​ក្រសួង ក្រោម​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​បាន​ផ្តល់​លទ្ធភាព និង​ឱកាស​ជូន​នារី​ទាំង​ថ្នាក់​កិត្តិយស និង​ថ្នាក់​ប្រតិបត្តិ​បំពេញការងារ​ដោយ​ស្ម័គ្រចិត្ត​។ ការដឹកនាំ ការ​សាមគ្គី សហការ​និង​ភាព​ឆ្នៃប្រឌិតរ​បស់​ថ្នាក់ដឹកនាំ​ទាំង​កិត្តិយស ទាំង​ប្រតិបត្តិ​និង​សមាជិក​សមាគមនារី​ទាំងអស់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្ត្រី និង​ចុះ​ទៅ​មូលដ្ឋាន​ដើម្បី​លើកទឹកចិត្ត​ដល់​នារី​និង​ប្រជាពលរដ្ឋ ធ្វើឱ្យ​គាត់​មើលឃើញ អំពី​អំពើ​ល្អ​របស់​មន្ត្រី​យើង​និង​មាន​ការគាំទ្រ​គណបក្ស​និង​រាជរដ្ឋាភិបាល​កាន់តែ​ច្រើន​ឡើង​ជា​លំដាប់​។

​សម្តេច​បាន​បន្តទៀតថា វិស័យ​ព័ត៌មាន មាន​សារៈសំខាន់​ណាស់​ក្នុង​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ទៅ​កាន់​ពិភពលោក ដោយ​ផ្អែក​លើ​អភិក្រម «​ថ្មី ពិត លឿន និង​ទូលំទូលាយ ប្រកប​ដោយ​ជំនឿ​ទុកចិត្ត​និង​វិជ្ជាជីវៈ ដើម្បី​ផ្សារភ្ជាប់​គ្រប់​មជ្ឈដ្ឋាន​»​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បានធ្វើការ​ផ្តាំផ្ញើរ​ដល់​នារី​ក្រសួង​ព័ត៌មាន​ដូចតទៅ យកចិត្តទុកដាក់​អនុវត្ត​អនុវត្ត​នូវ​ទិសដៅ យុទ្ធសាស្ត្រ​របស់​ក្រសួង​ឱ្យបាន​ជោគជ័យ អនុវត្ត​នូវ​ផែនការ​សកម្មភាព​របស់​សមាគមនារី​កម្ពុជាដើ​ម្បីស​ន្តិ​ភាពនិង​អភិវឌ្ឍន៍​ឱ្យបាន​ជោគជ័យ ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព​និង​សហការ​ល្អ​ផ្ទៃក្នុង​ក៏​ដូច​ជា​មួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ពង្រឹង​រចនាសម្ព័ន្ធ​សមាគម​នារី​និង​ពង្រីក​សមាជិកសមាគម​ឱ្យបាន​ច្រើន ថ្នាក់​ប្រតិបត្តិ និង​ថ្នាក់​កិត្តិយស​ត្រូវ​រួម​សហការ​គ្នា បំពេញការងារ​ស្រប​តាម​លក្ខន្តិកៈ​របស់ សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​ខ្លួនឯង​និង​ពង្រឹង​សមត្ថភាព​ដល់​ស្ត្រី​ជា​មន្ត្រី​ក្នុង​ក្រសួង​ដោយ បណ្តុះបណ្តាល​ជំនាញ​ជាពិសេស​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​សម័យ​ទំនើប ដើម្បី​មាន​លទ្ធភាព​បំពេញការងារ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធិភាព​។​
​រូបភាព​ដោយ ឡុង ដេវីត

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com