ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​សៀមរាប​

គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​សៀមរាប​

ខេត្តសៀមរាប ៖ ជា​ខេត្ត​មួយ​នៃ​ប៉ូល​សេដ្ឋកិច្ច ក្នុង​វិស័យ​ទេសចរណ៍ ដែល​ជា​ខេត្ត​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដែល​មាន​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ជា​ដួងព្រលឹង​ជាតិ និង មាន​ភាពល្បីល្បាញ​នៅលើ​សកលលោក ដែល​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត ។

​បច្ចុប្បន្ន នៅលើ​ពិភពលោក​បាន​កំពុង​ជួប​នូវ​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩ បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍ សំខាន់​បងប្អូន​ប្រតិបត្តិ​ករ​វិស័យ​ទេសចរ​រួមទាំង ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍ ។

​ទោះបី​ការធ្លាក់ចុះ​ក្នុង​វិស័យ​ទេសចរ​ក៏ពិតមែន តែ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប គឺ​ទឹក​ស្អាត ជា​កត្តា​ដ៏​សំខាន់​។ ទឹក គឺ​ជីវិត របស់​មនុស្ស សត្វ រុក្ខជាតិ ដើម្បី​ទ្រទ្រង់​សារពាង្គកាយ​យើង​គ្រប់គ្នា ក៏​ដូច​សត្វ រុក្ខជាតិ​ផងដែរ ។

​តាម​ការបញ្ជាក់​របស់​លោក ឃុត វុត្យា​រិទ្ធិ អគ្គនាយក រដ្ឋាករទឹក​ស្វយ័ត​សៀមរាប បានឲ្យដឹងថា មក​ត្រឹម​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០២០ រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​បាន​នឹង​កំពុង​សាងសង់​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​សៀមរាប ត្រូវបាន​អនុវត្ត​ក្រោម​ក្របខណ្ឌ​ឥណទាន​សម្បទាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន​(JICA) ហើយ​គម្រោង​នេះ បាន​ចាប់ផ្តើម​ពី​ការសិក្សា​សមិទ្ធ​លទ្ធភាព នៅក្នុង​ឆ្នាំ​២០១០​។

​ផ្អែក​តាម​លទ្ធផល​នៃ​ការសិក្សា​សមិទ្ធ​លទ្ធភាព កិច្ចព្រមព្រៀង​ឥណទាន ត្រូវបាន​ចុះហត្ថលេខា​រវាង JICA និង MEF នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១២​។

​លោក​ក៏​បានឲ្យដឹង​ទៀត​ថា រដ្ឋាករទឹក​ស្វយ័ត​សៀមរាប តាមរយៈ​ការដេញថ្លៃ​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ បានប្រគល់​កិច្ចសន្យា​សេវា​ទីប្រឹក្សាបច្ចេកទេស ដល់​ក្រុមហ៊ុន​សម្ព័ន្ធ Nihon Suido Consultants, Water and Sewer Bureau of City of Kitakyushu និង CTI Engineering International Co., Ltd នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ ។ ម្យ៉ាងទៀត​គម្រោង​នេះ​ត្រូវបាន​ចែក​ជា ០៣​កញ្ចប់ ដោយ កញ្ចប់​ទី​១ សាងសង់​ប្រឡាយ​ចំហ ស្ថានីយ​បូមទឹក​ឆៅ​បំពង់​មេ​នាំ​ទឹក​ឆៅ​ទំហំ ៧០០​មី​លី​ម៉ែត្រ ចំនួន ២​ខ្សែ គុណ ៩,២ គីឡូម៉ែត្រ និង បំពង់​មេ​នាំ​ទឹក​ស្អាត​ទំហំ​ចាប់ពី ៦០០​មី​លី​ម៉ែត្រ ដល់ ១​ពាន់​១០០​មី​លី​ម៉ែត្រ ប្រវែង ២៣ គីឡូម៉ែត្រ រយៈពេល​សាងសង់ ពី​ថ្ងៃ​ទី​០១​ខែ​មករា ឆ្នាំ​២០២០ ដល់ ថ្ងៃទី​៣០ ខែ ធ្នូ ឆ្នាំ​២០២២ (​លទ្ធផល​សម្រេច​បាន ១៦,៩%) និង កញ្ចប់​ទី​២ ផ្គត់ផ្គង់ និង​ដាក់​បំពង់​ចែកចាយ​ទឹក​ស្អាត ចាប់​ពី​ទំហំ ១១០​មី​លី​ម៉ែត្រ ដល់ ៥០០​មី​លី​ម៉ែត្រ ក្នុង​តំបន់​សេវា​ទី​១-៧ (Zone 1-7) ប្រវែង​សរុប ១៦៦​គីឡូម៉ែត្រ រយៈពេល​សាងសង់​ពី​ថ្ងៃ​ទី​០១​ខែ​មេសា ឆ្នាំ​២០១៩ ដល់ ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២២ (​លទ្ធផល​សម្រេច​បាន ៥៦,៣%)​និង​កញ្ចប់​ទី​៣ សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត សមត្ថភាព ៦០​ពាន់​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ និង ផ្គត់ផ្គង់​បរិក្ខារ​សម្រាប់​ស្ថានីយ៍​បូមទឹក​ឆៅ រយៈពេល​សាងសង់ ពី​ថ្ងៃ​ទី​០២ ខែ មីនា ឆ្នាំ ២០២០ ដល់​ថ្ងៃ​ទី​២៧ ខែ វិច្ឆិកា ឆ្នាំ​២០២២ (​លទ្ធផល​សម្រេច​បាន ១៥%) ។

​លោក ឃុត វុត្យា​រិទ្ធិ ក៏​បាន​បញ្ជាក់ថា បន្ទាប់​ពី​គម្រោង​នេះ​បាន​បញ្ចប់ សមត្ថភាព​ផលិត​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​នឹង​កើនឡើង ពី​សមត្ថភាព​បច្ចុប្បន្ន ៣០​ពាន់​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ ទៅដល់ ៩០​ពាន់​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ ដែល​ឆ្លើយតប​ទាំងស្រុង​ទៅ​នឹង​តម្រូវការ​ទឹកស្អាត​ក្នុង​ក្រុង​សៀមរាប​រហូតដល់​ឆ្នាំ​២០៣០ ។​

​លោក​ក៏​បាន​លើក​ផង​ដែរ ថា ក្នុងពេល​ដែល​យើង​កំពុង​ជួប​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩​នេះ ស្រប​ពេល​នៅ​ខេត្តសៀមរាប ភ្ញៀវ​ទេសចរណ៍​មិន​សម្បូរ​ផង​នោះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​សៀមរាប បាន​ដំណើរការ​ទៅ​ដោយ​រលូន ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com