ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន ទីចាត់ការ និង​អគារ​កាត់ដេរ នៅ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ណែនាំ​អាជ្ញាធរ​ជាប់​ព្រំដែន ត្រៀម​បង្ការ ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​! - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់ - រួម​គ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន - ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា
0

រួម​គ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​

រួម​គ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៩ ក្រោម​ប្រធានបទ «​គុណ​តម្លៃ​នៃ​ទន្លេ​៖ ផ្សារភ្ជាប់​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ​» នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២ មីនា ២០២៥ ថា​៖ គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​រួមគ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។ យើង​ចាំបាច់​ត្រូវ​រក្សា​សក្តានុពល​ដែល​មាន​ស្រាប់ និង​រក្សា​អ្វី​ដែល​ជា​ធម្មជាតិ​សម្រាប់​ជំរុញ​ភាព​ទាក់ទាញ​នៅក្នុង​សហគមន៍ ព្រមទាំង​ជួយ​រៀបចំ និង​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​បំពេញបន្ថែម ជាមួយនឹង​ការសិក្សា​បង្កើន​សមត្ថភាព​របស់​សហគមន៍​។ យើង​ធ្វើ​អ្វី​មួយ​ត្រូវ​គិត​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ឱ្យ​អស់​លទ្ធភាព​ជា​មុន​សិន មុន​នឹង​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​មក​វិនិយោគ​នៅក្នុង​សហគមន៍​របស់​ប្រជាពលរដ្ឋ ។ បន្ថែម​ពីលើ​នេះ​, សូម​ស្វែងរក​ដៃគូ​សក្តានុពល​ម​ក​ជួយ​អភិវឌ្ឍ​នៅក្នុង​សហគមន៍ ប៉ុន្តែ​យើង​ត្រូវ​រក្សា​សហគមន៍​ជា​គោល​ជានិច្ច ។​

​សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា​៖ រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើត​ព្រឹត្តិការណ៍ និង ផលិតផល​ទេសចរណ៍​ថ្មីៗ​ជាច្រើន ប្រកប​ដោយ​ភាព​ទាក់ទាញ ព្រមទាំង​ជួយ​លើកស្ទួយ​បន្ថែមទៀត​នូវ​គុណ​តម្លៃ​នៃ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ មានដូចជា​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​, អង្គរ​សង្ក្រាន្ត និង ផ្លូវ​ថ្មើរជើង ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​, បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាជន និង អាជីវករ នៅក្នុង​មូលដ្ឋាន​ផ្ទាល់​។ ក្នុងន័យនេះ​, គ្រប់​តួអង្គ​ពាក់ព័ន្ធ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ថា ការការពារ​កិត្តិនាម​កម្ពុជា គឺជា​ការការពារ​សេដ្ឋកិច្ច​កម្ពុជា ដែល​កើតចេញ​ពី​សក្តានុពល​ទេសចរណ៍ ។ ដូច្នេះ​, សូម​កុំ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ ផលប្រយោជន៍​រយៈពេល​ខ្លី សុខចិត្ត​ធ្វើ​ទង្វើ​មិន​គប្បី​ចំពោះ​ភ្ញៀវ​ទេសចរ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​វិស័យ​ទេសចរណ៍​ទាំងមូល ។ ត្រង់​នេះហើយ គឺជា​អត្ថន័យ​នៃ​ឃ្លា​ដែលថា “​ទេសចរណ៍​ដើម្បី​ទាំងអស់គ្នា ទាំងអស់​គ្នា​ដើម្បី​ទេសចរណ៍​” ។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​ផ្តល់​នូវ​ទស្សនទាន​មួយចំនួន ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ រួមមាន​៖ ទី​១- សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការការពា​រសុខ​សន្តិភាព និង​ជួយ​ផ្សព្វផ្សាយ​នូវ​ពាក្យស្លោក «​ទេសចរណ៍​រីកលូតលាស់​ក្នុង​សន្តិភាព​» “​ទេសចរណ៍ ដើម្បី​ទាំងអស់គ្នា ទាំងអស់​គ្នា​ដើម្បី​ទេសចរណ៍​” និង “​បុគ្គល​ម្នាក់ៗ ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ម្នាក់​”​។ ទី​២- ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការថែរក្សា​សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ​, ជា​ពិសេស​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ឱ្យបាន​ហ្មត់ចត់ និង​ជាប់​ជាប្រចាំ ។ ទី​៣- ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​, ការតភ្ជាប់ និង ការដឹកជញ្ជូន ។ ទី​៤- ត្រូវ​ជំរុញ​ការផលិត​ឱ្យ​បាន​សម្បូរ​បែប ដើម្បី​ផ្គត់ផ្គង់​ដល់​វិស័យ​ទេសចរណ៍ សំដៅ​ជំរុញ «​ការនាំចេញ​នៅ​នឹង​កន្លែង​» ។ ទី​៥- សូម​លើក​ទឹកចិត្ត​ដល់​ប្អូនៗ​យុវជន អ្នក​ផលិត​មាតិកា​លើ​បណ្តាញ​សង្គម​, បណ្តាញ​សារព័ត៌មាន ក៏ដូចជា ប្រជាពលរដ្ឋ​ទូទៅ ដែល​បាន​ខិតខំ​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នានា​របស់​កម្ពុជា ។ ទី​៦- សូម​រដ្ឋបាល​រាជធានី​-​ខេត្ត បំផុស​ឱ្យមាន​ការរៀបចំ​ព្រឹត្តិការណ៍​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ចាប់តាំងពី​កម្រិត​ថ្នាក់​ខេត្ត​ដល់​ថ្នាក់​ក្រុង ស្រុក ឃុំ ភូមិ និង​នៅតាម​គោលដៅ​ទេសចរណ៍ និង​វត្ត​អារាម​នានា បន្ថែម​ពីលើ​មហា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​យើង​នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប ។ ទី​៧-​សូម​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ជាមួយ​ក្រសួង​ទេសចរណ៍ ក្នុង​ការជំរុញ​ការធ្វើ​ពិពិធ​កម្ម​ព្រឹត្តិការណ៍ និង ផលិតផល​ទេសចរណ៍ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com