ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បញ្ជាក់​ជា​ថ្មី​អំពី​ឆន្ទៈ​រួមចំណែក​ផ្ដល់​ភាពកក់ក្ដៅ​ជូន​វិនិយោគទុន​ជប៉ុន​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បញ្ជាក់​ជា​ថ្មី​អំពី​ឆន្ទៈ​រួមចំណែក​ផ្ដល់​ភាពកក់ក្ដៅ​ជូន​វិនិយោគទុន​ជប៉ុន​!

ក្នុងនាម​ជា​តួអង្គ​មួយ​ក្នុង​ចំណោម​បណ្ដា​តួអង្គ​ផ្សេងទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្ត​អះអាង​ជាថ្មីទៀត អំពី​ការត្រៀមខ្លួន​ជានិច្ច​ក្នុង​ការផ្តល់​កិច្ចសហការ​សម្របសម្រួល ជំរុញ និង​លើកកម្ពស់​បរិយាកាស នៃ​ការវិនិយោគ ដើម្បី​ធានា​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន និង​មក​ពី​ប្រទេស​ផ្សេងៗ​។

​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម TAKAHASHI FUMIAKI អតីត​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា (JCA) នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២៥ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​ជានិច្ចកាល តែង​យកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ​ដល់​បុព្វហេតុ​សុខសន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម TAKAHASHI FUMIAKI បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​កន្លងមក រវាង​ភាគី ទាំងពីរ រួម​មាន​ជាអាទិ៍ វិស័យសេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​។ បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្រសួងមហាផ្ទៃ បាន​និង​កំពុង​អនុវត្ត​តួនាទី និង​ភារកិច្ច​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ហើយ ការងារ​នេះ ក៏​ត្រូវការ​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួមទាំង​វិស័យ​ឯកជន​។

​ជា​ការឆ្លើយតប​ឯកឧត្តម TAKAHASHI FUMIAKI បាន​ជម្រាបជូន​ប្រមុខ​ក្រសួងមហាផ្ទៃ ថា​ភាគី​ជប៉ុន នឹង​ដឹកនាំ​ប្រតិភូ ធុរកិច្ច​ជប៉ុន​មក​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ ក្នុង​នោះ​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ឯកឧត្តម នឹង​ដឹកនាំ​ប្រតិភូ​មួយក្រុម​ទៀត មកកាន់​ប្រទេស​កម្ពុជា ដើម្បី​បង្ក​ឱកាស​សម្រាប់​វិនិយោគិន​ជប៉ុន សិក្សា​ពី​សក្តានុពល​ផ្សេងៗ​ដែល​កម្ពុជា​មាន ដើម្បី​វិនិយោគ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម ក៏​ដូចជា​គម្រោង​ទស្សនកិច្ច​របស់​ប្រតិភូ​ធុរកិច្ច​ជប៉ុន មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នា​ខែ​វិច្ឆិកា ខាងមុខ ព្រមទាំង​អរគុណ​ចំពោះ​ភាគី​ជប៉ុន សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​តាមរយៈ​ការវិនិយោគ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com