ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៨៣០​គ្រួសារ មកពី​ស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៨៣០​គ្រួសារ មកពី​ស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក​

កំពង់ធំ​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​ស្តារ​ឡើងវិញ​ដែល​បន្ទាប់ពី​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នា​ពេល​កន្លង​ទៅ​ចំនួន ៨៣០​គ្រួសារ មកពី​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ទីតាំង​វត្ត​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​លើកឡើង​ថា ដើម្បី​ធានា​ដល់​ការស្តារ​ឡើង​វិញ​នូវ​ជីវភាព និង​ការដាំដុះ​របស់​ប្រជាពលរដ្ឋ សម្តេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់បទបញ្ជា​ដល់​ក្រសួង​មុខព្រួញ​សំខាន់ៗ​ចំនួន​៣ រួមមាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​អភិវឌ្ឍន៍ ជនបទ ត្រូវធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ក្នុង​ការចែក​ពូជស្រូវ ចែក​ពូជ​ដំណាំ ជួសជុល​ប្រព័ន្ធ ធារាសាស្ត្រ ប្រឡាយទឹក និង​ផ្លូវ​នៅតាម​ទីជនបទ​ជាដើម​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ដថា សម្តេច​តេជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្ពស់​ណាស់ លើ​ការ ស្តារឡើងវិញ​នូវ​ជីវភាព និង​ការដាំដុះ​របស់​ប្រជាពលរដ្ឋ​ក្រោយពេល​ទឹកជំនន់​បាន​ស្រក​ទៅវិញ ព្រោះ​ការបង្កបង្កើន​ផល​ក្រោយ​ទឹកជំនន់​ជា​កិច្ច​ការ​ចាំបាច់​ណាស់​ដើម្បី​ដោះស្រាយ​បញ្ហា ស្បៀងអាហារ និង​ក្នុង​ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យ​មាន​ភាពប្រសើរ​ឡើង​វិញ​នោះ​។

​ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ក៏​បាន​អំពាវនាវ​បន្ថែម​ទៅ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​នៅក្នុង​ខេត្ត​រង​ការ​ជន់​លិច​ឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​និង​ជួយ​អន្តរាគមន៍​ដល់​ការដាំដុះ​របស់​ប្រជាកសិករ ជាពិសេស​សំណូមពរ​ដល់​ប្រជាកសិករ​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើ​ការងារ​បង្ក​បង្កើន​ផល​ឡើងវិញ​អោយបាន​ទាន់​រដូវ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​អោយ​បាន​ប្រសើរឡើង​។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ធ្វើ​របាយការណ៍​អោយដឹង​ថា​គិត​មក​ត្រឹម​ពេលនេះ​ទឹកជំនន់​បានធ្វើអោយ​ខេត្តកំពង់ធំ​រង​នូវ​ការប៉ះពាល់​ដល់​ដំណាំ​ស្រូវ​លើ​ផ្ទៃ​ដី​ស្រូវ​ចំនួន ១៨ ៨៥០​ហិកតា និង​ខូចខាត​ទាំងស្រុង​ចំនួន ១០ ៣៣៥​ហិកតា ស្មើនឹង​១២ ៣៦៥​គ្រួសារ និង​ដំណាំ​បន្លែ​រួមផ្សំ​លើ​ផ្ទៃដី​ចំនួន ៣៤២​ហិកតា​។ ប៉ុន្តែ​គ្រួសារ​ដាំ​ដំណាំ​ស្រូវ ដែល​អាច​ស្តារឡើងវិញ ដោយ​មាន​ប្រភពទឹក​ស្រោចស្រព​ចំនួន ៨ ២៥១​ហិកតា ស្មើ​នឹង​ចំនួន ៧ ៤៨០ គ្រួសារ និង​អាច​ធ្វើ​ការស្តា​ឡើងវិញ​បាន​។ ម្យ៉ាងវិញទៀត ចំពោះ​ស្រុក​សន្ទុក ផ្ទៃ​ដី​ដំណាំ​ស្រូវ​មាន​ចំនួន ៦៦៧ ហិកតា ស្មើនឹង ៨០៩​គ្រួសារ និង​ស្រុក​បារាយណ៍ ផ្ទៃ​ដី​ដំណាំង​ស្រូវ​ចំនួន ២៦ ហិកតា ស្មើនឹង ២១ គ្រួសារ ដែល​ត្រូវការ​ស្រូវ​ពូជ​ចំនួន ៨៣ តោន​។ ឯកឧត្តម បាន​បញ្ជាក់បន្ថែម​ថា មកដល់ពេលនេះ រដ្ឋបាលខេត្ត បាន​ធ្វើ​ការចែក​ពូជស្រូវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​មាន​លទ្ធភាព​ក្នុង​ស្តារឡើងវិញ​នេះ​សរុប មាន​ចំនួន ៨.២៥១​ហិកតា ស្មើនឹង​៧.៤៨០​គ្រួសារ ។​

​ជាមួយគ្នា​នោះ​ដែរ សម្រាប់​ប្រជាកសិករ​រងគ្រោះ​ដែល​កំពុង​ស្តារ​ការដាំដុះ​ស្រូវ​ឡើងវិញ​បាន​សម្តែង ការរីករាយ​ជាខ្លាំង ចំពោះ​ការយកចិត្តទុកដាក់ អំពី​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ផ្តល់​ពូជស្រូវ​ដែលមាន​ដំណុះ​ល្អ​ជូន​ពួកគាត់​បាន​ទាន់ពេលវេលា​។ ចំណែកឯ​ពូជស្រូវ​ដែល​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ការខូចខាត​ដោយ​ទឹក​ជំនន់​នៅ​ពេល​នេះ​មាន​១​គ្រួសារ​ទទួលបាន​ពូជស្រូវ​ចំនួន​១០០​គីឡូក្រាម និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com