ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

រដ្ឋបាល​ស្រុក​សណ្តាន់​និង​ការិយ​ល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្ដីពី សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ ដល់​អាជ្ញាធរ់ ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ ក្នុង​មូលដ្ឋាន​ស្រុក​សណ្តាន់

រដ្ឋបាល​ស្រុក​សណ្តាន់​និង​ការិយ​ល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្ដីពី សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ ដល់​អាជ្ញាធរ់ ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ ក្នុង​មូលដ្ឋាន​ស្រុក​សណ្តាន់

(​កំពង់ធំ​)÷​រសៀល​ថ្ងៃ​ទី ២៤​ខែវិច្ឆិកា​ឆ្នាំ ២០២០ លោក ជុំ វីរៈ អភិបាលរង​ស្រុក​សណ្តាន់​និង​លោក​តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​កំពង់ធំ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ធំ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ​(​គោ ក្របី ជ្រូក និង​បក្សី​)​។ សមាសភាព​ចូលរួម​មាន មន្ត្រី​ជំនាញ​ផលិតកម្ម​សត្វ បសុព្យាបាល អាជីវករ​ពិឃាតសត្វ និង​អាជ្ញាធរ​/​សង្កាត់​សរុប​ចំនួន ៣៩​នាក់ ស្ថិតនៅ​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​។​

​ក្នុងឱកាស​នោះ​លោក តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​កំពង់ធំ​បាន​លើកឡើង​ពី​ច្បាប់​ស្ដីពី​សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ​ក្នុង​គោលបំណង​ពង្រឹង​ដល់​អាជីវករ​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់​បន្ថែមទៀត និង​ធ្វើ​ការពិភាក្សា​ការងារ​ធ្វើ​អាជីវកម្ម​ពិឃាតសត្វ​ប្រចាំឆ្នាំ ២០២១ នឹង​បញ្ហា​ដល់​អាជីវករ​ក្រៅ​សត្តឃាតដ្ឋាន​ក្នុង​ស្រុក​សណ្តាន់​។​ក្នុងនោះ ប្រសិនបើ​មាន​សត្វ គោ ក្របី ជ្រូក និង​បក្សី​ផ្សេងៗ​ឈឺ​សូម​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​កុំ​ធ្វើ​ពិឃាត​ឲ្យសោះ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ ហើយ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផង​ដែរ​លោក ជុំ វីរៈ អភិបាលរង​ស្រុក​សណ្តាន់​ក៏​បាន​លើកយក​លិខិត​លេខ ២៧៤២ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ ចុះ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដល់​ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ គោ ក្របី ជ្រូក នឹង​បក្សី ក្នុង​មូលដ្ឋាន​ស្រុក​សណ្តាន់ ដើម្បី​ឱ្យ​អាជីវកម្ម​ពិឃាតសត្វ​ប្រចាំឆ្នាំ ២០២១​ដោយ​មិន​ត្រូវ​ពិឃាតសត្វ​ក្រៅ​សត្តឃាតដ្ឋាន​របស់​ខ្លួន​ទេ​។ ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​ពេល​ពិឃាតសត្វ ត្រូវ​ពិនិត្យ​សត្វ​ឲ្យបាន​ត្រឹមត្រូវ​ប្រសិនបើមាន​ករណីស​ត្វមាន​បញ្ហា​សូម​រាយការណ៍​និង​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​ភូមិ​/​ឃុំ​និង​មន្ត្រី​ជំនាញ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ស្របពេល​ដែល​ជំងឺប៉េស្ត​អា​ព្រិច​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង លោក ជុំ វីរៈ អភិបាលរង​ស្រុក​សណ្តាន់​ក៏​បាន​សំណូមពរ​ដល់​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​គោរព​ច្បាប់​ស្ដីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ឲ្យបាន​ត្រឹមត្រូវ​។

​ចុង​ក្រោយ​លោក​សូមឱ្យ​បងប្អូន​ទាំងអស់​កុំ​ភ្លេច​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ពិ​បាល និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ទាំងអស់គ្នា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com