ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ជា​អធិបតី សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត Ford របស់​ក្រុមហ៊ុន RMA CAMBODIA - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរាជទូត​ថៃ ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​កិច្ចសហប្រតិបត្តិកា​រវិស័យ​សន្តិសុខ​! - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​» - សម្ដេច​តេជោ បានចាត់ទុក​ឯកឧត្តម ស៊ី ជីន​ពីង ជា​ភ្ញៀវ​ពិសេស​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៥​នេះ ហើយ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ឯកឧត្តម​ក៏​មាន​លក្ខណៈ​ពិសេស​ផងដែរ​ - កម្ពុជា និង​ចិន ឯកភាព​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី គ្រប់​រដូវ​កាល​ - ​ក្រុមហ៊ុន CCCC បង្ហាញ​សុទិដ្ឋិនិយម​លើ​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ - ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ពុំមែន​ត្រឹមតែ​ជា​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នោះទេ ថែមទាំង​បាន​ក្លាយជា​កម្លាំង​ជំរុញ​ទេសចរណ៍​គ្រប់​ទម្រង់​ - សម្ភោ​ធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៧១​សេ ប្រវែង​ជិត​១១៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដល់​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ - ​សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ជា​អធិបតី សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត Ford របស់​ក្រុមហ៊ុន RMA CAMBODIA

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ជា​អធិបតី សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត Ford របស់​ក្រុមហ៊ុន RMA CAMBODIA

ខេត្ត​ពោធិ៍សាត់ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ មេសា ២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត Ford របស់​ក្រុមហ៊ុន RMA CAMBODIA ។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​កោតសរសើរ ក្រុមហ៊ុន​អន្តរជាតិ RMA និង​ក្រុមហ៊ុន Ford ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​ទំនុកចិត្ត​ជ្រើសរើស​ប្រទេស​កម្ពុជា ជាទី​តាំង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដំឡើង​រថយន្ត និង​ឈាន​ទៅ​ដាក់ឱ្យ​ដំណើរការ​ខ្សែ សង្វាក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត Ford ដើម្បី​ចែកចាយ​នៅលើ​ទីផ្សារ ។ វត្តមាន​របស់​ឧស្សាហកម្ម​ធុន​ធ្ងន់​ដ៏​ទំនើប​នេះ ផ្តល់​ឱកាស​ការងារ ប្រាក់បៀវត្សរ៍ រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស និង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ខ្សែ​ច្រវាក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត Ford នៃ​ក្រុមហ៊ុន អ អិម អេ (​ខេ​ម​បូឌា​) ម​.​ក ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​មេសា ឆ្នាំ​២០២៥ ថា យើង​រួម​គ្នា​ចាប់​កាលានុវត្តភាព ចាប់​ជា​ឱកាស និង​ផលប្រយោជន៍ សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ជាក់ស្តែង​ខេត្ត​ពោធិ៍សាត់ និង​កំពង់ឆ្នាំង កាល​ដើម​ជា​ខេត្ត​ទៅ​ហួស មក​ហួស សកម្មភាព​សេដ្ឋកិច្ច​ក៏​មិនសូវ​មាន តែ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការវិនិយោគ និង​ផ្តល់​ការងារ​ជូន​ប្រជាជន និង​ជំរុញ​សេដ្ឋកិច្ចជាតិ​។ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​បន្ថែមថា​, ត្រឹម​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ បុគ្គលិក​ក្នុង​ក្រុមហ៊ុន Ford មាន​ត្រឹម​ជិត ២០០​នាក់ កើន​ដល់​ជាង ៤០០​នាក់ ហើយ​ប្រាក់បៀវត្ស​ក៏​មាន​ការកើនឡើង​ផងដែរ​, ឆ្នាំ​២០២២ មាន​រោងចក្រ​ជាង ៣០០ បង្កើត​ការងារ​បាន​ជិត ១​ម៉ឺន​នាក់ តែ​បច្ចុប្បន្ន​មាន​រោងចក្រ​ជាង ៤០០ បង្កើត​ការងារ​បាន​ជាង ១,៥​ម៉ឺន​នាក់​។​

​ជាមួយគ្នានេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ផង​ដែរ​ថា កម្ពុជា ពីមុន​ជា​ប្រទេស​ដែល​នាំចូល​ស្ទើរ​ទាំងស្រុង តែ​បច្ចុប្បន្ន​បាន​ប្រែក្លាយ​ជា​ប្រទេស​ដែល​អាច​ផលិត​ក្នុងស្រុក ហើយ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។​ថ្ងៃនេះ​, យើង​ក្លាយជា​អ្នក​ផលិត​រថយន្ត និង​នាំចេញ​ទៅ​ក្រៅ​មកពី​គ្រប់​ម្ចាស់​ផលិតកម្ម​នៃ​បណ្តា​ប្រទេស និង​ក្រុមហ៊ុន​ល្បឺៗ​ដូចជា​សហរដ្ឋអាមេរិក​, ចិន​, ជប៉ុន និង កូរ៉េ ជាដើម​។ ជាមួយនឹង​សមិទ្ធផល​នេះ​, រាជរដ្ឋាភិបាល​ក៏បានផ្តល់​ការលើកទឹកចិត្ត និង​បង្ក​លក្ខណៈ​សម្រាប់​ក្រុមហ៊ុន អាច​ចូល​មក​វិនិយោគ ដោយ​ត្រូវ​ថែរក្សា​ទាំង​អ្នក​ចាស់ និង​អ្នកថ្មី ហើយ​ជំរុញ និង​ខិតខំ​ឱ្យ​វិនិយោគិន​ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា កាន់តែ​រីកចម្រើន​។ ភាពជោគជ័យ និង​ការរីកចម្រើន​នេះ គឺ​កើត​ចេញពី​ភាពនឹងនរ​, សន្តិភាព និង ស្ថិរភាព​នយោបាយ ដែល​ជា​ទំនុកចិត្ត​ដ៏​សំខាន់​របស់​វិនិយោគិន​, ការជឿ​ទុកចិត្ត និង​ការ​មិន​មាន​ហានិភ័យ ជំរុញ​ឱ្យមាន​ការវិនិយោគ​បន្ថែម តួយ៉ាង ក្រុមហ៊ុន អ អិម អេ (​ខេ​ម​បូឌា​) នេះ បាន​អភិវឌ្ឍ​ខ្លួន​ក្នុង​ការ​ពង្រីក​សក្តានុពល និង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន​កាន់តែ​ធំ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​អត្ថប្រយោជន៍​ដែល​ទទួលបាន​អំពី​ការវិនិយោគ​របស់​ក្រុម​ក្នុង​ស្រុក​ដែល​ជួយ​៖ ១/ បង្កើត​ការងារ ដើម្បី​លើកកម្ពស់​ជីវភាព និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​, និង ២/ ការ​បង្កលក្ខណៈ បន្ធូរបន្ថយ​ពន្ធ​។ ការផលិត​ក្នុង​ស្រុក ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទិញ​រថយន្ត​ដែល​ផលិត​ក្នុងប្រទេស​កម្ពុជា ជាមួយ​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​។

​ទន្ទឹមនឹង​ភាព​វិជ្ជមាន​នេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​អំពី​ភារកិច្ច របស់​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ថ្នាក់ជាតិ ខេត្ត ត្រូវ​បង្កលក្ខណៈ បង្កើន​ការប្រកួតប្រជែង​វិជ្ជមាន ដើម្បី​ធានា​ដល់​ការសម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​វិនិយោគិន ក៏ដូចជា​ការសម្រេចចិត្ត ហើយ​បន្ត​នៅ​ជាមួយ​យើង​បាន​យូរអង្វែង ពិសេស​អាច​ទុកចិត្ត​យើង និង​ពង្រីក​សេវាកម្ម​នៅ​យើង​។ ដូចនេះ​, យើង​ត្រូវ​បន្តទៀត​។

​ភ្ជាប់​ជាមួយ​នេះ​, រាជរដ្ឋាភិបាល​កំពុង​ដាក់​គោលនយោបាយ និង​លើកទឹកចិត្ត​ក្រុមហ៊ុន​ឱ្យ​ខិតខំ​ជំរុញ​ការផលិត​គ្រឿង​បង្គំ​ក្នុងស្រុក ដែល​កម្ពុជា​អាចមាន​លទ្ធភាព និង​សមត្ថភាព​ផលិត​ក្នុងស្រុក​បាន ជាមួយ​គុណភាព​ល្អ និង​ភាព​ទុកចិត្តបាន សំដៅ​កាត់បន្ថយ​ការ​នាំចូល​ពី​ខាងក្រៅ ដែល​នឹង​បង្កើតបាន “​ភាព​ធន់ និង​ធនធាន​មនុស្ស​រយៈពេល​វែង​”​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ការពិនិត្យ និង​ពង្រីក​ស្ថានីយ៍​សាក​ថ្ម​រថយន្ត​អគ្គិសនី ដើម្បី​លើកកម្ពស់​ការប្រើប្រាស់ បង្កលក្ខណៈ​ងាយស្រួល និង​បន្ថែម​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ជ្រើសរើស​ប្រើប្រាស់​រថយន្ត​អគ្គិសនី ដើម្បី​អាច​សាក​ថ្ម និង​ប្រើប្រាស់​បាន​កាន់តែ​ងាយស្រួល និង​ស្រប​តាម​តម្រូវការ​។ ជាមួយគ្នានេះ​,​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា នេះ​ជា​ការលើកកម្ពស់​ការប្រើ​ប្រា​ស់ និង​ការគ្រប់គ្រង​ថាមពល​ស្អាត​នៅ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com