ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

សម្ដេច​តេជោ ហ៊ុន សែន ស្វាគមន៍​លោក​ជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ អញ្ជើញ​ជួប​សម្តែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន ស្វាគមន៍​លោក​ជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ អញ្ជើញ​ជួប​សម្តែង​ការគួរសម​

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​មេសា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ស្វាគមន៍​លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោកជំទាវ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ថៃ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។ ឆ្លៀត​ឱកាស​នេះ សម្តេច​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​សាជាថ្មី ចំពោះ​សោកនាដកម្ម​នៃ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។

​សម្តេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទស្សនកិច្ច​របស់​លោកជំទាវ​នាយករដ្ឋមន្ត្រី ដែល​នឹង​នាំមក​នូវ​ការពង្រឹង​បន្ថែម​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ ស្របពេល​ដែល​ឆ្នាំ​នេះ គឺជា​ខួប​៧៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ហើយ​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា​។

​លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ បាន​ថ្លែងអំណរគុណ សម្តេច​តេជោ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បដិសណ្ឋារកិច្ច និង​ការទទួល​ស្វាគមន៍​ប្រកបដោយ​កិត្តិយស និង​បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​ភូមិ​ផង​របង​ជាមួយ​គ្នា​ដ៏​ល្អ​។ ឆ្លៀត​ឱកាស​នោះ​ដែរ លោកជំទាវ​នាយករដ្ឋមន្ត្រី បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណៈភាព​របស់​បងប្រុស​ជាទីគោរព​ស្រឡាញ់​របស់​សម្តេច​។​

​លោកជំទាវ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​សម្តេច​តេជោ អំពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ជាមួយ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ដោយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នឹង​បន្ត​ខិតខំ​ធ្វើការ​ជាមួយគ្នា​ក្នុង​ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត​។ លោកជំទាវ​នាយករដ្ឋមន្ត្រី បានលើកឡើង​បន្ថែម​ផងដែរ​ថា លោកជំទាវ និង​សម្តេច​ធិបតី មិន​ត្រឹមតែ​មាន​ឪពុក​ជា​នាយករដ្ឋមន្ត្រី ដែលជា​អ្នក​ពូកែ និង​ផ្តល់​បទពិសោធន៍​ល្អៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រាប់អាន​គ្នា​ជា​បងប្អូន​ល្អ​ទៀត ដែល​ការណ៍​នេះ​បាន​ញុំ​ា​ង​ឱ្យ​កិច្ច​ពិភាក្សា​គ្នា​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​។

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមានចិត្ត និង​កាយវិការ​នៃ​ការចូលរួម​រំលែក​ទុក្ខ ក្នុង​គ្រា​លំបាក​របស់​សម្តេច រួម​ទាំង​ក្នុង​នាម​ជា​បងប្អូន​។ សម្តេច​តេជោ ក៏​បាន​រំលឹក​អំពី​ការ​រាប់អាន​គ្នា ការប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​ឪពុក​លោកជំទាវ​នាយក​រដ្ឋមន្ត្រី និង​ការជួយ​គ្នា​ទៅវិញទៅមក​។

​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី សម្តេច​តេជោ បាន​ផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​ទាំង​ពីរ គិតគូរ​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី អនុតំបន់ ដូចជា អេ​ម៉ិក (ACMECS) GMS និង​ក្របខណ្ឌ​តំបន់​នានា ដូចជា​អាស៊ាន និង​អាស៊ិប (RCEP) ដើម្បី​ពង្រឹង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ឆ្លើយតប​ទៅ​នឹង​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​របស់​ពិភពលោក ជាពិសេស​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​។

​បន្ថែម​ពីលើ​នេះ សម្តេច​តេជោ បានចង្អុលបង្ហាញ​ថា កម្រិត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ទំនាក់ទំនង​រវាង​កម្ពុជា​-​ថៃ គឺ​មិន​ទាន់​ត្រឹមត្រូវ​ទេ ដោយ​ត្រូវ​ថែម​ពាក្យ «​គ្រប់​ជ្រុងជ្រោយ​» បន្ថែមទៀត ពីព្រោះ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាងច្រើន និង​លើ​គ្រប់​វិស័យ​។ ដូចនេះ ប្រទេស​ទាំង​ពីរ​ត្រូវ​ជំរុញ​ការអនុវត្ត​សកម្មភាព លើកកម្ពស់​កម្រិត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ ទៅជា «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» នាពេល​អនាគត​។ សម្តេច​តេជោ ក៏​សម្តែង​នូវ​ភាព​រីករាយ​ដោយ​បាន​កត់សម្គាល់ឃើញ​ប្រទេស​ទាំង​ពីរ​មាន​ការផ្សាភ្ជាប់​គ្នា​ល្អ និង​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​ផ្តល់​ការយកចិត្តទុកដាក់ ចំពោះ​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

​សម្តេច​តេជោ បាន​ជម្រាបជូន​អំពី​មូលដ្ឋាន​នៃ​ការផ្ទេរ​អំណាច​របស់ សម្តេច ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជំនាន់​ថ្មី ដែល​ជា​គិតគូរ​វែងឆ្ងាយ​អំពី​ការអភិវឌ្ឍ និង​អនាគត​របស់​កម្ពុជា ដោយ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ ដែល​តែង​សង្កេតឃើញ​មាន​អស្ថិរភាព និង​ជម្លោះ​នៅពេល​មាន​ការផ្លាស់ប្តូរ​អំណាច​។​

​ជា​ចុងក្រោយ សម្តេច​តេជោ បាន​ជូនពរ​លោក​ជំទាវ ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត្រ និង​គណៈប្រតិភូ​ថៃ ទទួលបាន ជោគជ័យ​ចំពោះ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​បង្កើន​ចំណង​មិត្តភាព​ប្រពៃណី និង​ទំនាក់ទំនង​ល្អ​បន្ថែមទៀត ហើយ សម្តេច​សង្ឃឹមថា នឹង​មាន​ឱកាស​ជួប​ឯកឧត្តម ថាក់ស៊ីន នា​ពេល​សមស្រប​ណាមួយ​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com