ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ សមាជិក​ព្រឹទ្ធសភា​៣​រូប​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ ចូល​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ - ចៅស្រី ស៊ុន ស្រី​តី (កុមារីលក់ផ្កា) បាន​ជួប លោកតា សម្ដេច​តេជោ ហើយ
0

ចៅស្រី ស៊ុន ស្រី​តី (កុមារីលក់ផ្កា) បាន​ជួប លោកតា សម្ដេច​តេជោ ហើយ

ចៅស្រី ស៊ុន ស្រី​តី (កុមារីលក់ផ្កា) បាន​ជួប លោកតា សម្ដេច​តេជោ ហើយ

នៅ​រសៀល​ថ្ងៃ​អាទិត្យ ១​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៥​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ក្រុមគ្រួសារ​របស់ ចៅស្រី ស៊ុន ស្រី​តី​(​ចៅស្រី​តូច លក់​ផ្កា​) ចូលជួប និង​បាន​សួរសុខទុក្ខ​នៅ​ភូមិគ្រឹះ​តាខ្មៅ​។

​បន្ទាប់ពី​បាន​សាកសួរ​ពី​ស្ថានភាព​រស់នៅ​ក្នុង​គ្រួសារ និង​ការសិក្សា​របស់​ចៅៗ គឺ​មាន​ជីវភាព​លំបាក កំពុង​រស់នៅ​ផ្ទះ​ដែល​ជា​ផ្ទះ​បង​ឱ្យ​ស្នាក់អាស្រ័យ​បណ្ដោះអាសន្ន ស្ថិតនៅ​ភូមិ​ថ្មី​(​គីរីរម្យ​) ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្នុងនោះ​ដែរ​គឺ​កំពុង​បង់​រំ​លោះ​ម៉ូតូ ១​គ្រឿង​ដើម្បី​ជា​មធ្យោបាយ​ប្រកប​របរ​ប្រចាំ​ថ្ងៃ​ផងដែរ​។ ដែល​ប្រាក់ចំណូល និង​សន្សំ​ទាំង​ប្ដី​និង​ប្រពន្ធ​គឺ​បាន​តែ​មួយ​គ្រប់​បង់​រំ​លោះ​ម៉ូតូ​ប្រចាំ​ខែ​ប៉ុន្នោះ​។ គ្រួសារ​ចៅស្រី តី មាន សមាជិក ៥​នាក់ រួមមាន​៖
– ឪពុក​ឈ្មោះ សេង រិទ្ធ អាយុ​៤០​ឆ្នាំ មុខរបរ អ្នក​បោចវល្លិ៍ ដក​ផ្សិត និង​ឈ្នួល​ប្រក់​ដំបូល​ផ្ទះ
– ម្ដាយ​ឈ្មោះ ទិ​ត្យ ម៉ុម អាយុ​៤៤​ឆ្នាំ មុខរបរ​លក់​ផ្កា និង​ចាប់ហួយ​បន្តិចបន្តួច​លើ​ភ្នំ​គីរីរម្យ មានកូន​៣​នាក់​ក្នុង​បន្ទុក ៖ ១)​ឈ្មោះ ស៊ុន ស្រី​ល័ក្ខ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ឈប់​រៀន​ថ្នាក់​ទី​៧ , ២)​ឈ្មោះ ស៊ុន ដេវីត ភេទ​ប្រុស អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣​នៅ​សាលា​ដូង លើ​ភ្នំ​គីរីរម្យ​, ៣)​ឈ្មោះ ស៊ុន ស្រី​តី ភេទ​ស្រី​អាយុ​៤​ឆ្នាំ​(​ចៅស្រី​លក់​ផ្កា​) មិន​ទាន់​ចូល​រៀន​។
​ឪពុកម្ដាយ ចៅ​ស្រីតី បាន​គោរព​ជម្រាបជូន សម្ដេច​តេជោ ថា ចៅស្រី ស៊ុន ស្រី​តី ជា​កូនស្រី​ឆ្លាត ចាប់ពី​ពេល​ចេះ​និយាយ​មក គឺ​និយាយ​ច្រើន ហើយ​តែងតែ​ទារ​យក​ផ្កា​ដែល​ម្ដាយ​ក្រង​រួច​ទៅ​លក់​នៅ​មាត់​ផ្លូវ​ជាមួយ ម្ដាយ ។ ក្នុង​ខណៈ​នៃ​ការគោរព​ជម្រាប សម្ដេច​តេជោ ចៅស្រី តី បាន​ជជែក​លេង​ជាមួយ សម្ដេច​តេជោ ជាច្រើន (​វីដេអូ​នឹង​ផ្សាយ​ជូន​នៅលើ TikTok)​។

​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់ គ្រួសារ​ចៅ​ស្រីតី សម្ដេច​តេជោ បាន​ផ្ដល់​ប្រាក់​ដុល្លារ​ចំនួន 10,000$ និង ប្រាក់​រៀល​ចំនួន ៣០​លាន​រៀល ដោយ​ដាក់​ចូល​គណនី​ធនាគារ​អោយ​។ សម្ដេច​តេជោ ក៏​នឹង​ផ្ដល់​១​លាន​រៀល​ក្នុង​១​ខែ​(​រយៈពេល​៣​ឆ្នាំ​) ព្រម​ទាំង​ទិញ​ដី​សម្រាប់​ធ្វើ​ផ្ទះ​ឱ្យ និង​ដី​សម្រាប់​ធ្វើ​ចំការ​ដែល​នៅ​ខាង​ក្រោម​ភ្នំ​គិរី​រម្យ​ជាប់​ផ្លូវធំ ដែល​អាច​ប្រកប​របរ​លក់​ចាប់ហួយ និង​អាច​ធ្វើ​ចំការ ចញ្ចឹមសត្វ​បាន ពិសេស​គឺ​កាន់តែ​ងាយស្រួល​សម្រាប់​កូនៗ​ទៅ​សាលារៀន​។ ដោយ ឯកឧត្ដម សេង ទៀង នឹង​ទទួល​រៀបចំ​កិច្ចការ​នេះ​។​

​សូម​ជូនពរ ក្រុមគ្រួសារ​ចៅស្រី ស៊ុន ស្រី​តី ជោគជ័យ សំណាងល្អ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com