ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ សមាជិក​ព្រឹទ្ធសភា​៣​រូប​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ ចូល​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ សមាជិក​ព្រឹទ្ធសភា​៣​រូប​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ ចូល​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម សុក ហា​ច​, ឧត្តម សេង ម៉ារ​ឌី និង​ឧត្តម គង់ មុនី​កា​សមាជិក​ព្រឹទ្ធសភា​៣​រូប មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ បាន​សំដែង​នូវ​ក្តីរីករាយ ដែល​បាន​ទទួល​ជួប​សមាជិក​ព្រឹទ្ធសភា​៣​រូប មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ បន្ទាប់​ជំនួប​លើក​មុន នា​ពេល​ក្រោយ​សម័យ​ប្រជុំ​ដំបូង​នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​៥​។ សម្តេច បាន​លើកឡើង​ថា ជំនួប​ពេល​នេះ គឺ​មុន​ពេល​សម្តេច​អញ្ជើញ​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ទិវា​រំដោះ​ភាគខាងត្បូង និង​ការបង្រួបបង្រួម​ជាតិ​វៀតណាម​។

​នា​ឱកាស​នោះ ឯកឧត្តម សុខ ហា​ច ក្នុងនាម​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​សំដែង​នូវ​សេចក្តី​រីករាយ ថ្លែងអំណរគុណ និង​ជា​កិត្តិយស​ណាស់ ដែល​សម្តេច​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សំណេះសំណាល មួយ​ឆ្នាំ​ម្តង​។ ឯកឧត្តម បាន​បញ្ជាក់ជូន​សម្តេច​តេជោ ថា សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ តែងតែ​ប្រកាន់យក​មា​គ៌ា និង​គោលការណ៍​ប្រឆាំង​គំនិត ក៏ប៉ុន្តែ មិន​ប្រឆាំង​ចំពោះ​ផលប្រយោជន៍​ជាតិ ដោយ​យក​មតិ​សម្របសម្រួល និង​ដាក់ចិត្ត​ចូលរួម​ជាមួយ​អាជ្ញាធរ ក្នុង​ការដោះស្រាយ​បញ្ហា​តំបន់ និង​សកល ជា​ផលប្រយោជន៍​របស់​ជាតិ​យើង​។ ក្នុងករណី​ស្ថានភាព​ប្រទេសជាតិ ជួបប្រទះ​បញ្ហា​លំបាក​ខាង​សេដ្ឋកិច្ច ខាង​ឯកឧត្តម មិន​ធ្វើឱ្យ​រាជរដ្ឋាភិបាល​ពិបាក​ទេ​។

​ឯកឧត្តម បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​យើងរ​ស់នឹង​កសិកម្ម ដូចនេះ ត្រូវ​អភិវឌ្ឍ​សក្តានុពល​កសិកម្ម ឱ្យបាន​ខ្លាំងក្លា​។ ជាមួយគ្នានេះដែរ យើង​គួរ កសាង​មូលដ្ឋានគ្រឹះ​នៅក្នុង​វិស័យ​អចលនទ្រព្យ ដែល​យើង​កំពុង​រង​ផលប៉ះពាល់ និង​ត្រូវ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​យើង ជាពិសេស វិស័យ​ទឹក ភ្លើង ការដឹកជញ្ជូន​។

​ឯកឧត្តម បាន​គូសបញ្ជាក់ថា សម្តេច​ធិបតី បាន​ខិតខំ​ប្រឹងប្រែង​ណាស់​ក្នុង​ការពង្រឹង​ការប្រកួតប្រជែង​នេះ ជាពិសេស ការពង្រឹង​ការគ្រប់គ្រង​មន្ត្រី​ស្អាតស្អំ​។ ឯកឧត្តម បាន​បន្តថា សម្តេច​តេជោ និង ខាង​ឯកឧត្តម យល់​គ្នា នៅលើ​ផ្លូវ​តែ​១ និង​បន្តដំណើរ​ទៅមុខទៀត​។​

​ឯកឧត្តម សេង ម៉ារ​ឌី បាន​រំលឹកថា​នៅក្នុង​ជំនួប​ឆ្នាំមុន​ជាមួយ​សម្តេច ឯកឧត្តម បាន​ស្តាប់​សំដី អនុសាសន៍ ការវិភាគ​របស់​សម្តេច ពី​បញ្ហា​ក្នុងស្រុក និង​សកល​។ ឯកឧត្តម មានការ​កោត​ស្ញើបស្ងែង និង​កោតសរសើរ​សម្តេច​។ បទពិសោធ​របស់​សម្តេច​ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​ចុងក្រោយ​នេះ សម្តេច​តែងតែ​រក​ផ្លូវ​ចេញ​បាន​រហូត មិន​ដែល​មាន​ការ​ទល់​ច្រក និង បរាជ័យ​ទេ​។

​ឯកឧត្តម បាន​បន្តថា ស្ថានការណ៍​បច្ចុប្បន្ន​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច គឺ​ដូចជា ការ​ជូនពរ ពី​លើ​មេឃ (Blessing in the sky) ដែល​មើល​រូបភាព មិន​សូវ​ល្អ​ទេ ក៏ប៉ុន្តែ អាច​ជា​កាលានុវត្តន៍ភាព​។ ឯកឧត្តម ក៏​ជូន​ជា​ទស្សន​យល់ឃើញថា ប្រទេស​កម្ពុជា​យើង​គួរ​ឈានដល់​ចំណុច​មួយ​ដែល​ត្រូវ​ផ្លាស់ប្តូរ នោះ​ការ​ចេញ​ពី​វិស័យ​កាត់ដេរ និង​គួរ​វិនិយោគ​លើ​វិស័យ​មួយ​ដែល​គេ​មិន​ទាន់​ធ្វើ គឺ ឧស្សាហកម្ម អម​មនុស្ស​ចាស់ ឬ សេវា​ថែទាំ និង​មនុស្ស​ចាស់ជរា ដោយផ្ទាល់ ឬ ពី​ចង្ងាយ អាច​តាម​ប្រព័ន្ធ​អន​ឡា​ញ​។

​ឯកឧត្តម គង់ ម៉ូ​នី​កា បាន​បន្ថែមថា សម្តេច​តេជោ បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អារ៉ាប់ និង​បាន​ផ្សព្វផ្សាយ និង ទាក់ទាញ​វិនិយោគ​មក​កម្ពុជា​។ ឯកឧត្តម យល់ឃើញ​ថា​គួរ​ជំរុញ​បន្ថែម​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផ្នែក ក​សិ​-​ទេសចរណ៍ ដូចជា ទេសចរ​បរទេស មកលេង​ចំការ និង បេះ​ផ្លែឈើ ដូច​នៅ​ប្រទេស​មួយចំនួន​។

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ បាន​គូសបញ្ជាក់ថា យើង​មិន​ចាំបាច់​មាន​ទស្សន​ដូចគ្នា​ទាំងស្រុង​ទេ ទោះបី​ក្នុង​បក្ស​មួយ ឬ ក្នុង​គ្រួសារ​មួយ ក៏​មិន​អាច​មាន​ទស្សន​ដូចគ្នា​ទាំងស្រុង​បាន​ដែរ​។ ក៏ប៉ុន្តែ យើង​ត្រូវ​យល់​អ្វី​ដែល​ដូចគ្នា និង ខុសគ្នា​។ ដូចគ្នា គឺ ផលប្រយោជន៍​ជាតិ រីឯ ខុសគ្នា គឺ ការគិត និង ធ្វើ​សកម្មភាព​ខុសគ្នា គឺជា​រឿង​ធម្មតា​។​

​សម្តេច​បាន​បន្ថែមថា រាជរដ្ឋាភិបាល បាន​បញ្ជូន​ពលករ​ទៅ​ជប៉ុន និង​កូរ៉េ ដែល​ធ្វើ​ការងារ​ជួយ​មើល​មនុស្ស​ចាស់​។ ប្រទេស​ទាំងនេះ កំពុងបើក​សាលា​បណ្តុះបណ្តាល​ពលករ រួច​បញ្ជូន​ទៅ​ធ្វើការ​នៅ​ស្រុក​គេ​។ ជាមួយគ្នានេះដែរ យើង​ត្រូវ​រៀបចំ​ជា​ប្រព័ន្ធ​ឱ្យបាន​ច្បាស់លាស់ កុំឱ្យ​មាន​ការកេងប្រវ័ញ្ច​។​

​ទន្ទឹម​គ្នា​នេះ​ដែរ កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​នៅក្នុង​ស្រុក ដូចនេះ យើង​កំពុង​ពង្រឹង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការបណ្តុះបណ្តាល​ជំនាញ​ទៅតាម​តម្រូវការ​។ រាជរដ្ឋាភិបាល មាន​បទពិសោធន៍​ដោយ​បាន​ធ្វើ​អន្តរាគមន៍ ពេល​វិបត្តិ​សេដ្ឋកិច្ច​សកល​នៅ ២០០៨ ដោយ​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​ថ្មី​ដល់​កម្មករ​ដែល​បាត់បង់​ការងារ​ដោយសារ​ការបិទ​រោងចក្រ និង​ចាត់វិធានការ​ជាច្រើន​ទៀត​។ សម្តេច បាន​សង្កត់ធ្ងន់ថា យើង​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ដង និង​ដឹង​ភាព​ធន់​របស់​យើង ។ វិបត្តិ​មួយ តែង​បង្កប់​កាលានុវត្តភាព​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំក្រោយ​នេះ កម្ពុជា​បាន​ពង្រឹង​ភាព​ធន់ ដោយ​បាន​បង់​ពន្ធ​លើ​ទំនិញ​ដែល​នាំចេញ​ទៅ​ប្រទេស​ជាច្រើន និង​កាត់បន្ថយ​ការ​ពឹង​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ សម្តេច​តេជោ យល់​ស្រប​នឹង ឯ​ឧ សុខ ហា​ច ថា​ការគ្រប់គ្រង​មន្ត្រី​ស្អាតស្អំ ការពង្រឹង​សមត្ថភាព​របស់​មន្ត្រី ធនធានមនុស្ស ប្រកប​ដោយ​គុណធម៌ សំខាន់​ណាស់​។

​ទន្ទឹមនឹងនេះ​ដែរ យើង​ត្រូវ​ពង្រឹងសមត្ថភាព និង​ការប្រកួតប្រជែង​របស់​យើង​នៅក្នុង​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ដែល​យើង​មាន រួម​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ ចិន កូរ៉េ​ខាងត្បួង និង អេ​ម៉រ៉ា​ត​អា​រ៉ាប់រួម និង​នៅក្នុង​ក្របខ័ណ្ឌ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន អាស៊ាន​-​ចិន RCEP …​។

​សម្តេច​បាន​បន្ថែមថា យើង​បន្ត​ដំណើរ​ជាមួយគ្នា នៅក្នុង​ព្រឹទ្ធសភា​ពហុបក្ស ក្រោម​ម្លប់​នៃ​សន្តិភាព និង ស្ថិរភាព​នយោបាយ​។ យើង​ប្រឹង​មួយ​ដង្ហើម​ទៀត ពី​ពេល​នេះ ទៅ​ឆ្នាំ​២០២៩ ក្នុង​ការចាកចេញ ពី​លក្ខន្តិកៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) និង ឈានដល់ ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។
​កិច្ច​សំណេះសំណាល​រវាង​សម្តេច​តេជោ និង​សមាជិក​ព្រឹទ្ធ​សភា​មកពី​បក្ស​ឆន្ទៈ​ខ្មែរ ត្រូវបាន​បញ្ចប់​ក្រោម​បរិយាកាស​ដ៏​ស្និទ្ធស្នាល និង​ដើម្បី​ផលប្រយោជន៍​ជាតិ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com