ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ ទាំង​មន្ត្រី​នគរបាល និង​មន្ត្រី​ពន្ធនាគារ កំពុង​សិក្សា​នៅតាម​បណ្តា​សាលា​បណ្តុះបណ្តាល​នគ​រ​បាល ចំណុះ​ក្រសួង​នគរបាល​វៀតណាម ដែល​មាន​នៅ​ភាគខាងត្បូង​ប្រទេស​។ ពិធី​សំណេះសំណាល​បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​មហាវិទ្យាល័យ​តម្រួត​ប្រជាជន ទីក្រុង​ហូជីមិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ និង​សិក្ខាកាម​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ​ជាង​២០០​នាក់​។

​លោក រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានឱ្យដឹងថា នា​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​កោតសរសើរ និង​លើកទឹកចិត្ត​មន្ត្រី​សិក្ខាកាម ដោយ​បាន​មានប្រសាសន៍ថា សិក្ខាកាម​ត្រូវ​តែមាន​មោទនភាព​ចំពោះ​អង្គភាព និង​ក្រុមគ្រួសារ ដែល​បង្ក​លក្ខណៈ និង​គាំទ្រ​ឱ្យ​បាន​មក​ទទួល​ការបណ្តុះបណ្តាល នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​យកចំណេះ​ជំនាញ បទពិសោធ​យកទៅ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ក៏​ដូចជា​មនុស្ស​ជាតិ​។

​បើ​តាម​លោក រ៉េ​ន រតនៈ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​បាន​មានប្រសាសន៍ថា ការ​មក​សិក្សា​នៅ​ក្រៅប្រទេស មិន​ថា​នៅ​ប្រទេស​វៀតណាម ឬ​ប្រទេស​ណា​ទេ ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល និង​ដោយឡែក​ក្រសួងមហាផ្ទៃ ក្នុង​ការធានា​គុណភាព​ធនធានមនុស្ស​ក្នុង​ជួរ​កងកម្លាំង​ឱ្យ​កាន់តែ​មាន​សមត្ថភាព ចំណេះ​ជំនាញ និង​បទពិសោធ ដូចដែល​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ក្នុងនោះ​ក៏​មាន​មុំ​ពាក់ព័ន្ធ​នឹង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។

​អ្នកនាំពាក្យ​បន្តថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ក៏បាន​លើកឡើង​អំពី​សារៈសំខាន់​នៃ​ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ​សមត្ថភាព​ចំណេះ​ជំនាញ ដោយសារ​តែ​បច្ចុប្បន្ន​ពិភពលោក​មាន​ការប្រឈមមុខ​ស្មុគស្មាញ​។ ឯកឧត្តម​បាន​រំលឹក​ជា​ថ្មី​ទៀត ឱ្យ​កងកម្លាំង​ជា​សិក្ខាកាម​ទាំងអស់​ក្នុង​ឱកាស​នៃ​ការសិក្សា​រៀនសូត្រ​នៅ​ប្រទេស​វៀតណាម ក៏ដូចជា​ការចេញ​ទៅ​បំពេញ​ការងារ​តាម​អង្គភាព សូម​បន្ត​ការគោរព​នូវ​វិន័យ សេចក្ដីថ្លៃថ្នូរ មាន​វិជ្ជាជីវៈ និង​ត្រូវ​ធ្វើ​ខ្លួន​ជា​នគរបាល​ដែល​ផ្តល់​ភាព​កក់ក្តៅ ជា​ទីពឹង​ពំនាក់​សម្រាប់​ប្រជាពលរដ្ឋ​។

​បើ​តាម​អ្នកនាំពាក្យ​ដដែល ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​លើកទឹកចិត្ត​កងកម្លាំង​សិក្ខាកាម​ទាំងអស់ កុំឱ្យ​មាន​ការបារម្ភ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ស្របច្បាប់​ក្នុង​នាម​ជា​មន្ត្រី រួម​ទាំង​អតីតភាព​ការងារ​របស់​ខ្លួន និង​ការលើកទឹកចិត្ត​នានា ពីព្រោះ​ថ្នាក់ដឹកនាំ​បាន​យកចិត្តទុកដាក់ និង​បាន​ណែនាំ​ឱ្យ​គ្រប់​អង្គភាព​ត្រៀមលក្ខណៈ ផ្តល់​ការលើកទឹកចិត្ត រួមទាំង​ការរក្សា​អតីតភាព​នៃ​ការរៀនសូត្រ​សម្រាប់​ការស្នើ​ដំឡើង​ស័ក្ដិ​តាម​តួនាទី​។

​ក្នុងឱកាស​នោះ​ដែរ តំណាង​សិក្ខាកាម​ក៏​បាន​ឡើង​ប្ដេជ្ញាចិត្ត និង​ថ្លែងអំណរគុណ ដោយ​ចាត់ទុក​វត្តមាន ឯកឧត្តម​អភិ​បណ្ឌិត និង​គណៈប្រតិភូ នា​ឱកាស​នោះ​ថា ជា​ការផ្ដល់​នូវ​ភាពកក់ក្តៅ​ដល់​ពួកគេ​ដែល​កំពុង​សិក្សា​រៀនសូត្រ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ តាម​លោក រ៉េ​ន រតនៈ តំណាង​សិក្ខាកាម​បាន​ប្ដេជ្ញាចិត្ត ការពារ​ឱ្យបាន​ជា​ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ គាំទ្រ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ខិតខំ​សិក្សា​រៀនសូត្រ និង​យកចំណេះ​ជំនាញ​ទៅ​បំពេញការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ ជាពិសេស​ធានា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្រោម​ម្លប់​និង​មនុញ្ញផល​នៃ​សុខសន្តិភាព​។

​សូមបញ្ជាក់​ថា នៅ​ចុងបញ្ចប់​នៃ​ពិធី​សំណេះសំណាល ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​សិក្ខាកាម​ទាំង​២៥៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន ៣០០​ដុល្លារ និង​បាន​អញ្ជើញ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សិក្ខាកាម​ប្រកបដោយ​ក្ដី​សោមនស្ស​រីករាយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com