ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ សមាជិក​ព្រឹទ្ធសភា​៣​រូប​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ ចូល​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ - ចៅស្រី ស៊ុន ស្រី​តី (កុមារីលក់ផ្កា) បាន​ជួប លោកតា សម្ដេច​តេជោ ហើយ
0

​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​

​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​

​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ក្នុង​ឱកាស​សម្ដេច​តេជោ និង​គណៈប្រតិភូ​ចូលរួម​ពិធី​អបអរសាទរ​ខួប​៥០​ឆ្នាំ​នៃ​ទិវា​រំដោះ​ភាគខាងត្បូង និង​ការបង្រួបបង្រួម​ជាតិ​វៀតណាម នៅ​ទីក្រុង​ហូជីមិញ​។​

​យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម តូ ឡឹម បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ សម្ដេច​តេជោ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​មក​កាន់​ប្រទេស​វៀតណាម​នៅ​ពេល​នេះ​។ ឯកឧត្តម​ក៏​បង្ហាញ​នូវ​ក្តី​សប្បាយរីករាយ​ដែល​បាន​ជួប​ជាមួយនឹង​សម្ដេច​តេជោ​សារជាថ្មី នៅក្នុង​ឱកាស​ថ្ងៃ​រំដោះ​ភាគខាងត្បូង និង​បង្រួបបង្រួម​ជាតិ​វៀតណាម នៅក្នុង​ទីក្រុង​ហូជីមិញ​។ ឯកឧត្តម​បាន​លើកឡើង​ថា សម្ដេច​តេជោ និង​ឯកឧត្តម តែងតែ​ជួបគ្នា​ជាប្រចាំ និង​ចែករំលែក​អំពី​សភាពការណ៍​នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម ក៏បាន​អរគុណ​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​បាន​បញ្ជូន​កងទ័ព​មក​ចូលរួម​ក្នុង​ព្យូហ​យាត្រា​អបអរសាទរ​ខួប​លើក​ទី​៥០ នៃ​ការបង្រួបបង្រួម​ជាតិ​វៀតណាម នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ​អរគុណដ​ល់ ឯកឧត្តម​អគ្គលេខាធិការ​បក្ស​បក្ស​ដែល​បាន​អញ្ជើញ​សម្ដេច​ឲ្យចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​របស់​វៀតណាម និង បាន​អរគុណ​ផងដែរ​ចំពោះ​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋាភិបាល​ព្រមទាំង​ប្រជាជន​វៀតណាម ចំពោះ​ការស្វាគមន៍​និង​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​សម្ដេច និង​គណៈប្រតិភូ​។​

​សម្តេច​ក៏​បាន​អបអរសាទរ ឯកឧត្តម​អគ្គលេខាធិការ​បក្ស រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ក្នុង​ឱកាស​ខួប​លើក​ទី​៥០​ឆ្នាំ​នៃ​ថ្ងៃ​រំដោះ​ភាគខាងត្បូង និង​បង្រួបបង្រួម​ជាតិ​វៀតណាម​។

​សម្ដេច​ក៏​បាន​សម្ដែង​នូវ​ក្តីរីករាយ​ក្រៃលែង​ដែល​បាន​មក​កាន់​ទីក្រុង​ហូជីមិញ​ជា​ថ្មី​ម្ដងទៀត និង​បាន​ជួប​ជាមួយ​នឹង​ឯកឧត្តម​អគ្គលេខាធិការ​បក្ស​ជាថ្មីទៀត បន្ទាប់​ពី​ជំនួប​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​វៀតណាម និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​បី​កម្ពុជា ឡាវ វៀតណាម នៅក្នុង​ទីក្រុង​ហូ​ជីន​នេះ​។​

​សម្ដេច​តេជោ​បាន​បង្ហាញ​នៅ​មោទនភាព​ដែល​មាន​កងទ័ព​កម្ពុជា​បាន​ចូលរួម​ក្នុង​ព្យុហយាត្រា​កងទ័ព​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥០​នៃ​ការរំដោះ​ភាគ​ខាងត្បូង​និង​បង្រួបបង្រួម​ជាតិ​វៀតណាម ដែល​សកម្មភាព​នេះ​មិន​ត្រឹមតែ​បង្ហាញ​អំពី​មិត្តភាព​ជា​អ្នក​ចិត្ត​ខាង​ល្អ និង​បងប្អូន​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ចូលរួម​បង្កើត​នូវ​ទំនាក់ទំនង​កងទ័ព និង​កងទ័ព​ទៀត​ផង​ដែរ​រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្ដេច​តេជោក៏បាន​បន្ថែមថា ក្នុងនាម​ជា​អ្នកជិតខាង​ល្អ កម្ពុជា​និង​វៀតណាម​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក នូវ​គ្រប់​កាលៈទេសៈ​ជាពិសេស​នៅក្នុង​គ្រា​លំបាក​។ សម្ដេច​ក៏​រំលឹក​ពី​អនុស្សាវរីយ៍​របស់​សម្ដេច​កាលពី​ឆ្នាំ​១៩៧៧ មកកាន់​ប្រទេស​វៀតណាម​ដើម្បី​ស្វែងរក​នូវ​ការគាំទ្រ​រំដោះ​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​និង​កសាង​កម្ពុជា​ទម្រាំ​តែ​មាន​ថ្ងៃនេះ​។​

​ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម​ក៏​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា​សម្រេចបាន​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​កន្លងមក ដោយ ឯកឧត្តម​សង្កត់ធ្ងន់ថា​ភាព​រីកចម្រើន​របស់​កម្ពុជា​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការដឹកនាំ​ដោយ​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម បាន​លើកឡើង​ថា នៅលើ​ពិភពលោក​នេះ មិន​មាន​ទំនាក់ទំនង​ណា​ល្អ ដូច​ទំនាក់ទំនង វៀតណាម និង​កម្ពុជា​នោះ​ឡើយ​។​

​ឯកឧត្តម​បាន​បញ្ជាក់ទៀតថា វៀតណាម​មិន​ភ្លេច​នោះទេ​នូវ​ការ​អរគុណ ចំពោះ​ការគាំទ្រ​ពី​មិត្ត​ភក្កិបរទេស​ជាពិសេស​គឺ​កម្ពុជា​តែម្ដ​ង​ដែល​នៅ​ជាមួយគ្នា​ក្នុង​គ្រា​លំបាក​។ ឯកឧត្តម​បាន​អរគុណ​ចំពោះ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា និង​ប្រជាជន​កម្ពុជា​ដែល​បាន​ជួយ​គាំទ្រ វៀតណាម​ទទួលបាន​នូវ​ជ័យជំនះ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា​ឆ្នាំ​១៩៧៥​។ ឯកឧត្តម​បាន​បន្ថែមទៀតថា ដោយ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​ប្រទេស​ទាំង​ពីរ ដែល​ឆ្លងកាត់​ជាមួយ​គ្នា​ដ៏​លំបាក ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​រក្សា និង​ពូន​ជ្រុំ និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ បន្តទៀត​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ​បានលើកឡើ​ង​ថា កម្ពុជា និង​វៀតណាម មិន​ត្រឹមតែ​ត្រូវ​រក្សា​សន្ទុះ​នៃ​ទំនាក់ទំនង​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​តែ​បង្កើន​ថែម​ទៀត​ដើម្បី​ពួន​ជុំ​ទំនាក់ទំនង​ជា​ប្រពៃណី ពង្រឹង​សាមគ្គីភាព ការយោគយល់​គ្នា​កាន់តែ​ប្រសើរ​ឡើង និង​កិច្ចសហប្រតិបត្តិការ​ធ្វើ​ភាគី​ឲ្យ​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ​។ ចំពោះ​ទំនាក់ទំនង​រវាង​បក្ស​ទាំងពីរ​វិញ សម្ដេច​តេជោ​បានបញ្ជាក់​ថា​កិច្ចប្រជុំ​កំពូលរ​វា​ង​គណបក្ស ប្រជាជន​កម្ពុជា និង​បក្សកុម្មុយនិស្ត​វៀតណាម​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​បាន​ស្ដែង​យ៉ាង​ច្បាស់​នូវ​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ល្អ​របស់​គណបក្ស​ទាំងពីរ​។ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំ​នាក់​ទំនង​ល្អ​រវាង​មន្ត្រី​បន្តវេន​ជំនាន់​ក្រោយ​របស់​បក្ស និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​បាន​សំដែង​ក្តីរីករាយ​ដែល រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា និង រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម វៀតណាម បាន​ចុះហត្ថលេខា​លើ “​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា វៀតណាម ២០២៥-២០២៦” កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា នៅ​ទីក្រុង​ហាណូយ ។ ភាគី​វៀតណាម​បាន​ឯកភាព លើ​ការបង្កើត​យន្តការ គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​ចម្រុះ ដើម្បី​ជំរុញ​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម ដល់​គោលដៅ​២០​ពាន់​លាន និង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​នៅតាម​បណ្តោយ​ព្រំដែន​។​

​ឯកឧត្តម អគ្គលេខាធិការ បាន​គូសបញ្ជាក់ថា ប្រទេស​ទាំង​ពីរ​ត្រូវតែ​នៅ​ជាមួយគ្នា​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អ និង ឯកភាព​ជាមួយ​សម្តេច​តេជោ លើ​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម ជាពិសេស ទ្វេភាគី​វៀតណាម កម្ពុជា ឱ្យដល់​២០​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ឯកឧត្តម ក៏​បាន​ឯកភាព​ផងដែរ ចំពោះ​ការលើកឡើង​របស់​សម្ដេច​តេជោ ដោយ​ឲ្យ​អ្នកជំនាន់ក្រោយ នៃ​បក្ស​និង​រដ្ឋាភិបាល​បន្ត​កិច្ច​សហ​ប្រតិ​ការល្អ​។ ឯកឧត្តម សង្ឃឹម​ថា​ទំនាក់ទំនង រវាង​ថ្នាក់ដឹកនាំ​វ័យក្មេង របស់​រដ្ឋាភិបាល​និង​បក្ស រវាង​ប្រទេស​ទាំង​ពីរ​និង​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ។​

​សម្ដេច​តេជោក៏បាន​អរគុណ​ជាថ្មី​ម្ដង​ទៀត​ដល់​រដ្ឋាភិបាល​វៀតណាម ដែល​ផ្ដល់​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​សម្ដេច និង​គណៈប្រតិភូ និង​ក៏​បាន​ជូនពរ​ឯកឧត្ត​អគ្គលេខាធិកា​របក្ស​កុ​ម្មុយ​នី​ស​វៀតណាម ឱ្យមាន​សុខភាព​ល្អ និង​បន្ត​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ហើយ​ក៏​អបអរសាទរ​ជាមួយ​នឹង​ប្រជាជន​វៀតណាម​ដែល​នៅក្នុង​ឱកាស​ខួប​៥០​ឆ្នាំ​នៃ​ការបង្រួបបង្រួម​ជាតិ​វៀតណាម​។​

​ជំនួប​របស់ សម្តេច​តេជោ ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​សប្បាយរីករាយ និង​ស្និត​ស្នាល​យ៉ាង​ខ្លាំងក្លា​បំផុត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com