ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ សមាជិក​ព្រឹទ្ធសភា​៣​រូប​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ ចូល​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ - ចៅស្រី ស៊ុន ស្រី​តី (កុមារីលក់ផ្កា) បាន​ជួប លោកតា សម្ដេច​តេជោ ហើយ
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​

នៅរ​សៀល​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ផាម មិ​ញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស សម្ដេច​តេជោ និង​គណៈប្រតិភូ​ចូលរួម​ពិធី​អបអរសាទរ​ខួប​៥០​ឆ្នាំ​នៃ​ថ្ងៃ​រំដោះ​ភាគ​ខាងត្បូង​និង ការបង្រួបបង្រួម​ប្រទេស​វៀតណាម​។​

​យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ សម្តេច​តេជោ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​ក្នុង​ខួប ៥០​ឆ្នាំ នៃ​ថ្ងៃ​រំដោះ​ភាគខាងត្បូង​និង​បង្រួបបង្រួម​វៀតណាម នៅ​ទីក្រុង​ហូ​ជី​មី​ញ​នៅពេលនេះ​។ ឯកឧត្តម អរគុណ​កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​ជួយ​វៀតណាម​ឲ្យសម្រេចបាន​ជោគជ័យ​។ ឯកឧត្តម ក៏​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បញ្ជូន​កងទ័ព​ម​ក​ចូលរួម​ព្យូហ​យាត្រា​កងទ័ព​។

​សម្តេច​តេជោ បាន​អបអរសាទរ ឯកឧត្តម រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ក្នុង​ឱកាស​ខួប ៥០​ឆ្នាំ នៃ​ការរំដោះ​ភាគខាងត្បូង និង​បង្រួបង្រួម​ជាតិ​វៀតណាម ។ សម្តេច​ប្រធានព្រឹទ្ធសភា ក៏​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​បក្ស រដ្ឋសភា និង​រដ្ឋាភិបាល​វៀតណាម ចំពោះ​ការស្វាគមន៍ និង​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​សម្តេច និង​គណៈប្រតិភូ​កម្ពុជា​ទាំងអស់ ក្នុង​ឱកាស​ចូលរួម ព្រឹត្តិការណ៍​ដែល​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​វៀតណាម ។​

​សម្តេច​តេជោ បាន​លើកឡើង​ថា កាលពី​អតីតកាល​យើង​ជួយ​គ្នា ពឹង​គ្នា​ទៅវិញ តាមរយៈ​កងទ័ព តែ​ឥឡូវ កម្ពុជា​និង​វៀតណាម​ជួយ​គ្នា និង​ពឹង​គ្នា ទៅវិញទៅមក តាមរយៈ​សេដ្ឋកិច្ច ពោល​គឺ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ទៅវិញទៅមក​។ សម្តេច​តេជោ បញ្ជាក់ថា វៀតណាម ពូកែ​កែច្នែ កម្ពុជា​ពូកែ​ដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់​លេខ​១ នៅលើ​ពិភពលោក ក្នុង​ការផលិត​គ្រាប់ស្វាយចន្ទី ឯ​វៀតណាម​ជាប់​លេខ​១ ខាង​កែច្នៃ​នាំចេញ​ស្វាយចន្ទី​ទៅ​លក់​នៅលើ​ពិភពលោក​។ ដូច្នេះ វា​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​នៅក្នុង​ពាណិជ្ជកម្ម​។​

​សម្តេច បន្ថែមថា ការប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច ជាពិសេស សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ផ្សារភ្ជាប់ ជាមួយ​ភូមិសាស្ត្រ​នយោបាយ កំពុង​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​ប្រទេស​ជាច្រើន​រួម​ទាំង​ប្រទេស​កម្ពុជា​និង​វៀតណាម​ផងដែរ ។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ និង​ជាង​ពេលណាៗ​ទាំងអស់ យើង​ត្រូវ​សហការ និង​ជួយ​គ្នា​ទៅវិញទៅមក ស្រប​តាម​ស្មារតី «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​»​។ សម្តេច​តេជោ ចង់ឃើញ​ប្រទេស​ទាំង​ពីរ​ពង្រីក​នូវ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ក្នុងនាម​ជា​ប្រទេសជិតខាង ដោយ​មិន​គួរ​សំឡឹងមើល​ទីផ្សារ​នៅ​ឆ្ងាយ​ពេក​នោះទេ​។

​សម្តេច​តេជោ ក៏​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ក្រសួង​ពាណិជ្ជកម្ម​ទាំង​ពីរ​នៅ​ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ហាណូយ ដែល​ភាគី​ទាំងពីរ​៖ បាន​ចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រាប់ អនុវត្ត​ឆ្នាំ​២០២៥-២០២៦ ដោយ​ឯកភាព​បង្កើត​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ដល់​គោលដៅ​២០​ពាន់​លាន​ដុល្លា​អាមេរិក និង ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​នៅ​តាម​បណ្តោយ​ព្រំដែន​។

​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់​ថា គោលដៅ ២០ ពាន់​លាន​ដុល្លារ​នេះ ជា​គោលដៅ​អាចធ្វើ​បាន មិនមែន​ជា​គោលដៅ​ដែល​ធំ​ជ្រុល​ធ្វើ​មិន​បាន​នោះឡើយ​។ សម្តេច​បន្ថែមថា ថ្វី​បើ​វៀតណាម ជា​ប្រទេស​ធំ​មាន​ប្រជាជន​ដល់ ១០៦ លាន់​នាក់ ជាទី​ផ្សារ​ធំ តែ​កម្ពុជា​មាន​ប្រជាជន​តែ ១៧ លាន​នាក់​ពិតមែន តែ​មាន​តម្រូវការ​ខ្ពស់​។

​ក្រៅពី​ពាណិជ្ជកម្ម ឆ្លៀត​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ បាន​វាយ​យ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ធនធានមនុស្ស​រវាង​ប្រទេស​ទាំង​ពីរ ដោយ​សម្តេច​អរគុណ​វៀតណាម ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ការរស់នៅ​របស់​និស្សិត និង​សិក្ខាកាម​កម្ពុជា​ដែល​កំពុង​សិក្សា នៅ​វៀតណាម ហើយ​វៀតណាម​បន្ត​ផ្តល់​អាហារូបករណ៍ និង​វគ្គ​បណ្តុះបណ្តាល ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា សំដៅ​ពង្រឹង​សមត្ថភាព​មូលធន​មនុស្ស​កម្ពុជា​។

​ជា​ការឆ្លើយតប ឯកឧត្តម ផាម មិ​ញជិញ ក៏​ពេញចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ផងដែរ ដែល ឯកឧត្តម សង្ឃឹមថា ពាណិជ្ជកម្ម​កម្ពុជា វៀតណាម សម្រេចបាន ២០ ពាន់​ដុល្លារ តាម​ការចង់បាន​របស់​ប្រទេ​សទេស​ទាំងពីរ ។ ឯកឧត្តម បន្ថែមថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ វៀតណាម នឹង​ទិញ​អង្ករ ស្វាយចន្ទី និង​គ្រឿង​សមុទ្រ​បន្ថែមទៀត​ពី​កម្ពុជា​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី ក៏​សន្យា​ចំពោះ​មុខ​សម្តេច​តេជោ ក្នុង​ការបញ្ចុះ​ពន្ធ​នៃ​ការនាំ​ស៊ីម៉ង់​ទៅកាន់​ប្រទេស​កម្ពុជា និង​សន្យា ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា តាម​តម្រូវការ​របស់​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​បច្ចេកវិទ្យា ព្រមទាំង​សន្យា​ផ្តល់​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​កម្ពុជា​តាម​តម្រូវការ​ជាក់ស្តែង​ផងដែរ​។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​បង្ហាញ​នូវ​ការពេញចិត្ត និង​បាន​អរគុណ​ចំពោះ​ការសន្យា​របស់ ឯកឧត្កម​នាយករដ្ឋមន្ត្រី​វៀតណាម​ក្នុង​ការសហការ​និង​គាំទ្រ​ដល់​កម្ពុជា​។

​ដោយឡែក​ក្នុង​ចុងបញ្ចប់​នៃ​ជំនួប សម្តេច​តេជោ បាន​ស្នើ​ឲ្យ​វៀតណាម​គាំទ្រ ទីម័​រឡេ​ស្តេចូ​ល​ជា​សមាជិក​អាស៊ាន ។ សម្តេច​តេជោ រំលេច​ថា ចាប់តាំងពី​ក្លាយជា​អ្នក​សង្កេតការណ៍​នៅ​ឆ្នាំ​២០២២ ទីម័​រឡេ​ស្តេ​មិន​ត្រឹមតែ​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​កិច្ចប្រជុំ និង​សកម្មភាព​អាស៊ាន​ជាច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​រួមចំណែក​ក្នុង​ន័យ​ស្ថាបនា​ដល់​ការពិភាក្សា​អំពី​ការកសាង​សហគមន៍​អាស៊ាន និង​ដំណើរការ​សមាហរណកម្ម​ក្នុង​តំបន់​ផងដែរ​។ ទីម័​រឡេ​ស្តេ បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​បំពេញ​រាល់​តម្រូវការ​ដែល​មាន​ចែង​ក្នុង ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​សមាជិកភាព​អាស៊ាន​ពេញសិទ្ធិ ដោយ​បាន​បំពេញ​លក្ខណៈវិនិច្ឆ័យ​ចំនួន ៦ ក្នុងចំណោម ៧ និង​បន្ត​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ក្នុង​ការ​ចូល​ជា​ភាគី​នៃ​លិខិ​តូបក​រណ៍ គតិយុត្ត​។

​សម្តេច​តេជោ អះអាងថា ដោយ​ទទួលស្គាល់​ការប្តេជ្ញាចិត្ត និង​វឌ្ឍនភាព​វិជ្ជមាន​របស់​ទីម័​រឡេ​ស្តេ កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង ឲ្យ​ទីម័​រឡេ​ស្តេ​ក្លាយ​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​នៅ​ឆ្នាំនេះ ហើយ​ទីម័​រឡេ​ស្តេ អាច​បន្ត​ធ្វើ​ការចូល​ជា​ភាគី​នៃ​លិខិ​តូបក​រណ៍​គតិយុត្តដែ​ល​នៅ​សេសសល់​នៅពេល​ក្រោយ​។ សម្តេច​ប្រធានព្រឹទ្ធសភា ជឿជាក់ថា ការចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័​រឡេ​ស្តេ នឹង​ធ្វើឱ្យ​អាស៊ាន​កាន់តែ​រឹងមាំ ជា​ក្រុម ក្នុងពេល​ពិភពលោក​មាន​ភាព​មិន​ប្រាកដប្រជា ហើយ​ក៏​នឹង​ជួយ​ទីម័​រឡេ​ស្តេ ទទួល កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com