ទាន់ហេតុការណ៍
កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​

​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែង​ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ ការគាំទ្រ​ដល់​យន្តការ​ច្រកចេញចូល​តែ​មួយ ការរៀបចំ​ផែនការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី ក្រុមប្រឹក្សា និង​គណៈ​អភិបាល ការងារ​គ្រប់គ្រង​សំរាម ការងារ​ចរាចរណ៍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​។ ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ប្រចាំឆ្នាំ​២០២៤ នៃ​ការផ្តល់​សេវា​រដ្ឋបាល តាម​យន្តការ​ច្រកចេញចូល​តែ​មួយ និង​ការសម្រុះសម្រួល ដោះស្រាយ​បណ្តឹង​តាម​យន្តការ​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នា​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​អគារ S នៃ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា កំណែ​ទម្រង់​ការ​ផ្ដល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​ការងារ​អាទិភាព​មួយ​នៅក្នុង​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​កំណែទម្រង់​នេះ ត្រូវ​មាន​សង្គតិភាព និង​ភាព​ប្រទាក់ក្រឡា​គ្នា ជាមួយ​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត រួមមាន​៖ កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​ច្បាប់ និង​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ខណៈ​កំណែទម្រង់​តាម​វិស័យ​នី​មួយៗ ត្រូវ​គាំទ្រ និង​សម្របសម្រួល​ជួយ​ដល់​កំណែទម្រង់​ស្នូល​ទាំង​៥ ដើម្បី​ធានា​ថា​ការកែលម្អ​ស្ថាប័ន​សាធារណៈ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ មាន​ភាពស៊ីសង្វាក់ និង​ប្រទាក់ក្រឡា​គ្នា​លើ​គ្រប់​វិស័យ និង​គ្រប់​ស្ថាប័ន ស្រប​តាម​អភិក្រម​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ការរៀបចំ​កែសម្រួល ឬ​ដាក់​ចេញ​សេចក្ដីណែនាំ​បច្ចេកទេស សម្រាប់​ការផ្ដល់​សេវា​រដ្ឋបាល​តា​ម​វិស័យ​ជំនាញ​នីមួយៗ ត្រូវ​ណែនាំ​ឱ្យ​មន្ទីរ​ជំនាញ​របស់​ខ្លួន ផ្ដល់​ការគាំទ្រ​ឱ្យបាន​ពេញ​ទំហឹង​ដល់​កិច្ចដំណើរការ​ផ្ដល់​សេវា​រដ្ឋបាល​តាម​យន្តការ​ច្រកចេញចូល​តែ​មួយ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ការផ្ដល់​សេវា​រដ្ឋបាល​តា​ម​វិស័យ​ជំនាញ​នីមួយៗ​ត្រូវ​បន្ត​កិច្ចសហការ​ល្អ ជាមួយ​ក្រុម​ការងា​ររ​បស់​អគ្គនាយកដ្ឋាន​រដ្ឋបា​ល ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ចុះ​គាំទ្រ តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​មុខងារ​ផ្ដល់​សេវា​រដ្ឋបាល ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង​ធានា​ប្រសិទ្ធភាព​ការផ្ដល់​សេវា​រដ្ឋបាល​ទាំងនោះ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​ជួបប្រទះ​។​

​សូមបញ្ជាក់​ថា សិក្ខាសាលា​ឆ្លុះបញ្ចាំង​ប្រចាំឆ្នាំ​២០២៤ នៃ​ការផ្តល់​សេវា​រដ្ឋបាល​តា​ម​យន្តការ​ច្រកចេញចូល​តែ​មួយ និង​ការសម្រុះសម្រួល ដោះស្រាយ​បណ្តឹង​តាម​យន្តការ​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ១​ថ្ងៃ​កន្លះ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត អភិបាល អភិបាលរង​រាជធានី ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ និង​អ្នកពាក់ព័ន្ធ សរុប​ចំនួន ៥៦០​នាក់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com