ទាន់ហេតុការណ៍
កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន

នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៥ ម្សិលមិញ​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន តំណាង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​អាស៊ាន និង​ឯកអគ្គរដ្ឋទូត​ទីម័​រឡេ​ស្តេ​ប្រចាំ​អាស៊ាន នៅ​លេខាធិការដ្ឋាន​អាស៊ាន នា​ទីក្រុង​ហ្សា​ការតា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។​

​នៅក្នុង​ជំនួប​នេះ ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន តំណាង​គណៈកម្មការ​អចិន្ត្រៃយ៍​អាស៊ាន បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេជោ និង​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា​ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​លេខាធិការដ្ឋាន​អាស៊ាន​។

​ឯកឧត្តម អគ្គលេខាធិការ​អាស៊ាន បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ អតីត​នាយករដ្ឋមន្ត្រី កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩ ដែល​មកដល់​ពេលនេះ​គឺជា​ខួប​លើក​ទី ២៦​ឆ្នាំ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​។ ឯកឧត្តម​បាន​រំលេច​ថា​ចាប់តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​មក កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​នៅក្នុង​ការងារ​របស់​អា​ស៊ាន​និង​ដោះស្រាយ​បញ្ហា​របស់​អាស៊ាន តួយ៉ាង​ដូចជា​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ចំនួន​៣​លើក គឺ​នៅ​ឆ្នាំ​២០០២ ឆ្នាំ​២០១២ និង​ឆ្នាំ ២០២២ ដែល​តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​កាត​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាស៊ាន នា​ពេល​កន្លងមក​ក៏ដូចជា​នៅ​ថ្ងៃ​អនាគត ដែល​កម្ពុជា​កំពុង​ចូលរួមចំណែក​យ៉ាង​សកម្ម​ផងដែរ​។

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម កៅ គឹមហួន ក៏​បាន​រំលេច​នូវ​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា​ជាពិសេស សម្ដេច​តេជោ ដែល​បាន​ជួយ​គាំទ្រ​ដល់ទីម័​រឡេ​ស្តេ​ឲ្យបាន​ចូល​ជា​សមាជិក​ពេញសិ​ទ្ធិ​អាស៊ាន ជាពិសេស​នៅក្នុង​ឆ្នាំ​២០២២ កន្លងទៅនេះ នៅពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន សម្ដេច​តេជោ​បាន​ជួយ​ឲ្យ ទីម័​រឡេ​ស្តេ បាន​ចូល​ជា​សមាជិក​អង្កេត​ការណ៍​របស់​អាស៊ាន ហើយ​សូម​បញ្ជាក់ថា ទីម័​រឡេ​ស្តេ នៅពេលនេះ​គឺជា​សមាជិក​អង្កេត​ការណ៍ របស់​អាស៊ាន​។ ហើយ​សម្ដេច​តេជោ​កំពុងតែខិត​ខំ​ជំរុញ​ឲ្យ ទីម័​រឡេ​ស្តេ បាន​ចូល​ជា​សមាជិក​ពេញចិត្ត​របស់​អាស៊ាន​នៅ​ឆ្នាំ​២០២៥​នេះ​។

​នៅក្នុង​ឱកាស​នោះ​ដែរ ជា​ការឆ្លើយតប សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ ឯកឧត្តម អគ្គលេខាធិការ​អាស៊ាន ដែល​បាន​ស្វាគមន៍​ចំពោះ​សម្ដេច​និង​សហការី ក្នុងឱកាស​នៃ​ការ​ទស្សនកិច្ច​លេខាធិកា​រដ្ឋា​ន​អាស៊ាន​នៅពេលនេះ​។

​សម្ដេច​តេ​ជោបាន​រំលេចថា​នៅ​ពេល​ដែល​សម្ដេច​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​៣​ដង​នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​កាលពី​ពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី គឺ​នៅ​ឆ្នាំ​២០០២ ២០១២ និង​២០២២ សម្ដេច មិន​ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​លេខាធិការដ្ឋាន​អាស៊ាន​នោះទេ​។​ហើយ​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លេខាធិកា​រដ្ឋា​ន​អាស៊ាន​លើកដំបូង​របស់​សម្ដេច ថ្វី​ត្បិត​កាលពី​ឆ្នាំ ២០២១ សម្ដេច​បាន​មក​ប្រជុំ​នៅ​លេខាធិការដ្ឋាន​អាស៊ាន​លើ​បញ្ហា​មី​យ៉ាន់​ម៉ា ប៉ុន្តែ​សម្ដេច​ក៏​មិនបាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ពិនិត្យមើល​លេខាធិការដ្ឋាន​អាស៊ាន​ដូច​លើក​នេះ​ឡើយ​។

​នៅក្នុង​ឱកាស​នេះ​ដែរ សម្ដេច​តេជោ ក៏​បាន​រំលេច​នូវ​ព្រឹត្តិការណ៍​២៦​ឆ្នាំមុន នៅពេល​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩ ដែល​ក្នុងពេលនោះ​កម្ពុជា​បាន​ចូលរួមចំណែក និង​ខិតខំ​ប្រឹងប្រែង​ទម្រាំ​បាន​ចូល​ជា​សមាជិក​អាស៊ាន​។ ហើយ​នៅក្នុង​ចំណុច​នេះ​សម្ដេច​តេជោ​ក៏បានប្រៀបធៀប​ទៅនឹង​ករណី​ទីម័​រឡេ​ស្តេ​។ កម្ពុជា​កាលពី​២៦​ឆ្នាំមុន នៅ​មុន​ពេល​កម្ពុជា​ចូល​ជា​សមាជិក អាស៊ាន និង​ទីម័​រឡេ​ស្តេប​បច្ចុប្បន្ន​គឺ​ស្ថានភាពរ​បស់​ទីម័​រឡេ​ស្តេគឺ​ប្រសើ​រជាង​កម្ពុជា​ឆ្ងាយ​ណាស់ ។ ហើយ​សម្ដេច​សង្ឃឹមថា​ទីម័​រឡេ​ស្តេ នឹង​អាច​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​២០២៥​នេះ​ពីព្រោះ​វត្តមាន​របស់​ទីម័​រឡេ​ស្តេ​នៅក្នុង​អាស៊ាន​នឹង​ធ្វើឲ្យ​អាស៊ាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថែមទៀត​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្ដេច​តេជោ ក៏​បាន​ចែករំលែក​នូវ​បញ្ហា​ដែល​កំពុង​ប្រឈម​ក្នុងពេល​បច្ចុប្បន្ន​គឺ​ពិសេស​គឺ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​។ ហើយ​សម្ដេច​តេ​ជោបាន​រំលេចថា​នាពេល​បច្ចុប្បន្ន​នេះ​សង្គ្រាម​ពាណិ​ជ្ជកម្ម​កំពុងតែ​ភ្ជាប់​នឹង​បញ្ហា​ឧបសគ្គ​នយោបាយ​ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​បណ្ដាល​ប្រទេស​នានា​លើ​សាកលលោក​ក៏​ដូចជា​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។

​សម្ដេច​តេ​ជោបាន​រំលេច​បញ្ជាក់​ទៅ​កាន់​អគ្គលេខាធិការណ៍​អាស៊ា​ន​ថា​ប្រទេស​ទាំងអស់ ពិសេស​នៅក្នុង​តំបន់​អាស៊ាន​កំពុង​ជួប​បញ្ហា ដូច្នេះ​អាស៊ាន​ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​រឹងមាំ​និង​ខ្លាំង​បន្ថែមទៀត ហើយ​អាស៊ាន​ត្រូវតែ​ក្រឡេកមើល​ការផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​តំបន់​អាស៊ាន ជាពិសេស​ទីផ្សារ​ដែលមាន​ស្រាប់​តាមរយៈ​កិច្ចព្រមព្រៀង RCEP ដែល​ប្រទេស​នៅក្នុង​អាស៊ាន​មិន​គួរ​មើលរំលង​នោះឡើយ​។ សម្ដេច​តេជោក៏បាន​រំពឹងថា ក្នុង​ឆ្នាំ​នេះ​នៅពេល​ដែល​ប្រទេស​ម៉ាឡេស៊ី​ធ្វើជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន នឹង​អាច​ចូលរួមចំណែក​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់នេះ​បាន​។

​ជា​ចុងក្រោយ​នៃ​ជំនួប​នេះ ឯកឧត្តម កៅ គឹមហួន បាន​សម្ដែង​នៅ​ក្ដី​ត្រេកអរ​សារ​ជា​ថ្មី​ហើយ​បញ្ជាក់​ពី​មោទនភាព​ដែល ឯកឧត្តម​និង​សហការី​បាន​ទទួល​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេជោ នៅ​លេខាធិការដ្ឋាន​អាស៊ាន ហើយក៏​បាន​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ចែករំលែក​នូវ សម្ដេច​ចំនុច​សំខាន់ៗ​ទាក់ទង​ទៅនឹង​ការងារ​របស់​សម្ដេច​តេជោ​ក្នុងពេលដែល​សម្ដេច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ហើយ​ឯកឧត្តម​ក៏​បាន​ជូនពរ សម្ដេច​តេជោ និង​គណៈប្រតិភូ ឲ្យទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ពេល​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com